~
ប៉ាច គីមមួយ មិនស្ទាក់ស្ទើចិន្ដាឡើយក្នុងការទទួលយកគូស្នេហ៍ថ្មីជាតារាដូចគ្នាម្ដងទៀតនោះគឺប្រកាសស្នេហ៍បើកចំហកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២ ដោយនាងប្រគល់កាយ៉ាទៅឲ្យប្រុសក្មេងសយ រតនៈ ព្យាបាលរបួសបេះដូង។ការសម្រេចចិត្តរបស់គីមមួយ នេះធ្វើឲ្យប្រុសវ័យចំណាស់ៗដែលធ្លាប់តែតាមស្នេហានាងបានដកថយទៅវិញអស់ឬមានន័យថាលុយ ឡាន និងវីឡារដែលគេចង់ប្រគល់ឲ្យនាងជាថ្នូរស្នេហានោះរបូតចេញពីកណ្ដាប់ដៃគីមមួយ ទាំងអស់ តែជាលទ្ធផលអ្នកមេម៉ាយសាច់សខ្ចីរូបនេះបានប្រុសក្មេងរូបសង្ហារមកប្រលោមស្នេហ៍យ៉ាងមានក្ដីសុខ។តាមព័តមានថាចំណុចពិសេសដែលគីមមួយ ពេញចិត្តស្ដូកទៅលើប្រុសក្មេងរតនៈ នោះគឺដោយសារតែអនាគតស្វាមីរបស់នាងមិនដែលរំលឹកឬគាស់កកាយរឿងស្នេហ៍ចាស់របស់នាងម្ដងណាឡើយគឺមានតែលើកទឹកចិត្តនាងហើយលោកបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាប្ដីនាងស្របច្បាប់នាពេលខាងមុខនេះ។
~
~
សូមបញ្ជាក់ថាប៉ាច គីមមួយ បានព្យាយាមប្រកែកស្នេហ៍រតនៈ ជាច្រើនឆ្នាំមកហើយបើទោះជាសកម្មភាពពួកគេស្អិតល្មូតគ្នាដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីបានបង្ហាញជាសាធារណៈជាច្រើនខែមកហើយក្ដី។ប៉ុន្ដែនៅដើមឆ្នាំ២០២២ នេះនាងគីមមួយ ព្រមទទួលស្គាល់ថានាងនិងរតនៈ ពិតជាបានបង្កាត់ភ្លើងស្នេហាជាមួយគ្នាមែន បន្ទាប់ពីមានព័តមានថាប្រុសក្មេងរូបនេះហាក់ចង់បែកចិត្តងាកទៅរកស្រីផ្សេងដែលជានារីមានទ្រព្យស្ដុក។ដោយសារតែមិនចង់បាត់បង់កំពូលស្នេហ៍កំពុងស្រលាញ់ពេញបេះដូងនេះហើយទើបនាងគីមមួយ បានដឹកដៃរតនៈ មកទទួលស្គាល់ថាពួកគេគឺពិតជាមានទំនាក់ទំនងពិសេសជាមួយគ្នាមែន។
~
~
ដែលធ្វើឲ្យភាគីម្ខាងទៀតដែលចង់បានលោករតនៈ មកធ្វើប្ដីដែរខកចិត្តមិនស្ទើ។យ៉ាងណានៅមិនទាន់មានដំណឹងគីមមួយ-រតនៈ ចូលរោងការនៅពេលណាឡើយ ខណៈដែលតាមព័តមានថាពេលនេះពួកគេកំពុងតែប្រឹងសន្សំលុយរួមគ្នាទិញផ្ទះល្វែង១នៅក្បែរស្ពានដែកចំការដូង ខណ្ឌមានជ័យ ដោយបង់រំលស់ចូលគ្នាមុនតារា១គូនេះក្រាបផ្ទឹមជាមួយគ្នា។
~
~
គូររំលឹកថាប៉ាច គីមមួយ បានប្រេះឆាស្នេហ៍ជាមួយតារាចម្រៀងប្រុសម្នាក់ដែលនិយមច្រៀងបទជាភាសារអង់គ្លេស ទើបធ្វើឲ្យនាងធ្លាក់ខ្លួនមេម៉ាយមិនគូឲ្យជឿរ។ប៉ុន្ដែពេលនេះគីមមួយ បានសម្រេចចិត្តជ្រើសប្ដីជាតារាដូចគ្នាម្ដងទៀត ហើយមើលទៅពួកគេពិតជាយល់ចិត្តគ្នាខ្លាំងណាស់ តែគេជឿរថាគីមមួយ នឹងយកកូនក្រោយរៀបការ មិនមែនពពោះមុនក្រាបផ្ទឹមដូចតារាមួយចំនួនឡើយ៕
~
~