Wednesday, November 29, 2023
Google search engine
Homeព័ត៌មានសិល្បៈស្លុតចិត្ត​! អតីត​តារា​សម្តែង សយ ស្រី​លក្ខណ៍ បាត់បង់​ជីវិត​ហើយ

ស្លុតចិត្ត​! អតីត​តារា​សម្តែង សយ ស្រី​លក្ខណ៍ បាត់បង់​ជីវិត​ហើយ

~

​ភ្នំពេញ ៖ ជា​រឿង​ភ្ញាក់ផ្អើល​ទៀត​ហើយ នៅ​ក្នុង​សង្គម​សិល្បៈ ដោយសារ​តែ​គេ​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​ថា អតីត​តារា​សម្តែង​អ្នក​នាង សយ ស្រី​លក្ខណ៍ បាន​ទទួលមរណភាព​ហើយ​ក្នុង​ជិត​៤០​ឆ្នាំ​។ ការ​ស្លា​.​ប់​នេះ ត្រូវ​បាន​អះអាង​ថា ដោយសារ​គាំងបេះដូង​។ភាព​រំជើបរំជួល​នេះ ដោយសារ​តែ​អ្នក​នាង​បាត់​មុខ​សូន្យឈឹង​ពី​វិស័យ​សិល្បៈ តែ​បែរជា​មក​ទទួល​ដំណឹង​ដ៏​អកុសល​បែប​នេះ​ទៅ​វិញ​។ សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​អ្នក​នាង សយ ស្រី​ល្ខ​ណ៍ (​ទី​ម៉ា​) អតីត​តារា​សម្ដែង​ល្បីឈ្មោះ​ម្នាក់ ដែល​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​ជា​យូរ​ឆ្នាំ​មក​ហើយ​។

~

~

អ្នក​នាង​ធ្លាប់​ថត​ចម្រៀង Karaoke ក្នុង​ផលិតកម្ម​ឆ្លង​ដែន​កាលពី​ច្រើន​ឆ្នាំ​មុន​។ លើស​ពី​នេះ បើ​តាម​លោក ហ្វៃ សំអាង បាន​លើក​ឡើង​ថា ស្រី​លក្ខណ៍ ធ្លាប់​ថតកុន​អោយ​ខ្សែ​រឿង​របស់​លោក​ដែរ ក្នុង​រឿង «​ពិស​ស្នេហ៍​»​។ ម្ល៉ោះហើយ ទើប​លោក​ដែល​ធ្លាប់​ហៅ​អ្នក​នាង​សម្តែង​ដែរ​នោះ ស្លុតចិត្ត​បំផុត​មិន​គួរ​ទៅ​ទាំង​ជីវិត​ស្រស់បំព្រង​បែប​នេះ​ឡើយ​។

~

~

រីឯ​សិល្បករ​ជា​ច្រើន​ទៀត ក៏​ដូច​ជា​អតីត​តារា​កំប្លែង អ្នក​នាង ទេព បុ​ទុម​បុ​ផល ដែល​រស់នៅ​បារាំង​ដែរ​នោះ ក៏​ហួសចិត្ត និង​ស្តាយ​បំផុត ហើយ​អ្នក​នាង​លើក​ឡើង​ថា «​លឿន​ពេក​ហើយ (​ទី​ម៉ា​) អើយ ខម​មិន​លែង​សើច​ជាមួយ​បង​រាល់ថ្ងៃ​សោះ អាណិត​ណាស់​អូន​អើយ អូន​ស្អាត រុះ​រាយ​រាក់ទាក់ ស្លូតបូត​សុភាព​រៀបសារ ក្រមិចក្រមើម បង​សើច​អូន​រាល់ថ្ងៃ អី​ឡូ​វ​បង​លែង​បានឃើញ​អូន​សម្ដែង​លែង​សើច​អោយ​បង​មើល​ទៀត​ហើយ ។​សូម​អោយ​វិញ្ញាណ​ខ័​ន្ធ​របស់​អូន​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយណា​អូន​ណា កើត​ជាតិ​ណា​ៗ​សូម​អោយ​អូន​មាន​អាយុ​វែង​»​។

~

~

បើ​រំលឹក​ពី​កាល​នៅ​វ័យក្មេង តារា​អ​ភ័​ព្ទ​រូប​នេះ បាន​ចូល​រូ​ម​វិស័យ​សិល្បៈ​សម្តែង​បាន​នូវ​បទ​ចម្រៀង​ជា​ច្រើន​ផ្នែក​ថត​ខារ៉ាអូខេ ជា​តួឯក ដូច​ជា​ផលិតកម្ម​ឆ្លង​ដែន រស្មី​នាគ​មាស និង​ផលិត​ក្រៅប្រទេស​។ អ្នក​នាង​មាន​រូបសម្បត្តិ​ស្អាត​ណាស់ ជា​ពិសេស​ស្នាមញញឹម គឺ​ស្រស់​សោភា​តែ​ម្តង​។ ហើយ​ពេល​នៅ​មានកេរ្តិ៍ឈ្មោះ​ផលិតករ​ច្រើន​ចាប់​គូ​អោយ​អ្នក​នាង​សម្តែង​ជាមួយ​លោក ទេព រិ​ន​ដា​រ៉ូ​, ហម ឈ​រ៉ា និង​លោក​ជា សំណាង​ជាដើម​។ អ្នក​នាង​សម្តែ​ម​សម​ជាងគេ​តួអង្គ​កាច​ឆ្នាស់​ឆ្នើម​។ យ៉ាងណា​អ្វី​ៗ សល់​តែ​ស្នាម​អតីតកាល ហើយ​បន្សល់​ត្រឹម​ថា ពាក្យ​សោកស្តាយ​តែ​ប៉ុណ្ណោះ​។

~

~

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments