Monday, December 4, 2023
Google search engine
Homeព័ត៌មានសិល្បៈស៊ែរយកតែបុណ្យទៅ! ពិធី​ការិនី​ស្រស់​ស្អាត​មួយ​រូប កើត​ជំ​ងឺមហារីក​ធ្ងន់ធ្ងរ ស្រែក​ដ​ង្ហើ​យ​រក​ជំនួយ

ស៊ែរយកតែបុណ្យទៅ! ពិធី​ការិនី​ស្រស់​ស្អាត​មួយ​រូប កើត​ជំ​ងឺមហារីក​ធ្ងន់ធ្ងរ ស្រែក​ដ​ង្ហើ​យ​រក​ជំនួយ

~

ភ្នំពេញ ៖ ពិធី​ការិនី និង​ជា​អតីត​ម្ចាស់​ជ័យ​លា​ភី​មួយ​ដួង កញ្ញា ប៊ូ សុនី​តា បាន​បង្ហោះ​សារ​រៀបរាប់​ពី​ដំណើរ​ជីវិត​គួរ​ឱ្យ​សង្វេគ​និង​អាណិតអាសូរ​ជា​ពន់ពេក ដោយសារ​តែ​កញ្ញា កំពុង​តែ​ប្រយុទ្ធ​នឹង​សមរភូមិ​ជំងឺមហារីក​ដំណាក់​កាល​ទី​៣ និង​កំពុង​បន្ត​ព្យាបាល​ដោយ​គីមី​ដើម្បី​បន្តជីវិត ដូច្នេះ​ប្អូនស្រី​បាន​ដ​ង្ហើ​យ​រក​ជំនួយ​ដើម្បី​បាន​លុយ​​បន្ត​ការ​ព្យាបាល ។

~

~

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ហ្វេ​ស​ប៊ុ​ក​របស់ កញ្ញា ប៊ូ សុនី​តា បានឱ្យ​ដឹង​ថា ស្ថានភាព​ប្អូនស្រី គឺ​មាន​សភាព​ធ្ងន់ធ្ងរ និង​ត្រូវការ​ឈា.ម​ជា​បន្តបន្ទាប់​សម្រាប់​ការ​ព្យាបាល​គីមី ។ ប្រភព​ដដែល​បាន​បន្ត​ថា កញ្ញា មាន​ជំងឺមហារីក​មាត់ស្បូន​​ធ្ងន់ធ្ងរ​ដំណាក់កាល​ទី​៣ ប្រឈម​នឹង​ជីវិត​ខ្លាំង​ណាស់ បើ​គ្មាន​លុយ​ចាក់​គីមី​បន្ត ។

~

~

«​ពេល​បងប្អូន​ឈឺ ប៉ា​ឈឺ មាន​ខ្ញុំ​ចាំ​ជួយ​ជ្រោមជ្រែង​ផ្តល់​ជំនួយ តែ​ពេល​ខ្ញុំ​ឈឺ ខ្ញុំ​មាន​តែ​ចង់​ស្លា.ប់​អោយ​លឿន ព្រោះ​​ពួក​គាត់​មិន​មាន​លទ្ធភាព​សម្រាប់​ជួយ​ខ្ញុំ​ទេ​» ។ នេះ​ជា​អ្វី​ដែល កញ្ញា ប៊ូ សុនី​តា បាន​ពោល​ឡើង​គួរ​ឱ្យ​ស្រណោះ។

~

~

~

ប្រាកដ​ណាស់​ ជំងឺមហារីក​មាត់ស្បូន គឺជា​ជំងឺ​​ដែល​ស្ត្រី​ភ័យ​ខ្លាច ​ហើយ​តែងតែ​ជួប ជំងឺ​នេះ​បើ​កើត​ហើយ​ក៏​មិន​ងាយ​គេច​រួច​ពី​… ប្អូនស្រី ប៊ូ សុនី​តា ជាតា​រា​អាស៊ាន ប្រឡង​ជាប់​ជ័យ​លា​ភី​លេខ២ ក្នុង​កម្ម​ពិធី​កំពូល​តារា​អាស៊ាន​ ២០១០ ប្អូន​មាន​ជំងឺមហារីក​មាត់ស្បូន​ធ្ងន់ធ្ងរ​ដំណាក់កាល​ទី​៣ ប្រឈម​នឹង​ជីវិត​ខ្លាំង​ណាស់ បើ​គ្មាន​លុយ​ចាក់​គីមី​បន្ត គឺ​ចប់​ហើយ ប្អូន​លក់​អស់ហើយ​ដើម្បី​មើលខ្លួន​នៅ​តែ​មិន​អាច​មើល​ជា​» ។

~

~

នេះ​ជា​ការ​បញ្ជាក់​ពី​មិត្ត​​ភក្តិ​​បងប្អូន​របស់​នាង​។«​ពេល​នេះ ​ប្អូនស្រី​នៅផ្ទះ​ជួល ប្អូនស្រី​កំព្រាម្តាយ​តាំងពី​តូច បងប្អូន​សុទ្ធតែ​មាន​ជីវភាព​យ៉ាប់​ជួយ​អី​មិន​បាន ប្អូន​ដាច់​ចិត្ត​សុំ​អោយ​បងប្អូន​មហាជន​ដែល​អា​ជន​ដល់​ប្អូនស្រី សូម​ជួយ​ដល់​ប្អូនស្រី​ផង ​ព្រោះ​ប្អូនស្រី​ចង់​រស់នៅ​បន្ត ចង់​នៅ​ជុំ​បងប្អូន​សាច់ញាតិ​ដូច​គេ​។ » ។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​នាង សៀ​ក ប៊ុ​ន​រ៉ា​នី តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​អ្នក​នាង​។

បើសិនជា​បងប្អូន​ចង់​ជួយ​ដល់​ប្អូនស្រី គឺ​អាច​ទំនាក់ទំនង​ជួយ​ប្អូនស្រី លេខ​ប្អូនស្រី 070278282 ឬ​តាម​រយៈ ABA 000384295 Siek Bunnary ACELIDA 0967080007 ៕ ប្រភព៖ កោះសន្តិភាព

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments