Friday, June 9, 2023
Google search engine
Homeព័ត៌មានសិល្បៈញាក់សាច់​! ពេជ្រ ថា​ណា និង​លី អ៊ី​វ៉ា​ធី​ណា បញ្ចេញ​រូប​សិច​ស៊ី​២​សន្លឹក​បង្អើល​អ្នកគាំទ្រ

ញាក់សាច់​! ពេជ្រ ថា​ណា និង​លី អ៊ី​វ៉ា​ធី​ណា បញ្ចេញ​រូប​សិច​ស៊ី​២​សន្លឹក​បង្អើល​អ្នកគាំទ្រ

~

~

​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​បានឃើញ​តារាចម្រៀង​រួម​ទ្រនំ គឺ​លោក ពេជ្រ ថា​ណា និង​នាង លី អ៊ី​វ៉ា​ធី​ណា បាន​ថតរូប​ភាព​យ៉ាង​សិច​ស៊ី​២​សន្លឹក​រួម​គ្នា បង្អើល​អស់​ប្រិ​យ​មិត្ត​គាំទ្រ​។គេ​មិនដឹង​ថា តើ​ការ​ថតរូប​សិច​ស៊ី​បែប​សិល្បៈ​ពី​តារា​ទាំង​ពីរ​ខាងលើ​នេះ ក្នុង​គោលបំណង​អ្វី​ឡើយ? ប៉ុន្តែ​រូបភាព​ខាងលើ​នេះ ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ លី អ៊ី​វ៉ា​ធី​ណា ដែល​ធ្វើ​អោយ​មហាជន​សម្តែង​ការ​ភ្ញាក់ផ្អើល ខណៈ​ពេល​ពួក​គេ​មិន​ដែល​បានឃើញ​អ្នក​ទាំង​ពីរ​ថតរូប​បែប​នេះ​ពី​មុន​មក​ឡើយ​។ជាមួយនឹង​រូបភាព​អោបរឹត​មើលទៅ​យ៉ាង​ស្រើបស្រាល ក្នុង​ពេល​ដែល ពេជ្រ ថា​ណា ដោះ​អាវ រីឯ លី អ៊ី​វ៉ា​ធី​ណា ត្រឹម​រុំ​កន្សែងពោះ​គោ និង​ព្រ​លែង​វាល​អស់ពី​ក្រោយ​មើលទៅ​យ៉ាង​សិច​ស៊ី លី អ៊ី​វ៉ា​ធី​ណា បាន​ភ្ជាប់​នឹង​សារ​ខ្លី​ថា «​សម​គ្នា​អត់​ចាស​»​។

~

~

យ៉ាងណា ក្រោយ​ពេល​បង្ហោះ​រូបភាព​ខាងលើ​នេះ គេ​ឃើញ​មាន​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​បាន​នាំ​គ្នា​ចូល​ទៅ​ខំ​មិន ជាមួយនឹង​ការ​សម្តែង​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​បានឃើញ​អ្នក​ទាំង​ពីរ​ហ៊ាន​ថតរូប​បែប​សិច​ស៊ី​យ៉ាងណា ខណៈ​ពេល​ដែល​អ្នកខ្លះ​ក៏​បាន​សរសើរ​នូវ​ភាព​ស្រស់​ស្អាត​ចំពោះ​ការ​ថតរូប​បែប​សិល្បៈ​របស់​ពួក​គេ​នា​ពេល​នេះ​ផង​ដែរ​។

~

~

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ណាមួយ​ពី​តារាចម្រៀង​ទាំង​ពីរ​ខាងលើ​បាន​នៅឡើយ​ទេ ប៉ុន្តែ​បើ​យោង​តាម​ការ​ខំ​មិន​តប​ពី លី អ៊ី​វ៉ា​ធី​ណា នៅ​ពីក្រោយ​រូបភាព​នេះ នាង​និយាយ​បែប​លេងសើច​ថា «​ធម្មតា​សោះ ម៉េច​ថា​សិច​ស៊ី​»​។

ជា​ការ​កត់សម្គាល់ លី អ៊ី​វ៉ា​ធី​ណា បាន​បាត់​មុខ​ពី​សិល្បៈ​ប្រមាណ​ជា​៣​ឆ្នាំ ទើបតែ​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ដែល​នាង​បាន​បង្ហាញខ្លួន​ក្នុង​សិល្បៈ​ជា​ថ្មី​ឡើង​វិញ ក្នុង​នោះ​នាង​ក៏​បាន​បង្ហាញ​វត្តមាន​ឡើង​ឆាក​តន្ត្រី​ជា​បន្តបន្ទាប់ និង​បាន​ត្រៀមខ្លួន​ថត​បទ​ថ្មី​ៗ​ទុក​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​ផង​ដែរ​។ លី អ៊ី​វ៉ា​ធី​ណា ធ្លាប់​លើក​ឡើង​ថា នៅ​តែ​បន្ត​ក្នុង​វិស័យ​សិល្បៈ ហើយ​នាង​ថែម​ទាំង​សន្យា​ថា​នឹង​មិន​បាត់​មុខ​ពី​មហាជន​ដូច​មុន​ទេ និង​នៅ​បម្រើ​អារម្មណ៍​ដល់​មហាជន​។

~

~

ប្រឡូក​ក្នុង​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ តារា​រូប​នេះ​ហាក់​មិន​បាន​លេចលឺ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក​ណា​ម្នាក់​នៅឡើយ​ទេ ប៉ុន្តែ​ជា​ធម្មតា គេ​តែង​ឃើញ​នាង​បាន​បង្ហាញខ្លួន​ជា​ញឹកញាប់​ជាមួយ​មនុស្ស​ម្នាក់​ដែល​គេ​សង្ស័យ​ថា ជានា​រី​តែងខ្លួន​ជា​បុរស​។ ជាមួយនឹង​ការ​បង្ហាញ​ភាព​ស្និត​ស្នាល​ជាមួយ​គ្នា​នោះ អ្នក​ទាំង​ពីរ​ក៏​ទំនងជា​បាន​បោះទុន​រកស៊ី​ជាមួយ​គ្នា​នៅ​ក្នុង​ការ​បើក​ភោជនីយដ្ឋាន​រួម​គ្នា​ផង​ដែរ​។

~

~

ដោយឡែក​សម្រាប់​តារាចម្រៀង​លោក ពេជ្រ ថា​ណា វិញ បច្ចុប្បន្ន​តារា​រូប​នេះ​កំពុង​តែ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចាប់​ឈោង​ភាព​ល្បីល្បាញ​កាន់តែ​ខ្លាំង​នៅ​ក្នុង​អាជីព​ចម្រៀង​របស់​លោក តាម​រយៈ​ការ​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ជា​បន្តបន្ទាប់ ខណៈ​ពេល​បទ​ចម្រៀង​របស់​លោក​ក៏​ទទួល​បាន​គាំទ្រ​ខ្លាំង​ពី​យុវវ័យ​ផង​ដែរ​។ យ៉ាងណា ម្ចាស់​បទ «​សុំ​ទោស​សៀមរាប​» រូប​នេះ​ក៏​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កន្លង​មក​ថា បច្ចុប្បន្ន​លោក​បាន​ស្វែងរក​ម្ចាស់​បេះដូង​ឃើញ​រួច​ហើយ​៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments