~
~
~
គម្រប់២ឆ្នាំរបស់សួស វីសា កាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០ ២១ តារាចម្រៀងកូន១រូបនេះត្រូវបានស្វាមីនាងលោកប៊ុនថុល ប៊ុនថង ហៅថមមី ទិញកាដូ ឲ្យនូវរថយន្ដទំនើបម៉ាកJaguar តម្លៃជិត១០ម៉ឺនដុល្លារធ្វើឲ្យវីសា សែនរីករាយចិន្ដា ជាខ្លាំង។សួស វីសា ថ្លែងសារទាំងរីករាយថានាងគ្មានអ្វីក្រៅពីរំភើបនោះទេពេលទទួលបានកាដូមួយនេះ។នាងថាស្វាមីនាងតែងតែបំពេញនូវក្ដីប្រាថ្នាដល់នាងជានិច្ច ហើយនាងនិងកូនស្រលាញ់លោកថមមី ខ្លាំងណាស់។
~
~
~
គិតត្រឹមរយៈពេលមិនដល់៣ខែផងពោលគឺកាលពីថ្ងៃទី១៨ខែកញ្ញា វីសា ត្រូវប្ដីទិញគ្រឿងអលង្ការមាស ពេជ្រ ពាក់ជ្រែកខ្លួនដោយចំណាយអស់១០ម៉ឺនដុល្លារ ហើយរំលងបានតែ២ថ្ងៃប៉ុណ្ណោះពោលគឺនៅថ្ងៃទី២០ខែកញ្ញាលោកថមមី បានទិញផ្ទះវីឡារ១នៅផ្លូវជាតិលេខ៦ចំណាយអស់ជិត១០ម៉ឺនដុល្លារសម្រាប់កាដូថ្ងៃខួបកូនស្រីរបស់នាងគម្រប់១ឆ្នាំ ហើយថ្មីៗនេះនៅថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំស្រាប់តែវីសា ត្រូវលោកថមមី ទិញឡានថ្មីឲ្យនូវតម្លៃជិត១០ម៉ឺនដុល្លារទៀតដែលសរុបត្រឹម៣ខែនេះវីសា ទទួលបានកាដូក្បែរ៣០ម៉ឺនដុល្លារទៅហើយពីប្ដី។
~
~
~
សួស វីសា បានដឹកដៃលោកថមមី រៀបការកាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩ និងសម្រាលកូនស្រីថ្ងៃទី៩ខែតុលាឆ្នាំ២០២០ដោយដាក់ឈ្មោះថាថង សាម៉ូលីណា ហៅJenny ។គេកត់សម្គាល់ថាក្រោយវីសា ចាប់ដៃប្ដីជាង២ឆ្នាំនេះនាងកាន់តែមានកម្រិតជីវភាពធូធារឡើងៗដូចជាពេលនេះពួកគេរស់នៅផ្ទះវីឡារយ៉ាងប្រណិតនិងជិះរថយន្ដថ្លៃៗក្នុងនោះមានLexus Lx570 ,Lexus Nx200t ,Mazda និងJaguar ដែលទើបទិញនេះ។ប៉ុន្ដែទាក់ទងអាជីពចម្រៀងវិញវីសា ពិបាករក្សារតំណែងជាតារាស្រីលំដាប់មុខព្រោះក្រោយមានស្វាមីនិងកូន១មកនាងស្ងប់ស្ងាត់ដូចឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ដែលមានកូន១ដូចនាងដែរនោះ។យ៉ាងណាតារាចម្រៀងដែលមានដើមកំណើតមកពីខេត្តស្វាយរៀងរូបនេះបានងាកទៅរកស៊ីបុកលើផ្នែកអចលនទ្រព្យច្រើននារយៈពេលចុងក្រោយនេះគឺដូចគ្នាទៅនិងលោកព្រាប សុវត្ថិ,ខេមរៈ សិរីមន្ដ ,ឆាយ វីរៈយុទ្ធ និងអ្នកនាងយក់ ថិករដ្ឋា ដែរ។មហាជនរងចាំមើលថាតើវីសា នឹងនៅក្ដាប់ជាប់តំណែងជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាលទី២ជំនួសសុគន្ធ និសា តទៅទៀតឬយ៉ាងណា?
~
~