Tuesday, October 4, 2022
Google search engine
Homeព័ត៌មានសិល្បៈចាំ​ទេ​! ម្ចាស់​បទ​«​ទឹកភ្នែក​ស្វាមី​ស្រីឡង់សេ​» សម្រេច​វិល​មក​សិល្បៈ​ជា​ថ្មី ព្រោះ​រឿង​មួយ

ចាំ​ទេ​! ម្ចាស់​បទ​«​ទឹកភ្នែក​ស្វាមី​ស្រីឡង់សេ​» សម្រេច​វិល​មក​សិល្បៈ​ជា​ថ្មី ព្រោះ​រឿង​មួយ

~

~

ភ្នំពេញ ៖ តារាចម្រៀង និង​សម្តែង​លោក ហេង ប៊ុ​ន​លាភ បាន​ប្រកាស​ពី​ការ​វិល​មក​កាន់​អាជីព​សិល្បៈ​របស់​លោក​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​លោក​បាន​អាក់ខាន​មួយ​រយៈ​ធំ ដោយសារ​ជាប់​ភា​រិ​ច្ច​ផ្ទាល់ខ្លួន និង​ក្រោយ​ពី​លោក​មានគ្រួសារ​ជាមួយ​នារី​ម្នាក់​នៅ​ឯ​ខេត្តពោធិ៍សាត់​។ មាន​ហេតុ​មួយ​ដែល​ធ្វើការ​តារា​ប្រុស​រូប​នេះ សម្រេចចិត្ត​វិល​មក​កាន់​អាជីព​សិល្បៈ​ជា​ថ្មី​ឡើង​វិញ នោះ​គឺ​ដោយសារ​លោក​គិត​ថា សិល្បៈ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​បាន​ធ្វើ​ឲ្យ​លោក​មាន​ថ្ងៃនេះ បើ​ទោះបីជា​លោក​មិន​ស្ថិត​ក្នុង​តារា​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​ក៏​ដោយ​។

~

~

~

ម្ចាស់​បទ «​ទឹកភ្នែក​ស្វាមី​ស្រីឡង់សេ​» លោក ហេង ប៊ុ​ន​លាភ បាន​លើក​ឡើង​ថា ចាប់ពី​ពេល​នេះ​តទៅ លោក​សម្រេច​​ទទួល​ការងារ​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​ហើយ មិន​ថា ការងារ​ថត ឬ​ការងារ​ច្រៀង​នោះ​ឡើយ បន្ទាប់​ពី​លោក​បាន​អាក់ខាន​មួយ​រយៈ ដោយសារ​រវល់​ការងារ​ផ្ទាល់ខ្លួន​។

~

~

លោក​បញ្ជាក់​ថា មួយ​រយៈ​ដែល​លោក​បាន​អាក់ខាន​ពី​ការងារ​សិល្បៈ​នោះ គឺ​ដោយសារ​លោក​ជាប់​ការងារ​រដ្ឋ និង​ការងារ​រកស៊ី​ផ្ទាល់ខ្លួន ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​រាលដាល​នៅ​ក្នុង​ប្រទេស​របស់​យើង ហេតុនេះ​លោក​ក៏​មានការ​រយាល រហូត​មក​ទល់​នា​ពេល​នេះ​តែ​ម្តង​។

យ៉ាងណា បើ​តាម​លោក ហេង ប៊ុ​ន​លាភ ថា ការងារ​សិល្បៈ លោក​មិន​ដែល​មាន​បំណង​បោះបង់​ចោល​ឡើយ ព្រោះ​សិល្បៈ​នេះ​គឺ​ធ្វើ​ឲ្យ​លោក​មាន​ភាព​សប្បាយ​រីករាយ ហើយ​អ្វី​ដែល​ពិសេស​នោះ សិល្បៈ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ទស្សនិកជន​ស្គាល់​ច្រើន​មក​ដល់​បច្ចុប្បន្ន បើ​ទោះបីជា​លោក​មិនមែន​ជាតា​រា​ល្បី​ខ្លាំង​ក៏​ដោយ​។

~

~

លោក ហេង ប៊ុ​ន​លាភ បាន​លើក​ឡើង​បន្ថែម​ថា មាន​មហាជន​មួយ​ចំនួន​តែងតែ​គិត​ថា លោក​គឺជា​អ្នកមាន​ធូរធា​​ម្នាក់​ដោយ​លោក​មាន​ដី​ច្រើន ព្រោះ​ជា​ធម្មតា​លោក​តែងតែ​បង្ហោះ​រូបភាព​តាម​បណ្តាញ​សង្គម​បង្ហាញ​ពី​ទេស​ភាព​ស្រុកស្រែ​នៅ​តាម​កន្លែង​នានា​ជា​បន្តបន្ទាប់​។ ចំណុច​នេះ លោក​បញ្ជាក់​ថា តាម​ពិត​លោក​គ្មាន​នៅ​សល់​ដី​អ្វី​នោះ​ឡើយ ហើយ​អ្វី​ដែល​លោក​បាន​បង្ហាញ​នោះ គឺ​គ្រាន់តែ​ជា​ការ​ចែករំលែក​រូបភាព​សាមញ្ញ​ធម្មតា ព្រោះ​រូប​លោក​ក៏​ជា​អ្នក​ចូល​ចិត្ត​ទេសភាព​បែប​ស្រុកស្រែ និង​ភាព​សាមញ្ញ​នេះ​ផង​ដែរ ហេតុនេះ​លោក​ស្នើ​សុំ​ទស្សនិកជន​កុំ​មានការ​យល់​ច្រឡំ​។

~

~

ជា​ការ​កត់សម្គាល់ លោក ហេង ប៊ុ​ន​លាភ បាន​ចាប់​អាជីព​សិល្បៈ​តាំងពី​អំឡុង​ឆ្នាំ​២០០១ បន្ទាប់​ពី​លោក​បាន​ជាប់​ជ័យ​លា​ភី​នៅ​ក្នុង​កម្មវិធី​ប្រឡង​មួយ ដោយសារ​លោក​មាន​ទេព​កោសល្យ​ល្អ​ទាំង​ការ​សម្តែង និង​ច្រៀង​។ ចាប់តាំងពី​ពេល​នោះ​មក លោក​ក៏​បាន​បោះ​ជំហាន​ចូល​ទៅ​ក្នុង​វិស័យ​សិល្បៈ​សម្តែង និង​ច្រៀង​រួម​គ្នា​តែ​ម្តង ខណៈ​ពេល​ដែល​ភាពយន្ត​ដែល​លោក​បាន​សម្តែង​នោះ គឺ​មាន​ជិត​១០០​រឿង​ផង​ដែរ​។

~

~

យ៉ាងណា ក្រោយ​ពេល​ចាប់​ឈោង​ភាព​ល្បីល្បាញ​ក្នុង​វិ​ថី​សិល្បៈ លោក ហេង ប៊ុ​ន​លាភ ក៏​បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយ​ភរិយា​ដែល​ជា​កូន​អ្នកមាន​ម្នាក់​នៅ​ក្នុង​ខេត្តពោធិ៍សាត់​កាលពី​អំឡុង​ឆ្នាំ​២០០៧ ដោយ​បច្ចុប្បន្ន​នេះ លោក​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់​ជា​ចំណងដៃ​រួច​មក​ហើយ​ដែរ​៕ កោះសន្តិភាព

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments