Wednesday, October 4, 2023
Google search engine
Homeព័ត៌មានសិល្បៈព្រី​ម លី​ហ្សា បង្ហាញ​រូបភាព​ប្លែក​ៗ និង​សិច​ស៊ី តាម​ពិត​នាង​កំពុង​តែ...

ព្រី​ម លី​ហ្សា បង្ហាញ​រូបភាព​ប្លែក​ៗ និង​សិច​ស៊ី តាម​ពិត​នាង​កំពុង​តែ…

ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត តារា​សម្តែង​នាង ព្រី​ម លី​ហ្សា បាន​ស្នើ​អោយ​មហាជន​ទទួលស្គាល់ និង​ទទួលយក​នូវ​រូបភាព​ថ្មី​ៗ និង​ប្លែក​ដែល​នាង​តែងតែ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​។ តារា​រូប​នេះ ក៏​បាន​ស្នើ​អោយ​មហាជន​កុំ​មានការ​យល់​ច្រឡំ​ថា នាង​កំពុង​បង្ហាញ​នូវ​សម្ភារៈ​និយម តែ​តាម​ពិត​នាង​កំពុង​ធ្វើ​រឿង​មួយ​ក្នុង​ន័យ​បង្កើន​ការ​យល់​ដឹង និង​អោយ​វិស័យ​ដើរ​ម៉ូត​នៅ​កម្ពុជា មាន​ភាព​រីក​ចម្រើន​។

ស្រី​ស្អាត ព្រី​ម លី​ហ្សា បាន​លើក​ឡើង​តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ការងារ​ដែល​តែងតែ​ចង់​ចែក​រំលែក​ទាក់ទង​ជាមួយនឹង​ម៉ូ​ដ​សម្លៀក​បំពាក់​បែប​ប្លែក​ភ្នែក តែងតែ​បង្ហោះ​នៅ​ក្នុង instagram ក៏​ដូច​ជា​សកម្ម​ភាព​ផ្សេង​ៗ​នៅ​ក្នុង story instagram គឺ​តែងតែ​ចង់​ឲ្យ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​យល់​ច្បាស់​អំពី​វិស័យ​ម៉ូ​ដ​នៅ​ក្នុង​ប្រទេស​របស់​យើង ហើយ​ជា​ពិសេស​គឺ​បើក​ចិត្ត​ព្រម​ទទួលយក​នូវ​អ្វី​ដែល​ខ្ញុំ​តែងតែ​ចែករំលែក​ទៅ​កាន់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា ទាក់ទង​ជាមួយនឹង​វិស័យ​ម៉ូ​ដ អរគុណ​សម្រាប់​ការ​ស្រឡាញ់ និង​គាំទ្រ​អ្វី​ដែល​ខ្ញុំ តែងតែ​ចែករំលែក​ទៅ​កាន់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​។

នាង​បញ្ជាក់​ថា ការងារ​ជា​តារា​សម្ដែង​បងប្អូន​ប្រហែលជា​អាច​ដឹង​ច្បាស់​ហើយ​តែ​ការងារ​ជា Fashionista អាច​នឹង​មាន​បងប្អូន​មួយ​ចំនួន​ធំ​បានដឹង ហើយ​តែ​នៅឡើយ​តែ​បងប្អូន​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ដែល​គាត់​មិន​ទាន់​ដឹង​ច្បាស់​ថា ការងារ​របស់ខ្ញុំ​មួយ​នេះ វា​មាន​សារៈសំខាន់​បំផុត​នៅ​ពេល​បច្ចុប្បន្ន វិស័យ​ម៉ូ​ដ​នៅ​ក្នុង​ប្រទេស​របស់​យើង ដែល​យើង​អាច​ហៅ​ថា ជា​វិស័យ Fashion នោះ បច្ចុប្បន្ន​គឺ​មិនសូវ​មាន​ភាព​រីក​ចម្រើន​នោះ​ទេ ហើយ​តួនាទី​របស់ Fashionista គឺ​ជួយ​លើក​ស្ទួយ​វិស័យ​ម៉ូ​ដដែល​យើង​អាច​ហៅ​បាន​ថា ជា Fashion ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ខ្លាំង​នៅ​ក្នុង​ប្រទេស​របស់​យើង ហើយ​ចំណុច​សំខាន់​របស់ Fashionista គឺ​តែងតែ​ចែករំលែក​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​បងប្អូន​យល់​អំពី​វិស័យ​ម៉ូ​ដ ។ ហើយ​ម្យ៉ាងវិញទៀត រូបភាព​របស់ខ្ញុំ​អាច​បញ្ជាក់​បាន​ថា ខ្ញុំ​ជា​អ្នក​ដែល​ស្រលាញ់​ពិសី​ម៉ូត​ខ្លាំង​ណាស់ ហើយ​ចង់​ឲ្យ​វិស័យ​មួយ​នេះ​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ពិតមែន ។

នាង​ថា បងប្អូន​ដែល​មិន​ទាន់​បានឃើញ​ពី​រូបភាព​របស់ខ្ញុំ​អាច​ចំណាយ​ពេលវេលា​បន្តិច​ចូល​មើល​រូបភាព​របស់ខ្ញុំ​ម្ដងទៀត សុទ្ធសឹងតែ​ជា​រូបភាព​ដែល​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ស្ត្រី​សម័យ​ថ្មី​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​បែប​ប្លែក​ភ្នែក មិនមែន​ឲ្យ​តែ​ខ្ញុំ​បង្ហាញ​ពី​ឈុត​សម្លៀក​បំពាក់​មាន​ភាព​សិច​ស៊ី គឺ​ខ្ញុំ​ចង់​ផ្ដោត​ទៅ​លើ​ភាព​សិច​ស៊ី​តែ​មួយ​មុខ​នោះ​ទេ គឺ​ខ្ញុំ​ចង់​ផ្ដោត​ទៅ​លើ​ការ​រៀបចំ​សំលៀក​បំពាក់​បែប​ប្លែក​ភ្នែក ហើយ​អ្វី​ដែល​សំខាន់​វា​តែងតែមាន​ភាព​ស៊ិ​ច​ស៊ី​នៅ​ក្នុង​នោះ​ដែរ​។

នាង​បន្ត​ទៀត​ថា ចំណុច​នេះ​ហើយ ដែល​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ទាំងអស់​គ្នា​យល់​ច្បាស់​អំពី​ការងារ​របស់ខ្ញុំ ហើយ​បើសិនជា​ខ្ញុំ​គ្រាន់តែ​យក​លេស​ថា ចង់​លើក​ស្ទួយ​វិស័យ​ម៉ូ​ដ​ដើម្បី​បង្ហាញ​តែ​ភាព​សិច​ស៊ី​មែន​នោះ មិនមែន​ខ្ញុំ​មាន​ម៉ូ​ដ​សម្លៀក​បំពាក់​បែប​ប្លែក​ភ្នែក​ខ្លាំង​ដែរ តែងតែ​ចែករំលែក​អោយ​បងប្អូន​ទាំងអស់​គ្នា​បានឃើញ​នោះ​ទេ សូម​ចូលរួម​លើក​ស្ទួយ​វិស័យ​ម៉ូ​ដ​នៅ​ក្នុង​ប្រទេស​របស់​យើង​ដោយ​ការ​ជួយ​គាំទ្រ​រាល់​អ្វី​ដែល​ខ្ញុំ​បាន​បង្ហាញ​ជូន​ទៅ​កាន់​បងប្អូន​ទាំងអស់​គ្នា​ផង ពីព្រោះ​រាល់​រូបភាព​របស់ខ្ញុំ​។

នាង​ថា ខ្ញុំ​ចំណាយ​ពេលវេលា និង​ការ​ហត់នឿយ​ខ្លាំង​ណាស់ ទំ​រាំ​តែ​បាន​មួយ​ឈុត​មួយ​ឈុត​ហើយ​អ្វី​ដែល​សំខាន់​ស្ទើរតែ​ពេល​ខ្លះ​មិន​បាន​គេង ហើយ​ពេល​ខ្លះ​ទៀត​អាច​ឆ្លង​ដល់ ២ ទៅ ៣ ថ្ងៃ ទម្រាំ​តែ​អាច​រៀបចំ​សម្លៀក​បំពាក់​បាន​មួយ​ឈុត​មួយ​ឈុត ព្រោះតែ​ចង់​ឲ្យ​បងប្អូន​ទាំងអស់​គ្នា​បានឃើញ​ពី​ឈុត​សម្លៀក​បំពាក់​បែប​ប្លែក​ភ្នែក​ខ្លាំង​ដែល​ផុស​ចេញពី​គំនិត​ក្នុង​ការ​គិត និង​ការ​រៀបចំ​របស់ខ្ញុំ ហើយ​ក៏​ចង់ឱ្យ​បង​បង​ជា​អ្នក​ដែល​សារព័ត៌មាន​ទាំងអស់​គ្នា​បានដឹង​ច្បាស់​ពី​ការងារ​របស់ខ្ញុំ​ជា​តារា​សម្ដែង ហើយ​មួយទៀត​ក៏​ជា Fashionista ដែល​តែងតែ​ចង់​លើក​ស្ទួយ​វិស័យ​ម៉ូ​ដ​នៅ​ក្នុង​ប្រទេស​ខ្មែរ​របស់​យើង​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន ហើយ​ក៏​សូម​អរគុណ​យ៉ាង​ធំធេង​បំផុត​សម្រាប់​អ្នកគាំទ្រ​របស់ខ្ញុំ ដែល​ពួក​គាត់​តែងតែ​គាំទ្រ​រូបភាព​របស់ខ្ញុំ និង​តែងតែ​គាំទ្រ​ការ​ស្លៀកពាក់​របស់ខ្ញុំ​កន្លង​មក គ្មាន​អ្វី​ក្រៅពី​ពាក្យ​អរគុណ​អរគុណ​អរគុណ​ទៅ​កាន់​អ្នក​ទាំងអស់​គ្នា​តែ​ប៉ុណ្ណោះ​។

ជា​ការ​កត់សម្គាល់​មួយ​រយៈ​ចុង​ក្រោយ​នេះ ព្រី​ម លី​ហ្សា ហាក់​មិន​បាន​បង្ហាញ​វត្តមាន​សម្តែង​ថ្មី​ៗ​បន្ថែម​ទៀត​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​នាង​កំពុង​មាន​ទីផ្សារ​ជា​តារា​បង្ហាញ​ម៉ូត​ម៉ាក​ល្បី​ៗ ដែល​កំពុង​នាំ​ចូល​មក​កម្ពុជា​។ តាម​រយៈ​ការងារ​នេះ តារា​ស្រី​ខាងលើ​ក៏​តែងតែ​បង្ហាញ​គោលបំណង​របស់​ខ្លួន​ចង់​លើក​ស្ទួយ​វិស័យ​ម៉ូត​នៅ​កម្ពុជា​អោយ​មានការ​រីក​ចម្រើន​ដូច​បណ្តាល​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ផង​ដែរ​៕ ប្រភព៖ កោះសន្តិភាព

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments