~
~
~
កញ្ញា វ៉ាន់ វល័ក្ខ ត្រៀមឡើងផ្ទះវីឡារថ្មីនាពេលឆាប់ៗនេះហើយ ខណៈដែលនៅរដូវកូវីដនេះវល័ក្ខ មិនត្រឹមតែមិនជួបវិបត្តិសេដ្ឋកិច្ចនោះទេ តែតារាដែលចូលចិត្តគ្រងឈុតលេចចេញគល់ភ្លៅធ្វើឲ្យប្រុសៗជ្រួលជ្រើមរូបនេះថែមទាំងអាចសម្រេចក្ដីស្រម៉ៃតាមរយៈការធ្វើរឿងធំដល់ទៅ២យ៉ាងក្នុងពេលតែមួយនោះគឺនាងទិញLexus Lx570 Kuro 2020 តម្លៃ២៣ម៉ឺនដុល្លារនិងផ្ទះវីឡារស្កឹមស្កៃតម្លៃមិនក្រោម៣០ម៉ឺនដុល្លារឡើយដែលគ្រាន់តែការលេងម៉ូដឡាន និងវីឡារនេះវល័ក្ខ ចំណាយអស់ខ្ទង់ជាង៥០ម៉ឺនដុល្លារ។ទោះជាយ៉ាងការសាកសួរពីប្រភពចំណូលនៃការចំណាយធំក្នុងរដូវកូវីដនេះកន្លងមកមិនត្រូវបានវល័ក្ខ ឆ្លើយឡើយ ខណៈដែលមានការសង្ស័យថានាងមានម្ចាស់ស្នេហ៍ថ្មីនៅក្រោយខ្នង ។ប៉ុន្ដែតារាលេងសាច់គល់ភ្លៅរូបនេះតែងតែព្យាយាមលាក់ជិតមិនឲ្យគេស្គាល់សង្សារឡើយព្រោះនៅតាមបណ្ដារកម្មវិធីសិល្បៈទាំងឡាយរួមទាំងការជួបជុំនានារបស់សិល្បករវល័ក្ខ មិនដែលបណ្ដើរគូស្នេហ៍ជាចំហម្ដងណាទេ។
~
~
~
វ៉ាន់ វល័ក្ខ បានចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ដែលជាអ្នកជំនួញម្នាក់ហើយនាងងាកទៅផ្សារភ្ជាប់ស្នេហ៍ថ្មីដោយមិនបើកចំហជាង២ឆ្នាំមកហើយ ខណៈដែលមានការសង្ស័យថាប្រុសស្នេហ៍ថ្មីរបស់វល័ក្ខ អាចជាមន្រ្ដីធំព្រោះតែកន្លងមកលេចឭថាតារាដើមទ្រួងធំនិងសាច់ភ្លៅសខ្ចីរូបនេះមានលោកធំៗតាមប្រជែងគ្នាតាមថ្ពក់បេះដូងនាង។តែក្នុងជំនួបផ្ទាល់កន្លងមកវល័ក្ខ មិនដែលនិយាយរឿងស្នេហាឡើយ ស្របពេលដែលការសួរទីតាំងថាផ្ទះនាងទិញនៅបុរីណាតម្លៃប៉ុន្មានគ្រោងធ្វើពិធីសម្ពោធនៅពេលណាក៍នាងមិនវាចារដែរ ព្រោះស្រីស្រស់រូបនេះ បន្ដជ្រើសផ្លូវសាងស្នេហ៍ដោយអាថ័កំបាំងតទៅទៀត។
~
~
~
ក្រៅពីវ៉ាន់ វល័ក្ខ តារាដែលទិញផ្ទះវីឡារនៅរដូវកូវីដនេះមានដូចជានាងពេជ្រ សូលីកា,សួស វីសា ,រ៉េត ស៊ូហ្សាណា និងរ៉ាប៊ី ជាដើម។ចំពោះវល័ក្ខ វិញដោយសារតែនាងមិនចង់ឲ្យគេស្គាល់ផ្ទះវីឡាររបស់ខ្លួននោះហេតុនេះហើយស្រីស្អាតនឹងធ្វើពិធីឡើងផ្ទះស្ងាត់ៗមិនហៅតារាសិល្បៈណាទៅចូលរួមក្រៅពីតារាដែលនាងទុកចិត្តបំផុតនោះទេ។គេចាំមើលថាតើម្ចាស់ចិត្តថ្មីរបស់វល័ក្ខ ជាបុរសនៅលីវ ឬមិនមែននៅទំនេរបានជាពេលនេះធ្វើឲ្យវល័ក្ខ ព្យាយាមបិតបាំងអត្តសញ្ញាណគូស្នេហ៍ជិតឈឹងបែបនេះ៕
~
~
~
~
~