~
ស្រីស្អាត១ដួងពីបវរកញ្ញាចក្រវាឡកម្ពុជា ឆ្ពោះទៅចាប់ជំនាញមួយទៀត តើជាជំនាញអ្វីទៅ? បវរកញ្ញាដែលមានទម្រង់មុខស្រស់ញញឹមទាញពិន្ទុ សំណាង អេលីណា ជាអតីតម្ចាស់មកុដចក្រវាឡកម្ពុជាឆ្នាំ២០១៩។ កញ្ញាមានឱកាសសាងបានភាពលេចធ្លោច្រើនមកហើយ ក្រោយពេលបានជាប់ឈ្មោះជានារីកំពូលសម្រស់។ អេលីណា កំពុងតែជម្រុញខ្លួន អោយកាន់តែខ្លាំងថែមទៀត ក្រោយពេលមើលឃើញឱកាសធ្វើការងារជាពិធីការិនីម្តងៗ ដោយមានការសរសើរច្រើនពីមិត្តអ្នកទស្សនា។
~
ការចាប់យកតួនាទីបែបនេះ ក៏កន្លងមកអ្នករៀបចំកម្មវិធីមើលឃើញថា អេលីណា យល់សាច់ការងារច្រើន ពេលប្រាប់ប្លង់ការងារ មើលក្រដាសកម្មវិធី ហើយអាចសម្របសម្រួលតាមផែនការបាន ។ នាងមិនត្រឹមតែមានទឹកដមល្អក្នុងការលើកដាក់សំឡេង និយាយនោះទេ សូម្បីតែតុងភាសានិយាយបែបអង់គ្លេសរបស់នាង ស្តាប់មកអាចយកជាការបាន។ ដូចនេះ អាចនិយាយបានថា សំណាង អេលីណា នឹងមានឈ្មោះជាពិធីការិនីប្រកបដោយភាពច្បាស់លាស់មួយដួងទៀត ប្រសិនបើមានការហាត់រៀនបន្តទៀត ពីរៀមច្បងមុនៗនោះ។
~
សំណាង អេលីណា លើកឡើងថា នាងនឹងព្យាយាមហាត់ពត់ការងារមួយនេះ ដែលនាងក៏ពេញចិត្តដែរ អោយបានកាន់តែប្រសើរឆ្ពោះទៅមុខទៀត។ តួនាទីជាពិធីការិនី តម្រូវអោយមានចំណេះដឹងច្រើន ហើយនាងក៏ទំនេរៗអានសៀវភៅអោយច្រើនជំនួញ ចំណេះដឹង។
~
នាងរំពឹងថា ការងារថ្មីមានសភាពរលូនទៅមុខជាបន្តបន្ទាប់។ ក្រៅពីបង្ហាញម៉ូដលើឆាក នាងក៏បានសម្តែងរឿងមួយចំនួនដែរ។ អេលីណាលើកឡើងទៀតថា ប្អូនៗរលកក្រោយដែលស្រឡាញ់ វិស័យបវរកញ្ញា ត្រូវតស៊ូ ហើយកុំបោះបង់យកអោយបាននូវក្តីស្រម៉ៃដែលខ្លួនស្រឡាញ់។
~
~
~
~
~
~
~
~