~
~
ភ្នំពេញ ៖ គូស្នេហ៍របស់តារាចម្រៀងនាយ ចឺម គឺនាង សេង សុឃីម បានឆ្លើយតបភ្លាមៗទៅកាន់បុរសម្នាក់ដែលខំមិននៅពីក្រោមរូបភាពវីដេអូដែលនាងបង្ហោះថា «សួរត្រង់ ជាតារាល្បីដែរ តែម៉េចបានមកយកស្រីមេម៉ាយមកធ្វើម្ចាស់ជីវិត»។ ត្បិតមិនសំដៅចំឈ្មោះ តែគេអាចយល់បានថា បុរសដែលខំមិននេះ គឺសំដៅទៅលើនាយ ចឺម ដែលជាតារាល្បីមួយ តែមកយកសង្សារនាង សេង សុឃីម ដែលជាស្ត្រីមេម៉ាយមួយរូប។
~
~
យ៉ាងណា តាមរយៈការខំមិនខាងលើនេះ សង្សារនាយ ចឺម បានធ្វើការឆ្លើយតបទៅវិញថា «មេម៉ាយមិនមែនស្រីមែន តែខ្ញុំមិនដែលទាមទារឲ្យអ្នកណាមកស្រលាញ់ខ្ញុំ ហើយគេមានអារម្មណ៍ថា ខ្មាស់គេទេ»។ នាងថា «ដឹងហេតុអីអត់ ខ្ញុំស៊ីបាយផ្ទះខ្ញុំ ចាយលុយខ្ញុំរក បើអ្នកមិនពេញចិត្ត ខ្លាចខ្មាស់គេ ខ្លាចប៉ះពាល់ឈ្មោះមែន កុំស្រលាញ់មេម៉ាយអី អញ្ជើញចេញចុះ មែនអត់អ្នកមេម៉ាយ តែចង់ផ្តាំអ្នកគិតដូចពូនុងថា មនុស្សដូចពូមេម៉ាយមិនយកទេ យាយចេញមកក៏ដឹងថា ពូអត់គិតផង អត់ចេះខុសទៀត»។
~
~
ដោយឡែកបន្ថែមពីលើសារដែលបានសរសេរខាងលើនេះ សង្សារនាយ ចឺម ក៏បានបញ្ជាក់បន្ថែមតាមរយៈវីដេអូខ្លីមួយថា «បងខំមិននិយាយដូច្នេះ គឺហាក់បីដូចមិនអោយតម្លៃស្ត្រីសោះតែម្តង»។ នាងបញ្ជាក់ថា «បងមានប្អូនស្រី ប្រពន្ធ និងម្តាយអត់ បើបងមានម្តាយបងមិនអាចនិយាយពាក្យចេញមកទេ ព្រោះម្តាយបងក៏ជាស្រី ប្រពន្ធ កូនបងក៏ស្រី ហើយមេម៉ាយក៏ស្រី»។
~
~
~
នាងថា «មេម៉ាយខ្លះមេម៉ាយស្តុក មេម៉ាយមានតម្លៃ បើអត់តម្លៃមិនមែនបុគ្គលម្នាក់ដែលជាមនុស្សមហាជនគេមិនយកមនុស្សមេម៉ាយទេ ហើយមនុស្សខ្លះក៏គ្មានសមត្ថភាពយកមេម៉ាយដែរ ហើយមេម៉ាយខ្លះក៏មិនយកអ្នកអត់គំនិតដែរ»។
~
~
ជាការកត់សម្គាល់តារាចម្រៀងនាយ ចឺម បានបើកចំហរស្នេហាថ្មីរបស់ខ្លួនជាមួយស្ត្រីមេម៉ាយកូនមួយសាច់សខ្ចី មិនចាញ់ក្រមុំ គឺនាង សេង សុឃីម បន្ទាប់ពីតារាប្រុសរូបនេះ បានផ្តាច់ទំនាក់ទំនងជាមួយគូស្នេហ៍ចាស់ គឺនាង ហ្វា ហ្វា។ ទំនាក់ទំនងស្នេហ៍របស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែម ក្នុងពេលដែលទាំងនាយ ចឺម និងគូស្នេហ៍តែងតែបង្ហោះរូបស្និតស្នាល ដូចប្តីប្រពន្ធ តាមបណ្តាញសង្គមជាបន្តបន្ទាប់ស្ទើរមិនដាច់សូរ៕
~
~
~
~