~
~
ភ្នំពេញ ៖ បណ្តាបុរសទាំងឡាយ ចង់ចុកឈា.ម មិនតិចអ្នកនោះទេ នៅពេលដែលសុខៗស្រាប់តែនារីកំពូលសម្រស់ ដែលទើបចម្រាញ់បានជាម្ចាស់មកុដ បែរជាប្រកាសថា ខ្លួនមានជម្រើស២ លើផ្នែកស្នេហា ដែលអាចប្រុសក៏បាន អាចជាស្រីក៏បាន។ ម្ល៉ោះហើយទើបធ្វើអោយ ប្រុសៗដែលលួចស្រឡាញ់នាង ខ្លាចតែនាងបាក់ទៅស្រឡាញ់ស្រីគ្នាឯងពិតជាស្តាយ។
~
~
Engfa Waraha Miss Grand Thailand 2022 បានផ្តល់បទសម្ភាសន៍មួយ ដោយនាងបាននិយាយថា «នាងគឺជាមនុស្សដែលស្រលាញ់មនុស្សប្រុសក៏បាន មនុស្សស្រីក៏បាន នាងក៏មិនទាន់ដឹងច្បាស់ថា តើអនាគតនាងស្រលាញ់ភេទអ្វីឱ្យប្រាកដដែរ? «លះបស់គេអាហ្វា the first LGBT in Grand Thailand» ។
~
~
~
សំដីបែបនេះ បានធ្វើអោយមហាជនថៃជាច្រើន មានការចាប់អារម្មណ៍ ហើយភ្ញាក់ផ្អើលជាទីបំផុតផងដែរ ក្នុងពេលដែលតួឯកមួយនេះ ទើបតែបានឡើងកូដជារាជនីសម្រស់ វ៉ាដាច់គេឯងពេញផ្ទៃប្រទេស។
~
~
~
អ៊ីងហ្វា ជាបវរកញ្ញា ដែលមានសម្រស់ណាស់ ចាប់តាំងពីប្រកួតមកនាងធ្វើបានល្អជាទីបំផុត។ នាងជាក្តីសង្ឃឹមបន្តទៀតចំពោះប្រទេសថៃ ដើម្បីដណ្តើមមកុដលើឆាកអន្តរជាតិ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ខាងមុខនេះ។ បើទោះជានាង មានអារម្មណ៍មិនច្បាស់លើការបែងចែក ប្រុសឬស្រី តែបណ្តាប្រុសៗជាច្រើននៅតែគិតថា ទៅពេលខាងមុខទៀត អ៊ីងហ្វា ប្រាកដជាបើកបេះដូងយកបុរសចិត្តស្មោះណាមួយធ្វើជាគូគាប់ជាក់ជាមិនខានឡើយ។ ដូចនេះ ប្រុសៗគួរកុំអស់សង្ឃឹម អាចថា អ៊ីងហ្វា និយាយលេង១ពេលក៏ថាបានដែរ។
~
~
~
~
~
~
~
~
~