Friday, June 9, 2023
Google search engine
Homeព័ត៌មានសិល្បៈស៊ែរ «​ជួយ​ដល់​អ៊ុយ​ក្រែ​ន​» ជា​ប្រធានបទ​ក្តៅ​គគុក​សម្រាប់​ការ​ប្រកួត​សម្រស់​ដែល​កម្ពុជា​នឹង​ចូលរួម

ស៊ែរ «​ជួយ​ដល់​អ៊ុយ​ក្រែ​ន​» ជា​ប្រធានបទ​ក្តៅ​គគុក​សម្រាប់​ការ​ប្រកួត​សម្រស់​ដែល​កម្ពុជា​នឹង​ចូលរួម

~

​ភ្នំពេញ ៖ បេក្ខភាព​រកបាន​ហើយ​តំណាង​ឱ្យ​កម្ពុជា បាន​ទៅ​លើ​កញ្ញា​វ័យឆ្លាត​រាង​ខ្ពស់ ស្តើង​ស្រអែម​ស្រស់ គឺ​កញ្ញា អ៊ិ​ន ល​ក្ខិ​ណា ហើយ​ក៏​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ហោះ​ទៅ​កាន់​ឆាក​អន្តរជាតិ​។ ថ្មី​ៗ​នេះ ប្រទេស​ប៉ូ​ឡូញ ដែល​ជា​ម្ចាស់ផ្ទះ ក៏​ស្រាប់តែ​ចេញ​សារ​ផ្តោត​ការ​ប្រកួត​នោះ ចូល​ន័យ​លើកទឹកចិត្ត​អ៊ុយ​ក្រែ​ន ដោយ​ប្រកាស​អោយ​នារី​មក​ប្រកួត​តាម​ប្រទេស​នីមួយ​ៗ ត្រូវ​យល់​អំពី​ប្រធានបទ​ដែល​បាន​ដាក់​ចេញ​នេះ​។

~

ប្រធានបទ​នេះ បាន​ចោទ​ឡើង​បណ្តើរ​ៗ​ហើយ ព្រោះ​ប្រទេស​ខ្លះ មិន​ចង់​លូកលាន់​ចូល​ជ្រៅ រវាង​ការ​ប៉ះទង្គិច​គ្នា​រវាង​រ៉ុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ ចំណែក​កម្ពុជា​វិញ (CAMBODIA) សូម​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ដំណើរ​នៃ​កា​ប្រកួត Miss Supranational ឆ្នាំ​២០២២ នៅ​ប្រទេស​ប៉ូ​ឡូញ ខែកក្កដា ឆ្នាំ​២០២២ ខាង​មុខ​នេះ ។

~

~

ការ​ប្រកួត​នៅ​ក្រោម​កិច្ច​ប្រធានបទ «​ជួយ​ដល់​អ៊ុយ​ក្រែ​ន​» (Help For Ukraine ) រួម​ទាំង​សកម្មភាព​វេច​ខ្ចប់​របស់​របរ​ធ្វើ​សប្បុរសធម៌​ជួយ​ដល់​ជនអន្តោប្រវេសន៍​អ៊ុយ​ក្រែ​ន ។ កម្ពុជា ត្រូវ​តែ​មាន​នារី​តំណាង​ដែល​ខ្លាំង​បំផុត​សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ ជាក់ស្តែង​កម្ពុជា​យើង​រើស​បាន​តំណាង​ហើយ ប៉ុន្តែ​នាង​ត្រូវ​តែ​ជា​បវរកញ្ញា​មាន​ស្នាមញញឹម​ដែល​ស្អាត រាង​ស្អាត ដំណើរ​ស្អាត គ្រប់ពេល​ដែល​ចេញ​មុខ​គ្រប់​កម្ម​ពិធី នាង​ត្រូវ​តែ​មានការ​រៀបចំ​ឲ្យ​ពេញលេញ​គ្រប់លក្ខណៈ ព្រោះ​នេះ​គឺជា​បរិបទ​គ្រប់​ឆាក​ត្រូវ​តែ​ជួប ហើយ​វា​ក៏​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​ឈាន​ចូល​ទៅ​ក្នុង​កំពូល Top នៅ​ថ្ងៃ​ផ្តាច់ព្រ័ត្រ​ផង​ដែរ ។

~

ប៉ុន្តែ​នៅ​ពេល​នេះ មាន​ស្ត្រី​ទាំង​៧​នេះ រង​ចាំ​ពេល​ទៅ​ដល់​ហើយ សំខាន់ តើ​កម្ពុជា​ព្រម​ចូល​ប្រយុទ្ធ​ជាមួយ​ពួក​នាង​ដែរ​ឬ​ទ0x017d7 ប្រទេស​ទាំង​៧​គឺ​បាន​ត្រៀម​យក​នារី​កំពូល​សម្រស់​ចេញ​ទៅ​ដណ្តើម​មកុដ ហើយ​គេ​ផ្តោត​លើ​ចំណុច​មួយ​ចំនួន​មាន ៖ ប្រទេស​ឥណ្ឌា គឺជា Favorite របស់ Supra, ប្រទេស​វៀតណាម Top 16 MU 2021 ជា​បេក្ខភាព​ដែល​មាន​ភាព​ស្រស់​ស្អាត តែងខ្លួន​ល្អ​ឥត​ខ្ចោះ​ជា​រៀងរាល់ថ្ងៃ ហើយ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ពី Stamford Singapore​។ ប្រទេស​អាហ្វ្រិក​ខាងត្បូង គឺជា​ជើងឯក​រង​ទី​២ MU 2021, ប្រទេស​កូ​ឡុំ​ប៊ី ឆ្នាំ​នេះ កូ​ឡុំ​ប៊ី​បាន​បញ្ជូន​បេក្ខភាព​បវរកញ្ញា​មក គឺ​ស្អាត​ខ្លាំង ហើយ​ពោរពេញ​ទៅ​ដោយ​សកម្មភាព​។

~

~

ប្រទេស​ប៉ូ​ឡូញ គឺជា​ម្ចាស់ផ្ទះ​ដែល​ផ្តល់​ការ​យកចិត្តទុកដាក់​ជាមួយ​ប្រធានបទ​មួយ​នេះ Ready Pray for Ukraine និង​ជា​អតីត MU Poland2021, ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ជា​ប្រទេស​ដែល​ជះ​លុយ​សម្រាប់​វិស័យ​បវរកញ្ញា ចាយ​លឿន ផ្ទេរ​រហ័ស​, ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ក៏​ជា Supra Favorite 1 ទៀត​ដែល​សម្រស់ សមត្ថភាព និង​ជា​ប្រទេស​ផលិត​បវរកញ្ញា​។

~

~

ចំពោះ​កញ្ញា អ៊ិ​ន ល​ក្ខិ​ណា វិញ ដែល​នៅ​វ័យក្មេង​ជាងគេ វ័យ​ក្បែរ​២០​ឆ្នាំ​មែន តែ​សន្ទុះ​ចិត្ត​ឡើង​ឆាក​របស់​នាង គឺ​មិន​ចេះ​ខ្លាច​គេ​ឡើយ​។ នាង​រមែង​ដាក់​អារម្មណ៍​លើ​ការងារ ហើយ​មិន​ដែល​ធ្វើ​អោយ​ខ្ជីខ្ជា​ឡើយ​។ ភាព​ក្លាហាន មិន​តក់ស្លុត​ជាមួយ​ឧបសគ្គ​នេះ​ហើយ ដែល​រុញ​អោយ ល​ក្ខិ​ណា ក្លាយជា​ម្ចាស់​មកុដ​តំណាង​ឱ្យ​កម្ពុជា​។ នាង​ក៏​ជា​បេក្ខភាព ធ្លាប់​ប្រឡង​តាម​បណ្តា​កម្ម​ពិធី​ជា​ច្រើន ទើប​នាង​យល់​ច្បាស់​ពី​ការ​ឡើង​ឆាក​នេះ​។

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments