~
(ភ្នំពេញ)៖ ទោះបែកគ្នានិងមានដៃគូរៀងខ្លួនជាចំហក្តី តែអតីតប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះហាក់មិនទាន់ដាច់ស្រេចនៅឡើយទេ ដោយក្នុងនោះ អតីតតារាសម្តែង កែវ វល័ក្ខ នៅតែបន្តបង្ហោះសារឌឺដងឱ្យអតីតស្វាមី លាន អាហ្រ្វីលគីនីនជាបន្តបន្ទាប់ ។ បើគិតមកដល៉ពេលនេះ កែវ វល័ក្ខ និងឧកញ៉ា លាន អាហ្រ្វីលគីនីន បានចែកផ្លូវគ្នាប្រមាណជាបួនខែ ហើយពេលនេះ កែវ វល័ក្ខ ក៏បានភ្ជាប់ពាក្យជាមួយដៃគូថ្មីកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែយ៉ាងណា កែវ វល័ក្ខ តែងបង្ហោះសារឌីដងជាបន្តបន្ទាប់ដល់អតីតស្វាមីដែលមានដូចជា «ឡានដែលជិៈដឹកស្រីរាល់ដងឡានអញ ផ្ទះដែលយកស្រីទៅដេកផ្ទះអញយ៉ាត់យ៉ែងអាផ្លក់ចយ »។«ស្មានតែរួចខ្លួនមួយអញមែន. ដោះស្រាយបំណុលឱ្យឆាប់កុំឱ្យមានឈ្មោះ ឧកញ៉ា ទៅជាឧកអាចម៍ អញទុកមុខឱ្យកន្លះឆ្នាំហើយ»។
~
~
នេះជាសារ ដែល កែវ វល័ក្ខ បានបង្ហោះនៅតាមបណ្តាញសង្គមដែលត្រូវបានគេដឹងថាជាការឌឺដងដល់អតីតស្វាមី លាន អាហ្វ្រីលគីនីន ។ ជាការពិត កែវ វល័ក្ខ បាននិយាយ នៅក្នុងឡាយវីដេអូថាទំនាក់ទំនងរវាង នាងនិងលោក អាហ្រ្វីលគីនីន ពិតជាដាច់ស្រេចហើយ នាងក៏ជាអ្នកលែងលះជាមួយអតីតស្វាមីមុនដែរ។ មូលហេតុដែលនាងនៅតែបន្តបែបនេះដោយសាររឿងប្រាក់បំណុលនិងរឿងប្រាក់នៅក្នុងការចិញ្ចឹមកូនៗទាំងបួនព្រោះនាងមិនអាចរ៉ាប់រងម្នាក់ឯងបានទេ ។ ប្រសិនរឿងនេះ លាន អាហ្រ្វីលគីនីន ដោះស្រាយរួចរាល់នោះនាងមិនបង្ហោះ ទៀតឡើយព្រោះមិនចង់ប៉ះពាល់ដល់អារម្មណ៍របស់គូដណ្តឹង។
~
~
ដ្បិត កែវ វល័ក្ខ លើកឡើងបែបនេះក្តី តែ លាន អាហ្វ្រីលគីនីន ហាក់មិនមានប្រតិកម្មតបអ្វីឡើយលោកនៅតែបន្តបង្ហាញភាពផ្អែមល្ហែមតាមបណ្តាញសង្គមជាមួយដៃគូថ្មីជាអ្នកលក់អនឡាញរូបស្រស់ម្នាក់ធ្វើព្រងើយ ៕
~
~
~
~
~
~
~
~