Monday, December 4, 2023
Google search engine
Homeព័ត៌មានសិល្បៈគ្រួសារលោក ព្រហ្ម ម៉ាញ ទាត់ចោលការផ្សព្វផ្សាយថាសិល្បករជើងចាស់រូបនេះទទួលមរណភាព

គ្រួសារលោក ព្រហ្ម ម៉ាញ ទាត់ចោលការផ្សព្វផ្សាយថាសិល្បករជើងចាស់រូបនេះទទួលមរណភាព

ភ្នំពេញ ៖ ភ្លាមៗក្រោយពីមានការភ្ញាក់ផ្អើល និងមានការចែកចាយនូវព័ត៌មាននៃមរណាភភាពរបស់លោក ព្រហ្ម ម៉ាញ និងមានការចូលរួមរំលែកទុក្ខចំពោះរូបលោកនោះ សមាជិកគ្រួសាររបស់សិល្បករជើងចាស់រូបនេះ បានច្រានចោលនូវព័ត៌មានខាងលើ ដោយបញ្ជាក់អះអាងថា ស្ថានភាពល្អប្រសើរ រៀបចំចេញពីមន្ទីរពេទ្យផងដែរ ។

«ចាស អត់អីទេបង សុខភាពល្អតើបង អត់មានរឿងអីទេ គឺគាត់រៀបចំចេញពីពេទ្យតើបង» ។ នេះជាសម្តីរបស់អ្នកនាង បូដា ណែត ដែលក្មួយស្រី លោក ព្រហ្ម ម៉ាញ បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពនារសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ដោយបន្ថែមថា «អូហ៌ គាត់កំពុងនិយាយរឿងនេះ មានគេខល (ទូរស័ព្ទ) សួរនាំរហូត ថាអ្នកណាយកទៅនិយាយអ៊ីចឹង (ថាលោកព្រហ្ម ម៉ាញ ទទួលមរណភាព) ។

«អត់យល់សោះថា គេនិយាយអ៊ីចឹង ។​ សុខភាពគាត់គ្រាន់បើ ត្រៀមចេញពីពេទ្យហើយ» ។ នេះជាការបញ្ជាក់របស់អ្នកនាង បូដា ណែត។

ជាមួយគ្នានោះផងដែរ ពិធីករ និងជាតារាចម្រៀង លោក អ៊ឹម ជីវ៉ា ក៏បានអះអាងថា តារាចំរៀងអាយ៉ៃ លោកគ្រូ ព្រហ្ម ម៉ាញ «មិនបានស្លាប់ ដូចពាក្យចចារ៉ាមឡើយ គឺគាត់ កំពុងសំរាកព្យាបាលជំងឺលើសឈាមធម្មតា! នៅមន្ទីពេទ្យក្បែស្ពានអាកាសពេទ្យលោកសង្ឃ» ។ លោកបន្តថា ពេលនេះសុខភាពភាពគាត់បានធូស្រាលមួយកម្រិតហើយ គាត់អាចនិយាយបាន សូមបងប្អូនកុំជឿពត៌មានចចាមរ៉ាមអី៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments