~
ភ្នំពេញ ៖ មានការចាប់អារម្មណ៍ជាថ្មី ក្រោយពេលឃើញតារាសម្តែង សារ៉ាយ សក្ខណា លេចមុខក្នុងការសម្តែងចម្រៀងខារ៉ាអូខេអោយតារាចម្រៀងសំឡេងស្អក ខេម។ អ្នកនាង បានតុបតែងខ្លួនរបៀបស្លុយៗស្រុកស្រែ ដោយសារចម្រៀងនោះ ស៊ីជាមួយអ្នកជនបទ ហើយស្របតាមបរិយាកាសបុណ្យចូលឆ្នាំប្រពែណៃជាតិខ្មែរ។ ហើយសក្ខណា ហាក់រីករាយពេលដែលបន្តមានស្នាដៃបន្ថែមទៀត ក្នុងចម្រៀងជូនផលិតកម្មល្បី។
~
~
បើតាមដឹង សក្ខណា បានពន្យាពេលឡើងយន្តហោះ ព្រោះនាងត្រូវមានវត្តមានចាំបាច់ក្នុងមង្គលការ ទឹម រដ្ឋា ដែលទើបរៀបការចុងខែមីនា មុននេះ។ មិនអាចរំលងបាន ទើបសម្រេចចិត្តបន្តនៅស្រុកកំណើត រហូតដល់ផុតពិធីបុណ្យចូលឆ្នាំខ្មែរ ទើប សក្ខណា និងស្វាមី ត្រូវវិលទៅអាមេរិកវិញ។
~
~
មកម្តងនេះ តារាក្រមិចក្រមើមរូបនេះ ប្រមូលការងារក្នុងសិល្បៈ មិនតិចកម្មវិធីនោះទេ ។ រីឯចម្រៀងដែលនាងសម្តែងជាមួយ ខេម ហើយក៏មានតារាស្រីល្បីឈ្មោះម្នាក់ទៀត ចូលរួមថត ជាមួយដែរ គឺ ពៅ លីដា ពិតជាមានភាពទាក់ទាញ ហើយប្លែកសម្រាប់ការកម្សាន្តមុនពេលហោះទៅអាមេរិកវិញ។
~
~
សារ៉ាយ សក្ខណា តារាកូន២តែនៅស្អាត មិនចាញ់ក្រមុំ បានព្រលយពាក្យថា ចង់បានកូនភ្លោះ បើសិនជាព្រះប្រទាន។ នេះបញ្ជាក់ថា ទោះនាងពពោះលំបាកបែបណា ក៏នាងមិនខ្លាចហើយបើមានកូនភ្លោះមែននោះ ពិតជារំភើប សមតាមចិត្តចង់បានផង រឹតតែពិសេសណាស់។
~
~
តារាស្រី ពូកែខាងលេងទឹកមុខកំប្លែងៗរូបនេះ មកស្រុកម្តងនេះជាច្រើនខែ នាងក៏បានទទួលយកការងារច្រើនឡើងវិញផ្នែកសិល្បៈ ហើយនៅតែត្រូវប៉ាន់ដដែល។ សក្ខណា ដែលមានកូន២នាក់ ដោយកូនទី១- ស្រីឈ្មោះ Mataysia អាយុជាង៧ឆ្នាំ និងកូនទី២- ប្រុសឈ្មោះ ព្រីនស្ទីន អាយុជាង២ឆ្នាំ នោះ បានឲ្យដឹងថា ការមានកូនទាំងពីរនាក់នេះ នាងអាចនឹងមិនយកថែម ទៀតក៏ថាបាន ប៉ុន្ដែបើមានទៀត ពេញចិត្ត នឹងយកតែកូនក្រោយនាងចង់បានកូនភ្លោះវិញទោះជាប្រុស ឬស្រីក៏បាន គឺពេញចិត្តទាំងអស់។
~
~
សារ៉ាយ សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិក គឺលោកមេធាវី កែវ ប៊ុនមេត្រី ថ្ងៃទី១២ខែ ខែធ្នូ ឆ្នាំ២០១២ ហើយបានចេញទៅរស់នៅតាមស្វាមីភ្លាមៗ តែចេញចូលមកខ្មែរជាញឹកញាប់ ព្រោះពេលនេះ នាងមានហាងគ្លីនិកែសម្ផស្ស១នៅខ្មែរផងដែរ។ នាងសារភាពលាយឡំសំណើចថា ដោយសារតែមានហាងគ្លីនិកខ្លួនឯងបែបនេះហើយ ទើបចេះតែចាក់ត្រង់នេះ ត្រង់នោះតិចតួចដែរ ទើបមើលទៅសម្រស់នាងនៅរក្សារបានដោយមិនប្រែប្រួលច្រើនទៅតាមវ័យនោះទេ។ ប្រភព៖ កោះសន្តិភាព
~
~
~
~
~
~