Wednesday, September 27, 2023
Google search engine
Homeព័ត៌មានសិល្បៈរចនា រ៉ាវ៉ាឌី ស្អាតកាត់រកអ្នកណាទេ ម៉េចបានស្អាតយ៉ាងនេះ!

រចនា រ៉ាវ៉ាឌី ស្អាតកាត់រកអ្នកណាទេ ម៉េចបានស្អាតយ៉ាងនេះ!

~

វាយលុកទីផ្សារសិល្បៈប៉ុន្មានឆ្នាំ តារាសម្ដែងស្រីវ័យក្មេង រចនា រ៉ាវ៉ាឌី ដណ្ដើមបានប្រជាប្រិយភាពយ៉ាងច្រើនក្រាស់ក្រែលពីសំណាក់ទស្សនិកជនតាមរយៈភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់នាង។ លើសពីនេះ រ៉ាវ៉ាឌី ក៏បានរាយមន្តស្នេហ៍តាមរយៈមុខមាត់ស្រស់សោភា ទាក់ភ្នែកពួកកន្លង់ឱ្យរងចាំក្រែបលម្អងផ្កាមិនតិចនោះដែរ។

~

~

ជារឿយៗមិនថាទេពកោសល្យផ្នែកសិល្បៈ ឬផ្នែករូបសម្រស់ទេ រចនា រ៉ាវ៉ាឌី តែងត្រូវបានមហាជនលើកសរសើរដល់រូបនាងមិនដាច់ ព្រោះស្រីស្អាតរូបនេះកើតមកមានទាំងព្រមតែម្ដង មិនថាសមត្ថភាពផ្នែកសិល្បៈ មុខមាត់ ដងខ្លួន ឬ កម្ពស់កម្ពរនោះទេ។

~

~

បើនិយាយពីរឿងរូបសម្រស់ រចនា រ៉ាវ៉ាឌី ហាក់លែងធ្វើឱ្យមហាជនងឿងឆ្ងល់តទៅទៀតហើយថានាងស្រស់ស្អាតកាត់ទៅណា ដោយថ្មីៗនេះ រ៉ាវ៉ាឌី បានថតរូបជាមួយអ្នកម្ដាយជាទីស្រឡាញ់បង្ហោះនៅលើបណ្ដាញសង្គម ធ្វើឱ្យមហាជនចាប់ភ្លឹកជាខ្លាំង ព្រោះតែអ្នកម្ដាយរបស់តារាស្រីរូបនេះ នៅក្មេងខ្ចីល្ហក់ ចំណែកសាច់ឈាមស្រស់ថ្លា ចាយសម្រស់ប្រណាំងកូនស្រីមិនណយនោះទេ៕

~

~

~

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments