Monday, December 4, 2023
Google search engine
Homeព័ត៌មានសិល្បៈឡុង លីងគ័ង្គ រំភើបស្ទើរហោះ ក្រោយដឹងលោក ព្រាប សុវត្ថិ ឡើងងារ ជា «ឧកញ៉ា» រួចក៏ទំលាយរូបនេះចេញមក ហើយប្រាប់ថា…

ឡុង លីងគ័ង្គ រំភើបស្ទើរហោះ ក្រោយដឹងលោក ព្រាប សុវត្ថិ ឡើងងារ ជា «ឧកញ៉ា» រួចក៏ទំលាយរូបនេះចេញមក ហើយប្រាប់ថា…

~

(ភ្នំពេញ)៖ មហាជនទូទៅ ក៏ដូចជា ពុកម៉ែ បងប្អូន និង ហ្វេនៗ មិនតិចនាក់ទេ ពិតជាស្គាល់ លោក ព្រាប សុវត្ថិ ជាក់ជាមិនខាន ដែលជា កំពូលតារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្ម Galaxy Navatra មានបទចម្រៀងពីរោះៗមិនតិចទេ របស់លោក នៅតែទទួលបាន ការគាំទ្រយ៉ាងខ្លាំង ដដែល និងឃើញមានហ្វេនៗ ក៏ដូចជា ជាអ្នកចម្រៀង ភាគច្រើន យកទៅច្រៀងលេងកម្សាន្ត តាមទីកន្លែងផ្សេងៗ មិនដែលដាច់ឡើយ ជាពិសេស បទនោសញ្ចេតនាតែម្តង។

~

~

បច្ចុប្បន្ន តារាប្រុសរូបរាងសង្ហាម្នាក់នេះ កំពុងសាងក្តីសុខក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន។ លោក បានរៀបការ ជាមួយនារី ដ៏ស្រស់សោភាម្នាក់ ឈ្មោះ ឡុង ស្រីមុំ តាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ នៅទីក្រុងភ្នំពេញ ហើយពេលនេះ អ្នកទំាងពីរមានកូនធំៗ អស់ហើយ សុទ្ធតែប្រុសតែម្តង ចំនួន ៣ នាក់ ទី១ឈ្មោះ សុវត្ថិ មុនីវណ្ណ ប្រុសកណ្តាលឈ្មោះ សុវត្ថិ មុនីនាគ និងប្រុសពៅឈ្មោះ សុវត្ថិ សិរីវឌ្ឍ។

~

~

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ អ្នកគាំទ្រ ភ្ញាក់ព្រឺត ក្រោយទទួលបានដំណឹងថា លោក ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ដល់គោរមងារជា «ឧកញ៉ា»។

~

~

ឃើញបែប​នេះ លោក យឹម តាស្រង់ សម្តែងក្តីរំភើបជំនួស យ៉ាងខ្លាំ ក៏ពោលពាក្យទំាងនេះចញមកថា “អូន សូមអបអរសាទបងប្រុស ដែលទទួលគោរមងារជា “ឧកញ៉ា” ជូនពរបងជោគជ័យ បន្ថែមទៀតលើជំនួញ”។អត់ទាន់អស់ទេ ពេលដឹងបែបនេះភ្លាម ស្រាប់តែ ឡុង លីងគ័ង្គ ទំលាយរូបចាស់ៗប៉ុន្មានសន្លឹក កាលខ្លួនចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កំឡុងឆ្នាំ ២០១៧ រួចពោលពាក្យទំាងនេះចេញមកថា៖

~

“សូមចូលរួមអបអរសាទរ លោកគ្រូ​ ទទួលបានគោរមងារ​ ជា​ ឧកញ៉ា សូមជូនពរលោកគ្រូ​ មានសុខភាពល្អ​ និងជោគជ័យ​ជានិច្ច​ លោកគ្រូមួយថ្ងៃ លោកគ្រូមួយជីវិត​ អរគុណ លោកគ្រូកន្លងមក ដែលបានបង្ហាត់បង្ហាញ ដល់កូនសិស្សម្នាក់នេះ សិស្សម្នាក់នេះ នឹងប្រឹងប្រែង​ យកលោកគ្រូជាគំរូ​ ដោយក្ដីគោរពស្រលាញ់”។

~

~

~

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments