Wednesday, March 29, 2023
Google search engine
Homeព័ត៌មានសិល្បៈប្តូរ ៣៦០ ដឺក្រេ! ហ៊ិ​ន ចាន់​នី​រ័​ត្ន ផ្តើម​បញ្ចេញ​រូប​បែប​សិច​ស៊ី ខណៈ​ដំណឹង​គូស្នេហ៍នៅតែ...

ប្តូរ ៣៦០ ដឺក្រេ! ហ៊ិ​ន ចាន់​នី​រ័​ត្ន ផ្តើម​បញ្ចេញ​រូប​បែប​សិច​ស៊ី ខណៈ​ដំណឹង​គូស្នេហ៍នៅតែ…

~

​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មានការ​ចាប់អារម្មណ៍​ឃើញ​ថា តារា​ស្រី​រូប​ស្រស់​នាង ហ៊ិ​ន ចាន់​នី​រ័​ត្ន បាន​ចាប់ផ្តើម​បង្កើន​បញ្ចេញ​នូវ​រូបភាព​សិច​ស៊ី​បែប​សិល្បៈ​ជា​បន្តបន្ទាប់​តាម​បណ្តាញ​សង្គម​។ កន្លង​មក គេ​ហាក់​មិនសូវ​បានឃើញ​តារា​ស្រី​រូប​នេះ បញ្ចេញ​រូបភាព​បែប​សិច​ស៊ី​បញ្ចេញ​សាច់​ខ្លាំង​ឡើយ ក្នុង​ពេល​ដែល​តារា​រូប​នេះ ក៏​មិន​ធ្លាប់​មានរឿង​អាស្រូវ​លើ​រូបភាព​សិច​ស៊ី​ខ្លាំង​នោះ​ដែរ​។

~

យ៉ាងណា ដល់​វ័យ​កាន់តែ​ជ្រេ​បន្តិច​នោះ ហ៊ិ​ន ចាន់​នី​រ័​ត្ន ហាក់​បង្ហាញ​ខ្លាំង​នៅ​ក្នុង​ការ​ហ៊ាន​បញ្ចេញ​នូវ​រូបភាព​សិច​ស៊ី​បញ្ចេញ​យ៉ាង​ស្រស់​ស្អាត ខណៈ​ពេល​រហូត​មក​ទល់​នា​ពេល​នេះ នាង​នៅ​បន្ត​ស្ងប់ស្ងាត់​រឿង​គូស្នេហ៍​។ ជា​ថ្មី​ម្តងទៀត នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​អ៊ី​ន​ស្ត្រា​ក្រាម បាន​បញ្ចេញ​រូប​ជា​ច្រើន​បន្តបន្ទាប់ ដែល​រូបភាព​ខ្លះ​មានការ​បញ្ចេញ​សាច់​ទ្រូង និង​ខ្នង​សក្បុស​មើលទៅ​គួរ​អោយ​ទាក់ទាញ​។

~

តាម​រយៈ​រូបភាព​ទាំងនោះ ហ៊ិ​ន ចាន់​នី​រ័​ត្ន មិន​បាន​ធ្វើការ​អធិប្បាយ​អ្វី​ឡើយ ប៉ុន្តែ​រូបភាព​ខ្លះ​នាង​ទទួលស្គាល់​ថា គឺ​មាន​ភាព​សិច​ស៊ី​តិចតួច​ប្រាកដ​មែន​។ ទោះជា​យ៉ាងណា រូបភាព​ទាំង​អស់នោះ បាន​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ស្រទាប់​មហាជន ជា​ពិសេស​អ្នកលេង​ហ្វេ​ក​ប៊ុ​ក ក្នុង​ពេល​ដែល​រូបភាព​របស់​នាង​បាន​ទទួល​ការ like រាប់​ពាន់​នាក់​នៅ​ពេល​បង្ហោះ​ត្រឹម​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។

~

~

យ៉ាងណា​គេ​គិត​ថា រូបភាព​ដែល ហ៊ិ​ន ចាន់​នី​រ័​ត្ន បង្ហាញ​ចុង​ក្រោយ​នេះ វា​មិនមែន​ជា​រូបភាព​សិច​ស៊ី​ខ្លាំង​នោះ​ឡើយ ពោល​វា​គឺជា​រូបភាព​បែប​សិល្បៈ ដែល​មានការ​ធ្វើ​ថ្មី និង​ប្លែក​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​នាង​ក៏​ជា​តារា​បង្ហាញ​ម៉ូត និង​ផ្សព្វផ្សាយ​លក់​ផលិតផល​ថែរក្សា​សម្រស់​ម្នាក់​ផង​នោះ​។

~

~

ជា​ការ​កត់សម្គាល់ រហូត​មក​ទល់​នា​ពេល​នេះ ហ៊ិ​ន ចាន់​នី​រ័​ត្ន បាន​ចូល​វ័យ​រាង​ជ្រេ​បន្តិច​ហើយ ប៉ុន្តែ​តារា​រូប​នេះ​នៅ​អាច​រក្សា​សម្រស់​នៅ​តែ​ស្រស់​ស្អាត ក្នុង​ពេល​នាង​ក៏​នៅ​មិន​ទាន់​បង្ហាញមុខ​គូស្នេហ៍​ជា​បុរស​រូប​ណា​នៅឡើយ​ទេ​។

~

~

យ៉ាងណា កន្លង​មក ហ៊ិ​ន ចាន់​នី​រ័​ត្ន ត្រូវ​បាន​មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​តែងតែ​នាំ​គ្នា​ផ្គូផ្គង​រូប​នាង​ជាមួយនឹង​តារា​សម្តែង​វ័យក្មេង​រូប​សង្ហារ​ម្នាក់ គឺ​លោក សេង មង្គល បន្ទាប់​ពី​ពួក​គេ​បាន​ចាប់​ដៃគូ​គ្នា​សម្តែង និង​ជា​ពិធីករ​កម្មវិធី​នានា​រួម​គ្នា​មួយ​រយៈ​ចុង​ក្រោយ​នេះ​។ ប៉ុន្តែ​នោះ​គ្រាន់តែ​ជា​ការ​ផ្គូផ្គង​ក្រៅផ្លូវការ​ប៉ុណ្ណោះ ខណៈ​ពេល​ធាតុ​ពិត​ជាក់ស្តែង​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ រឿង​ខាងលើ​នេះ អាច​ក្លាយជា​ការ​ពិត​ឬ​យ៉ាងណា​ឡើយ​នា​ពេល​អនាគត​។

~

~

ទោះជា​យ៉ាងណា គេ​ជឿ​ថា តាម​រយៈ​រូប​សម្រស់​ដ៏​ស្រស់​សោភា​របស់ ហ៊ិ​ន ចាន់​នី​រ័​ត្ន នា​ពេល​នេះ គេ​ជឿ​ថា តារា​ស្រី​រូប​នេះ​មិន​ខ្វះ​អ្នក​តាម​ស្រឡាញ់​សុំ​ស្នេហ៍​នាង​នោះ​ឡើយ គ្រាន់តែ​ពេល​នេះ នាង​មិន​ទាន់​បញ្ចេញ​អោយ​មហាជន​បានដឹង​ប៉ុណ្ណោះ​៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments