~
ភ្នំពេញ ៖ តួឯកបវរកញ្ញាឯក ភេទទី៣ របស់កម្ពុជា ឆ្នាំ២០២១-២០២២ ឬ Miss Queen Cambodia បានរកឃើញហើយ ដោយម្ចាស់មកុដឆ្នាំនេះ មានសម្រស់គួរអោយគយគន់ ស្អាតជាងមនុស្សស្រីទៀត។ ម្ចាស់ជ័យលាភីរូបនេះ បានតស៊ូមកប្រឡង ហើយប្រឆាំងនឹងភាព រើសអើងច្រើនដំណាក់កាល និងបានចាត់ទុកថា ជ័យលាភីដែលមាននេះ នឹងជម្រុញទឹកចិត្តអោយរឹងមាំបន្តទៀត។
~
~
ការប្រកួតបានបិទបញ្ចប់ហើយកាលពីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ដោយម្ចាស់ជ័យលាភីនីមួយៗសុទ្ធតែមានទេពកោសល្យ និងសម្រស់ស្រស់ស្អាតម្យ៉ាងៗម្នាក់។ ហើយក្រោមការខិតខំរបស់ពួកគាត់ឃើញថា លទ្ធផលបានរកឃើញហើយម្នាក់ៗទទួលយកដោយការញញឹម។ ចំណែកម្ចាស់មកុដឯកឆ្នាំនេះ ឃើញថា ឆ្លាត ពូកែ និងក្លាហាន ហើយរូបសម្បត្តិវិញ ស្រស់ស្អាត សាច់ឈា.មស្រស់ថ្លាគួរអោយគយគន់តែម្តង។
~
~
សម្រស់បវរកញ្ញាភេទទី៣ ចំនួន៥ដួង ត្រូវបានប្រកាស បានជ័យលាភីរៀងៗខ្លួន ក្នុងនោះរួមមាន ៖ អ្នកឈ្នះទាំង៣រូប ក្នុងកម្មវិធី Miss Queen Cambodia 2021-22 ដែលអ្នកទាំង៣ និងត្រូវតំណាងឲ្យប្រទេសកម្ពុជា នៅកម្មវិធី៣ផ្សេងៗគ្នា។
~
~
ដោយ Winner វ៉ាន់ប៊ី (Vanbe) នឹងត្រូវតំណាងឲ្យប្រទេសកម្ពុជា ក្នុងកម្មវិធី Miss International Queen Cambodia 2023។ Winner 1st Runner Up មីហ្កាឌីវ៉ា (MiGa Diva) នឹងត្រូវតំណាងឲ្យប្រទេសកម្ពុជា ក្នុងកម្មវិធី Miss Equality World Cambodia 2023។ និង Winner 2nd Runner up រ៉ូប៊ី (Ruby) នឹងត្រូវតំណាងឲ្យប្រទេសកម្ពុជា ក្នុងកម្មវិធី Miss Universe Trans Cambodia 2023។ ក្នុងនោះក៏មានលំដាប់រង២រូបផ្សេងទៀត គឺ ៖ អ៊ែនជូលីឌែន ទទួលបានលំដាប់រងទី១ (លេខ៤) គីម ណាយ៉ុង ទទួលបានលំដាប់រងទី២ (លេខ៥)។
~
~
ម្ចាស់ជ័យលាភី កញ្ញា វ៉ាន់ប៊ី ដែលមានដងខ្លួនខ្ពស់ សាស់សរលោង មុខទាក់ទាញលើកឡើងថា «ខ្លួនតស៊ូ ជាមួយការប្រឡងនេះជាង១ឆ្នាំមកហើយ។ ម្នាក់ៗបានព្យាយាមណាស់ ឆ្លងកាត់ការលំបាកជាច្រើន។ អ្វីដែលចង់ឃើញ គឺមិនចង់អោយមានការរើសអើងភេទទី៣។ រីឯអ្នកចូលរួមប្រកួតម្នាក់ៗ សុទ្ធតែបានការព្យាយាមយកសមត្ថភាពរៀងៗខ្លួន មានចំណុចល្អៗដូចគ្នា។ យើងមកប្រឡង មិនបានដាក់ចិត្តមកបង្កជម្លោះជាមួយគ្នាឯងនោះទេ មានតែជួយគ្នា ដូចបងដូចប្អូន។
~
~
~
~
កញ្ញាបន្តថា អ្វីដែលជាកម្លាំងចិត្ត គឺការលើកទឹកចិត្តពីពុកម៉ែ បងប្អូនអោយច្រើន ព្រោះថាពួកយើងដែលជាប់នឹងចេញទៅប្រកួតលើឆាកអន្តរជាតិខាងមុខ ហើយខំតស៊ូអោយអស់ពីលទ្ធភាព ដើម្បីជាតិកម្ពុជា។
ចំណែកអ្នកទស្សនាជាច្រើនបានលើកឡើងថា ឆ្នាំនេះគណៈកម្មាការជ្រើសបវរកញ្ញាភេទទី៣ បានល្អសម មិនចាញ់ឆ្នាំមុន តាំងពីសម្រស់ ដំណើរ ដងខ្លួន ភាពឆ្លាតវៃ និងការនិយាយភាសាបរទេស គឺសមសួនតែម្តង។
~
~
~
~
~