~
ភ្នំពេញ ៖ តារាចម្រៀងនាង ទូច ស្រីល័ក្ខ បានទម្លាយរឿងរ៉ាវមួយដែលលោក ព្រហ្ម ម៉ាញ ចង់ធ្វើការងាររួមមួយជាមួយនាង នៅមុនពេលដែលបានធ្លាក់ខ្លួនឈឺនាពេលនេះ។ រឿងនោះ ត្រូវបាន ទូច ស្រីល័ក្ខ បញ្ជាក់ថា គឺលោក ព្រហ្ម ម៉ាញ ចង់ចាប់ដៃគូជាមួយនាងច្រៀងកាត់សក់ ដោយសារលោកបានមើលឃើញពីទេពកោសល្យរបស់នាងក្នុងវិថីសិល្បៈ។ទូច ស្រីល័ក្ខ បានបញ្ចេញរឿងមួយនេះ បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកគ្រូព្រហ្មម៉ាញ ជាទីគោព ក្មួយសូមគោរពជូនពរអោយលោកគ្រូឆាប់ជាពីជំងឺ ។
~
~
~
~
នាងបញ្ជាក់ថា លោកគ្រូតែងតែផ្តល់ដំបូន្មានល្អៗពាក់ព័ន្ធអំពីកាត់សក់ជ័យ។ លោកគ្រូគាត់តែងតែនិយាយថាក្មួយល័ក្ខបើមានជីវិតគូរសមប្រកបពេលណាលោកគ្រូនឹងជ្រើសយកក្មួយជាដៃគូរច្រៀងកាត់សក់ ។
~
~
~
បើតាម ទូច ស្រីល័ក្ខ ថា គាត់តែងតែសរសរលើកទឹកចិត្តក្មួយថា ក្មួយគឺជាសិល្បការិនីម្នាក់ដែលចេះសឹងតែគ្រប់ជំនាញលើវិថីសិល្បៈ លោកគ្រូឆាប់ជាណាលោកគ្រូ ។តាមរយៈសាររបស់ ទូច ស្រីល័ក្ខ នាពេលនេះមានន័យថា លោក ព្រហ្ម ម៉ាញ តែងតែមានចិត្តចង់បណ្តុះ និងអប់រំផ្តល់ដំបូន្មានល្អៗអោយអ្នកសិល្បៈជំនាន់ក្រោយសម្រាប់ដំណើរជីវិតលើផ្លូវសិល្បៈ។ ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយ ក្នុងពេលដែលមានវ័យកាន់តែចាស់ និងរាងកាយទ្រុឌទ្រោម អមដោយមានជំងឺប្រចាំកាយផងនោះ លោក ព្រហ្ម ម៉ាញ ក៏មានគំនិតបើកសាលាបណ្តុះបណ្តាលសិល្បៈផ្នែកបុរាណ ជាពិសេសផ្នែកអាយ៉ៃនេះ ដល់យុវជនជំនាន់ក្រោយ ដោយមិនបង់ប្រាក់។គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ អាការៈជំងឺរបស់លោក ព្រហ្ម ម៉ាញ បានវិវត្តន៍គ្រាន់បើបន្តិចហើយ បន្ទាប់ពីក្រុមគ្រួសាររបស់លោកបាននាំមកមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ដោយសារលោកឡើងសម្ពាធឈា.មខ្លាំង។
~
~
~
ក្រោយពីដឹងដំណឹងពីការចូលសម្រាកមន្ទីរពេទ្យរបស់លោក ព្រហ្ម ម៉ាញ នាពេលនេះ ក៏មានសិល្បករចាស់ថ្មីមួយចំនួន បាននាំគ្នាបញ្ចេញសារជាបន្តបន្ទាប់ ដោយបានជូនពរលោកឆាប់បានជាសះស្បើយពីជំងឺ។ ប្រភព៖ កោះសន្តិភាព
~
~