ពុក ម៉ែ បងប្អូន និងអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គម មិនតិចនាក់ទេ ពិតជាស្គាល់ជាក់ជាមិនខាន អ្នកនាង សេង សុខឃីម នោះ ហើយក៏ត្រូវជាគូស្នេហ៍ តារាចម្រៀងដ៏ល្បី លោក សុខ មេសា ហៅ ចឺម ផងដែរ។ បច្ចុប្បន្ន ទំនាក់ទំនងស្នេហារវាងអ្នកទំាងពីរ កាន់តែស៊ីជំរៅ ពិសេស ទៅណាមកណា តែងតែឃើញ អ្នកទំាងពីរទៅជាមួយគ្នាជានិច្ច។ មកដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ អ្នកនាង សុខឃីម បានបង្ហោះរូបភាពមួយសន្លឹក ថតជាមួយអ្នកម្តាយ រួចទំលាយពាក្យទំាងនេះចេញមកថា៖
“ម៉ាក់ខ្ញុំ ជាមនុស្សម្នាក់ ដែលខឹងខ្ញុំប៉ុនណា ខ្ញុំខុសប៉ុនណា ក៏មិនដែលគិតចង់ចោលខ្ញុំដាច់ខាត ម៉ាក់ផ្តល់កំណើតឲ្យខ្ញុំ គិតពីខ្ញុំ បារម្ភ និងខ្វល់ពីខ្ញុំ គ្រប់ពេល មិនថាមានមនុស្សប៉ុន្មានអ្នកស្អប់ខ្ញុំ ធ្វើឲ្យខ្ញុំយំ តែម៉ាក់ នៅតែលើកទឹកចិត្តខ្ញុំ គ្រប់ពេលវេលា ម៉ាក់មិនចេះខឹងខ្ញុំ គុំកួនក្នុងចិត្តទេ ហើយគឺហើយៗម៉ាក់ជាមនុស្សម្នាក់ ស្រលាញ់ខ្ញុំមិនចេះប្រែចិត្ត ម៉ាក់ហ៊ានធ្វើគ្រប់យ៉ាងដើម្បីខ្ញុំ មានក្តីសុខ ម៉ាក់តែងប្រាប់ខ្ញុំថា មនុស្សប្រុស ស្រលាញ់កូនពិតប្រាដ គេនឹងធ្វើគ្រប់យ៉ាងដើម្បីកូន មិនបាច់ចាំកូន ទាមទារទេ គេនឹងគិតពីកូនមុនគេ ម៉ាក់និយាយត្រូវណាស់ ខ្ញុំនឹងស្តាប់តាមសំដីម៉ាក់ កូនស្រលាញ់ម៉ាក់ជីវិតកូន”។អត់ទាន់អស់ទេ មុននេះបន្តិច នាព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២២ អ្នកនាង បានបង្ហោះរូបមួយសន្លឹកទៀតជាមួយម្តាយ រួចប្រាប់រឿងមួយថា៖
“ល្ងាចម៉ិញម៉ែខ្ញុំបាននិយាយជាមួយខ្ញុំ បើសិនកូនមានគ្រួសារ កូនត្រូវចាំសំដីម៉ែ កូនក៏មានម៉ែ ប្តីកូនក៏មានម៉ែ!កូនត្រូវចេះថ្លឺងថ្លែងអោយបានសមរម្យទើបគ្រួសារមានសុភមង្គល។ ស្រលាញ់ម្តាយឪពុកគេ បងប្អូនគេឲ្យដូចស្រលាញ់គ្រួសារខ្លួនឯងទើបមានក្តីសុខ បើយើងស្រលាញ់គាត់ គាត់និងស្រលាញ់កូនវិញដូចម៉ែស្រលាញ់កូន តែបើគាត់មិនស្រលាញ់កូន ក៏ចាប់ទុកថាជាមនុស្សទុំដែលកូនត្រូវគោរពទូទៅ គឺ បានហើយ”។ឃើញបែបនេះ គ្រប់គ្នាឡើងភ្ញាក់រួចចូល comment ថា ៖ ម្តាយបង ស្អាតណាស់, ហើយកាល បានយកសំណព្វចិត្ដ, my idol ស្រឡាញ់ពេញបេះដូង, ចុមមុខដូចគ្នាណាស់។ដើម្បីជ្រាប បន្ថែមទៀត សូមមើលរូបម្តាយ និងកូន ទំាងអស់គ្នា ថាមុខដូចគ្នាប៉ុណ្ណានោះ ៖