~
(ភ្នំពេញ)៖ កាលពី ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ ដែលមានឈ្មោះថា អុឹង បញ្ញាបុត្រ ហៅឆលី នោះ ពិសេសនោះ គឺមានថ្ពាល់ខួច ដូចប៉ាៗ ថែមទៀតផង។សព្វថ្ងៃ តារាចម្រៀងស្រីរូបនេះ កំពុងតែសាងសុភមង្គល និងក្តីសុខ យ៉ាងខ្លាំងជាមួយក្រុមគ្រួសារដ៏តូចមួយ របស់ខ្លួន មើលទៅពិតជាកក់ក្តៅណាស់។
~
~
មួយវិញទៀត សុគន្ធកញ្ញា និងស្វាមី បើទោះជារវល់ការងារ ខ្លាំងយ៉ាងណាក៏ដោយ ក៏មិនដែលភ្លេចហើយ សម្រាប់ផ្តល់វេលាដ៏មានតម្លៃជូន ឆលី ដើរលេងតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ។រាល់ពេលបង្ហោះរូបភាពរបស់ ឆលី ម្តងៗ គេឃើញ មហាជនជាច្រើន មានការចាប់អារម្មណ៍ខ្លាំង គួរឲ្យកក់សំគាល់ ហើយអ្នកខ្លះក៏បានបង្ហាញការពេញចិត្ត និងគ្រឺត កូនប្រុសសំណព្វ របស់ តារាចម្រៀងស្រីរូបនេះ យ៉ាងច្រើនផងដែរ។
~
~
ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែឧសភា ឆ្នំា ២០២២ តារាស្រីរូបនេះ បានច្រៀងឡើងវិញ លើឆាកតន្ត្រីហង្សមាស នូវចម្រៀងមួយបទ ក្រោមចំណងជើងថា “សុំចែកបេះដូង” ពិសេសបានយក សំណព្វ ទៅជាមួយទៀត ឃើញហើយ ពិតជាកក់ក្តៅណាស់។ ឆ្លៀតពេលនោះ កញ្ញា បានពោលពាក្យ យ៉ាងខ្លីថា “កម្លាំងចិត្ត សុំចែកបេះដូង ពិសីបំភ្លេចគេទៅណាអូន”។
~
ចាប់អារម្មណ៍ត្រង់ ឆលី នៅស្ងៀមពេក ពេក ហ្វេនៗចូល comment ព្រាត ៖ កូនកំលោះនៅស្ងៀមល្អណាស់, បទដែលខ្ញុំចូលចិត្ត, មានស្វាមី និងកូននៅក្បែរ មានសេចក្ដីសុខណាស់ អ្នកម៉ាក់ស្អាត, ចូលចិត្ដសំឡេងបងណាស់, កូន idol អង្គុយស្ងៀមល្អម្ល៉េះ, អង្គុយស្តាប់ម៉ាក់ៗ ស្រួលម្ល៉េះ, ក្ដីសុខរបស់អ្នកម្ដាយ គ្រប់រូប មានកូននៅក្បែរ, ឆលីកំពុងតែផ្ដោតអារម្មណ៍ស្ដាប់ខ្លាចម៉ាក់ៗច្រៀងខុសចង្វាក់, ទឹកមុខស្មើសាហាវ តួប្រុស។
~
~
~
~
~
~