~
(ភ្នំពេញ)៖ ក្រោយពីពិធីការនីផេន ខេក បានរៀបការជាមួយនឹងអ្នកសិល្បៈជាមួយ មិនទាន់បានប៉ុន្មានផងក៏ចែកផ្លូវគ្នាដើរទៅហើយ។ នេះមិនមែនជាការ Prank ឬជាការសម្តែងនោះទេ នេះបើតាមការបញ្ជាក់ផុសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។
~
~
ក្រោយដឹងរឿង ផេនខេក និងស្វាមី ភ្លាម ស្រាប់តែ សុភ័ក្រ្ត កុសុម៉ាទ្រាំមិនបានលើកទឹកចិត្តដល់ដៃគូររបស់ខ្លួន ផេនខេក កុំឲ្យគិតច្រើនដោយសារតែធ្លាប់ធ្វើការជាមួយគ្នាកន្លងមក។ រឿងមួយវិញទៀតបើយោងតាមប្រភពអ្នកជិតឌិតបានបង្ហើបប្រាប់ថាដោយសារជនទី៣។
នេះបើតាមសំណេររបស់ ផេន ខេត បានបង្ហោះសារចែកផ្លូវជាមួយស្វាមីក្រោមហេតុផលស្វាមីមានអ្នកថ្មី។ ដោយ ផេន ខេក បាននិយាយថា« ៦ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲ្យបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់។(បញ្ជាក់មិនមេនសម្តែងព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងខ្ញុំជំពាក់លុយគេទៀត»
~
ការលើកឡើងរបស់ ផេន ខេក បានធ្វើឲ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះទម្រាំឈានដល់ថ្ងៃរៀបការពួកគេបានរស់នៅជាមួយគ្នាដល់ទៅ ៦ឆ្នាំ ជាពិសេសស៊ូទ្រាជាមួយនឹងការរិៈគន់ពមជ្ឈដ្ឋាននានាផងដែរ។ ក្នុងនោះក៏មានការលើកទឹកចិត្តដល់ ផេន ខេក ពីសំណាក់មិត្តភក្តិជាច្រើនហើយរំពឹងថាអ្នកទាំងពីរនឹងជានាគ្នាដូចគូនានាកន្លងមក៕
~
ចង់ដឹងយ៉ាងណានោះសូមទស្សនានូវវីដេអូខាងក្រោមនេះទាំងអស់គ្នា!
~
~
~
~
~
~
~
~
~