~
ភ្នំពេញ ៖ មហាជន និងតារាជាច្រើនបានសម្តែងការអបអរជាពន់ពេក ដែលបានឃើញលោក ព្រាប សុវត្ថិ ក្លាយជាឧកញ៉ា ក្រោមការត្រាស់បង្គាប់ពីព្រះមហាក្សត្រ បន្ទាប់ពីមុននោះ ខេមរៈ សិរីមន្ត។ ហើយក៏មានអ្នកគាំទ្រមួយចំនួន ស្រាប់តែផ្តោតលើតារាចម្រៀង លំដាប់ប្រទេសមួយដួងទៀត គឺលោក ឆាយ វីរៈយុទ្ធ ដោយមើលទៅលើគុណធម៌ សុជីវធម៌ លោកសមល្មម អាចប្រាស្រ័យងារជាឧកញ៉ាបានមិនទាក់ទើរអ្វីឡើយ។
~
~
មិនចាញ់គេប៉ុន្មាននោះទេ ដែល ឆាយ វីរៈយុទ្ធ ក៏ឃើញថា មានប្រវត្តិការងារក្នុងសង្គមច្រើនទាំងការបរិច្ចាគធនធានផ្ទាល់ខ្លួន និងកិច្ចភារៈសំខាន់ផ្សេងទៀត ដូចជាផ្នែកចម្រៀង តន្ត្រីមនុស្សធម៌មួយចំនួនទៀត។ អ្នកគាំទ្រ ឆាយ វីរៈយុទ្ធ ចង់អោយអាយឌល របស់ខ្លួនមានលទ្ធភាពដូចកម្រិតតារាខាងលើផងដែរ។
~
~
ជាការកត់សម្គាល់ តារាចម្រៀង ឆាយ វីរៈយុទ្ធ កំពូលតារាចម្រៀង សំនៀងផ្អែម បង្កប់អត្ថន័យ ឈឺផ្សារបទចម្រៀងមួយណាក៏មានតែការឈឺចាប់ បានមានភ័ព្វវាសនារៀបការជាមួយនឹងកូនស្រីអ្នកមានមួយរូបមកដល់បច្ចុប្បន្ននេះ លោក និងឧត្តមភរិយាមានជំនួញជាច្រើននៅក្នុងដៃដូច្នេះហើយទើបសាធារណជនយល់ថា តារាចម្រៀងរូបនេះ ក៏អាចជាបេក្ខភាពឧកញ៉ានៅថ្ងៃអនាគតមិនខុសពីរៀមច្បងតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត នោះទេ។
~
~
តារាចម្រៀងជួរមុខស្រុកខ្មែរ មានលោក ខេមរៈ សិរីមន្ត, លោក ព្រាប សុវត្ថិ សុទ្ធតែត្រូវបាន ព្រះមហាក្សត្រផ្តល់ងារជាឧកញ៉ាជាបន្តបន្ទាប់គ្នា ហេតុដូច្នេះហើយមហាជនបានសម្លឹងឃើញថា តារាចម្រៀងវ័យក្មេងប៉ុន្មានដួង ដែលមានភរិយាជាអភិជនស្អាត ឆ្លាត និងពូកែក្នុងមុខជំនួញដូចជា ជាតារាចម្រៀង នី រតនា, ឆាយ វីរៈយុទ្ធ និង កែវ វាសនា នៅថ្ងៃអនាគត អាចនឹងមានងារជាឧកញ៉ា ដូចជារៀមច្បងទាំង២ រូបខាងលើនេះមិនខាន ព្រោះទំនោរដែលអ្នកសិល្បៈយកងារជាឧកញ៉ា កំពុងតែមានការពេញនិយមនៅក្នុងស្រទាប់សិល្បករ ដើម្បីជាភាពងាយស្រួល និងទំនុកចិត្តសម្រាប់អតិថិជនក្នុងការបើកមុខរបររកស៊ីផ្សេងៗដែរ។ ហេតុផលដែលមហាជនគិតថា តារា៣ដួងខាងលើនេះ អាចនឹងមានងារជាឧកញ៉ានៅថ្ងៃអនាគត ។ កោះសន្តិភាព
~
~
~
~
~
~
~
~
~
~