~
~
បន្ទាប់ពីអស់ភាពអត់ធ្មត់អត់ទ្រាំជាយូរឆ្នាំ ហ្វីយ៉ាតា បានចេញមុខព្រលះអ្នករិះគន់មួយចំនួនដែលតែងតែបញ្ចេញមតិជ្រុលចំពោះការស្លៀកពាក់របស់នាង ។នៅលើបណ្ដាញសង្គមតារាម៉ូដែល អ្នកច្នៃម៉ូដ និងចម្រៀងកញ្ញា ហ្វីយ៉ាតា បានលើកឡើងថា អ្នកខ្លះឃើញគេពាក់Sexyថតរូបច្រណែនគេ ថាគេចេះចេញចុះ តាមពិតបើបានរាងស្អាតដូចគេក៏ពាក់ហើយក៏ថតដែរ ។ នាងថា ធ្វើអ្វីក៏មិនត្រូវចិត្តពួកអ្នកស្អប់ដែរ ទោះបីចេះយុទ្ធសិល្ប៍ផ្គុំទ្វីបទាំងប្រាំបីចូលគ្នាតែមួយក៏គេថាយើងបំផ្លាញធម្មជាតិដែរ ។
~
~
តារាស្រីស្អាត ហ្វីយ៉ាតា អះអាងទៀតថា នាងពាក់ខោអាវស៊ីចស៊ីថតpost តែក្នុងអាខោនគេទេ មិនបានទៅពាក់ហើយដើរចូលផ្ទះរបស់អ្នកឡើយ បើមិនចូលចិត្តកុំ follow page របស់នាង បើឃើញអូសរំលងគឺ ចប់ ។ នាងបន្តទៀតថា អ្នកដែលស្អប់ និងរិះគន់នាងគួររៀនចេះរកភាពស្ងប់ស្ងាត់ និងសេចក្ដីសុខសម្រាប់ខ្លួនឯងខ្លះផង ប្រយ័ត្នសរសៃប្រសាទ ។
~
~
គួរបញ្ជាក់ថា នៅដើមឆ្នាំ២០២២នេះតារាម៉ូឌែល អ្នកច្នៃម៉ូដ និងចម្រៀងកញ្ញា ហ្វីយ៉ាតា ត្រូវបានគេដឹងថា បានជួបរឿងខកបំណងមិនតិចជាង២នោះឡើយ ដោយរឿងខកបំណងទីមួយនោះគឺចំណងស្នេហ៍ដែលខំកសាងជាច្រើនឆ្នាំជាមួយតារាចម្រៀង អ្នកនិពន្ធ និងច្នៃម៉ូតលោក ហេង វិទូ បានដើរដល់ផ្លូវបំបែក ។
~
~
ដោយឡែកនៅថ្មីៗនេះ តារាស្រីដែលនិយមស្លៀកពាក់ស៊ីចស៊ីស្រឡះលើស្រឡះក្រោម បញ្ចេញសាច់សខ្ចី និងរាងរៅស្រឡូនរូបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់យ៉ាងចាស់ដៃបន្ថែមទៅលើការស្លៀកពាក់ ដែលធ្វើឱ្យស្រីស្អាត ហ្វីយ៉ាតា ធ្វើចិត្តព្រះលែងបានហើយចេញមុខតបតវិញដោយមិនញញើតដៃ ៕
~
~
~
~
~