~
~
ភ្នំពេញ ៖ អតីតស្វាមីតារាសម្តែងអ្នកនាង លី ម៉ារីណា គឺលោក សាត ចាន់ថន បានមុខធ្វើការបដិសេធចោលទាំងស្រុង នូវការលើកឡើងពី លី ម៉ារីណា ដែលបានអះអាងថា លោកបានលួចទ្រព្យសម្បត្តិនាង រួចគេចខ្លួនបាត់ស្រមោល។ លោក សាត ចាន់ថន បានចាត់ទុកការលើកឡើងរបស់អ្នកនាង លី ម៉ារីណា នាពេលនេះ គឺជាការមួលបង្កាច់ និងបានធ្វើអោយលោកខូចកិត្តិយសផងដែរ។
តាមរយៈលិខិតមួយច្បាប់ ដោយមានស្នាមមេដាយលោក សាត ចាន់ថន និងហត្ថលេខារបស់មេធាវីផងនោះ ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុករបស់នោះ លោក សាត ចាន់ថន បានបដិសេធចោលទាំងស្រុង នូវការលើកឡើងតាមរយៈការបង្ហោះតាមហ្វេសប៊ុកពីគណនេយ្យរបស់អតីតភរិយាអ្នកនាង លី ម៉ារីណា ។
~
~
តាមរយៈលិខិតខាងលើនោះ លោក សាត ចាន់ថន បានបញ្ជាក់ថា ក្នុងនាមជាស្វាមីលោកមិនដែលបានលួចទ្រព្យសម្បតិដូចការលើកឡើងពីគណនេយ្យហ្វេសប៊ុកឈ្មោះ ly marina នោះឡើយ។ លោកបន្តថា ប្រពន្ធសម្លាញ់ថែមទាំងសុំខ្ញុំលែងលះ ទាំងខ្ញុំបាទជាប្តីមិនដឹងមូលហេតុច្បាស់លាស់នោះទេ និងខ្ញុំបាទ ជាប្តីមិនអស់ចិត្តទាល់តែសោះ ហេតុអ្វីត្រូវលែងលះគ្នាទៅវិញ0x017d7។
យ៉ាងណា បើតាមលោក សាត ចាន់ថន ថា ការបង្ហោះសាររបស់អ្នកនាង លី ម៉ារីណា លោកបានចាត់ទុកជាការបាត់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក ហើយធ្វើអោយមហាជនមានការភាន់ច្រឡំ និងមានការើសអើងមកលើរូបលោក។
ដោយឡែកសម្រាប់ការលើកឡើងពីអតីតស្វាមីលោក សាត ចាន់ថន នាពេលនេះ អ្នកនាង លី ម៉ារីណា ក៏បានធ្វើការឆ្លើយតបទៅវិញភ្លាមៗផងដែរ។ លី ម៉ារីណា បានបង្ហោះសារលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា លោកសាត ចាន់ថន ទោះលោកមិនចេះខ្មាស់កូន ក៏លោក ត្រូវចេះឆ្លុះកញ្ចក់ខ្មាស់ខ្លួនឯងផង មិត្តភក្តិ បងប្អូនអ្នកណាក៏គេដឹងលឺហើយថា លោកបានលួចរបស់ខ្ញុំហើយរត់បាត់ ហើយខ្ញុំក៏ទុកពេលអោយលោកច្រើនខែហើយដែរ ដើម្បីអោយលោកយករបស់ខ្ញុំមកវិញ តែលោកបែរជាមិនព្រមយកមកអោយខ្ញុំទេ ឥលូវបែរជាហ៊ានប្រកាសបដិសេធដោយមិនខ្មាស់ខ្លួនឯង។
~
~
នាងថា ដូចពាក្យចាស់ពោលមិនខុសមែន ចោរវាមិនដែលសារភាពថាវាចោរទេ! សូមប្រគល់របស់អោយមកខ្ញុំវិញមក វាជាកម្លាំងញើសឈា.មខ្ញុំ លោកគួរតែដឹងហើយថា លោកបានយកមិនយកមានតែលោកទេ ដែលដឹងខ្លួនឯងច្បាស់។
~
~
~
~
~
~
~
~