~
ភ្នំពេញ៖ ព្រាប សុវត្ថិ ធ្លាប់បណ្ដុះបណ្ដាលកូនៗទាំង៣របស់លោកឲ្យចេះច្រៀងនិងសម្ដែងតាំងពីពួកគនៅតូចទើបចូលដល់វ័យពេញកំលោះស្រាងនេះកូនទាំង៣របស់លោកស្នាយ ម្នាក់ៗបានទុនពីឪពុករបស់ពួកគេទាំងបញ្ចេកទេសច្រៀងនិងក្រមសីលធ័មនៃការរស់នៅនិងដើរលើវិថីសិល្បៈ ខណៈដែលកូនប្រុសទី១សុវត្ថិ មុនីវណ្ណ និងកូនទី២សុវត្ថិ មុនីនាគ ក្លាយជាតារាចម្រៀងហង្សមាស តែកូនទី៣សុវត្ថិ សិរីវុឌ្ឍ បានដើរចេញពីផលិតកម្មធំនេះតាំងពីដើមឆ្នាំ២០២០ និងពេលនេះរក្សារខ្លួនជាតារាចម្រៀងឯករាជ្យធ្វើបទនិងចេញច្រៀងដោយខ្លួនឯង។
~
~
ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់កាលពីពេលថ្មីៗនេះព្រាប សុវត្ថិ និងភរិយាបាននាំកូនកំលោះចេញLive ឃោសនាលក់សាប៊ូដែលជាប្រេនផ្ទាល់ខ្លួន និងកន្លងមកលោកសុវត្ថិ ក៍ធ្លាប់នាំកូនប្រុសទាំង៣ទៅលក់ដីឡូតិ៍ផងដែរដែលនេះបញ្ជាក់ថាព្រាប សុវត្ថិ កំពុងតែរុញឲ្យកូនទាំង៣របស់លោកឲ្យចេះរកស៊ីនៅការងារខាងក្រៅសិល្បៈហើយ។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍អំឡុងពេលដែលព្រាប សុវត្ថិ កាន់តែពង្រីកមុខជំនួញថ្មីជាបន្ដបន្ទាប់នេះអាជីពចម្រៀងរបស់កូនកំលោះរបស់លោកហាក់មិនសូវលេចធ្លោដូចអំឡុងពេលដែលពួកគេបានច្រៀងសម្ដែងជាមួយឪពុកនោះទេ ក្រោយពីព្រាប សុវត្ថិ ដើរចេញពីហង្សមាស។សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ដែលនៅបន្ដឈជើងនៅហង្សមាសនោះហាក់រឹតតែមិនច្បាស់លាស់ថាតើពួកគេនឹងនៅផលិតកម្មដែលឪពុកធ្លាប់ច្រៀងជាង២០ឆ្នាំនេះបានយូប៉ុណ្ណាទៀត ព្រោះថាហង្សមាសប្រមូលតារាកាន់តែច្រើនឡើងគជើងគ្នារហូតតារាខ្លះមិនសូវមានបទចេញនិងគេឡើយ ស្របពេលដែលតួឯករបស់ហង្សមាសនៅពេលនេះគឺលោកខែម ប៊ុនថៃ និងឱក សុគន្ធកញ្ញា ។
~
~
តាមរយៈការបន្ថែមមុខជំនួញថ្មីៗរបស់ព្រាប សុវត្ថិ នៅរដូវកូវីដមិនទាន់ស្ងាត់ទាំងស្រុងនេះគេអាចមើលឃើញថាលោកស្នាយ មិនពឹងលើប្រាក់ចំណូលពីអាជីពសិល្បៈទាំងស្រុងដូចមុននោះទេ ហើយពេលនេះទោះជាលោកលែងច្រៀងក៍មិនប្រឈមហានិភ័យសេដ្ឋកិច្ចដែរ ព្រោះកាលពីខែកញ្ញាឆ្នាំ២០២០ មនុស្សជំនិតរបស់លោកសុវត្ថិ បានទម្លាយថាតារាចម្រៀងល្បីល្បាញជាង២៥ឆ្នាំ(១៩៩៧-២០២២) រូបនេះសល់ទ្រព្យចំនួ៣០លានដុល្លារ។តាមរយៈទឹកលុយនេះគេអាចហៅលោកព្រាប សុវត្ថិ ជា”សេដ្ឋី”ក្នុងសិល្បៈម្នាក់ដែលបានជោគជ័យក្នុងអាជីពលើសពីការរំពឹងទុក។ប៉ុន្ដែមានចម្ងល់ថាហេតុអីបានជាពេលនេះព្រាប សុវត្ថិ មិនទាន់ឡើងធ្វើជាឧកញ៉ាទៅវិញ?នេះជាចម្ងល់របស់មហាជនដែលជជែកគ្នាជារៀងរាល់ថ្ងៃ ហើយសំណួរនេះកាន់តែលេចឡើងនៅពេលដែលតារាចម្រៀងហង្សមាសលោកខែម ប៊ុនថៃ បានក្លាយទៅជា”ឧកញ៉ា”មុនព្រាប សុវត្ថិ ។យ៉ាងណាអ្នកគាំទ្រជាច្រើននៅតែបង្ហាញការគាំទ្រចំពោះលោកព្រាប សុវត្ថិ ព្រោះថាប្រសិនបើលោកក្លាយទៅជាឧកញ៉ា ឆាប់ពេកនោះច្បាស់ជារយាលៗពីអាជីពចម្រៀងលែងមានបទថ្មីៗទៀតជាមិនខានឡើយ។
~
~
គូរកត់ម្គាល់ថាព្រាប សុវត្ថិ បានដើរចេញពីហង្សមាសរយៈពេលជាង១ឆ្នាំទៅហើយដែលការទៅដល់ទ្រនុំថ្មីនេះបទចម្រៀងរបស់លោកមិនសូវមានសន្ធុះខ្លាំងក្លាដូចនៅផលិតកម្មចាស់នោះទេ ស្របពេលដែលដៃគូរបស់លោកស្នាយ មានតែនាងតន់ ច័ន្ទសីម៉ា ម្នាក់គត់ទើបធ្វើឲ្យទីផ្សារចម្រៀងរបស់លោកពិបាកនឹងមានការប្រែប្រួល ឬអ្នកខ្លះយល់ថាតារាវ័យ៤៧ឆ្នាំនេះបញ្ចេញសម្ថភាពនៅGalaxy មិនអស់ដូចនៅហង្សមាសឡើយ។
~
~
ប៉ុន្ដែព្រាប សុវត្ថិ នៅសល់ពេលជាង៣ឆ្នាំទៀតដើម្បីវាយលុកទីផ្សារចម្រៀងដែលរយៈពេល៥ឆ្នាំនៃតំណាក់កាលកុងត្រាដំបូងគេនឹងអាចមើលឃើញច្បាស់ជាមិនខានថាតើព្រាប សុវត្ថិ នឹងនៅរក្សារលំនឹងបានឬធ្លាក់ចុះ?ចំណែកកូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ វិញមានការសន្និដ្ឋានថាអាចនឹងលេចមុខនៅGalaxy ជាមួយឪពុករបស់គេនាពេលខាងមុខជាមិនខាន ប្រសិនបើកូនទី១និងកូនទី២ កាន់តែពិបាកដណ្ដើមភាពលេចធ្លោនៅហង្សមាសនោះ។ការលើកឡើងបែបនេះស្របពេលដែលអ្នកជំនាញសិល្បៈលោកនូ ស៊ឹប អះអាងថាព្រាប សុវត្ថិ និងកូនៗពេលនេះអាចនឹងកំពុងធ្វើអ្វីថ្មី និងប្លែករួមគ្នាដែលនឹងចេញនៅពេលខាងមុខឲ្យគេភ្ញាក់ផ្អើលជាមិនខាន៕
~
~
~
~
~