~
ភ្នំពេញ ៖ តារាសម្តែងនាង ដួង ម៉ានិច បានបញ្ចេញរូបភាពយ៉ាងសិចស៊ីប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលរូបភាពទាំងនោះកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណា ការបញ្ចេញនូវរូបភាពសិចស៊ីនាពេលនេះ ដួង ម៉ានិច ហាក់បង្ហាញការជឿជាក់ទៅលើខ្លួនឯងក្នុងការបញ្ចេញសមត្ថភាពគ្រប់ទម្រង់ដែលខ្លួនមាន បើទោះបីជាបញ្ចេញរូបភាពបែបនេះ ត្រូវបានទទួលការរិះគន់ខ្លះក៏ដោយ។ជាមួយនឹងរូបភាពដ៏សិចស៊ីនេះ ដួង ម៉ានិច បានភ្ជាប់ជាមួយសារបង្ហោះតាមហ្វេសប៊ុកខ្លួនថា ខ្ញុំជឿជាក់លើខ្លួនឯង ជឿជាក់មនុស្សជុំវិញខ្លួន ដែលគាំទ្រ ព្រោះគ្រប់ជំហានក្នុងការបង្ហាញ របស់យើងមិនប្រាកដថាគ្រប់យ៉ាងសុទ្ធតែត្រូវនោះទេ។ នាងបញ្ជាក់ថា សម្រាប់ខ្ញុំថ្ងៃនេះ មិនសុំអ្វីច្រើនសុំត្រឹម ជាមនុស្សម្នាក់ដែលបានមានឱកាសក្នុងការបង្ហាញសមត្ថភាពគ្រប់ទម្រង់។
~
~
បើតាម ដួង ម៉ានិច ថា គ្រប់ជំហានរបស់ខ្ញុំពេលដើរ (ត្រូវ) ខ្ញុំតែងតែអរគុណខ្លួនឯង និងមនុស្សជុំវិញខ្លួន តែ…បើ (ខុស) ខ្ញុំតែងតែផ្តល់កម្លាំងចិត្តអោយខ្លួនឯឯង ព្រមក្នុងការទទួលយក។ ខ្ញុំសង្ឃឹមថា ហ្វេនម៉ាក់និច នឹងហ៊ានក្នុងការបញ្ចេញសមត្ថភាព ដើម្បីស្វែងរកភាពជា ខ្លួនឯង។
~
~
~
ជាការកត់សម្គាល់ការចេញរូបភាពស្ទាយបែបសិចស៊ីរបស់ ដួង ម៉ានិច នាពេលនេះ មិនមែនជាលើកទី១ សម្រាប់របស់នាងឡើយ ពោលគឺតារាស្រីរូបនេះតែងតែបញ្ចេញរូបភាពស្រដៀងគ្នានេះ តាមបណ្តាញសង្គមនានាជាបន្តបន្ទាន់។ ការបញ្ចេញរូបភាពសិចស៊ីបង្ហាញដងខ្លួនយ៉ាងស្រឡូនរបស់ ដួង ម៉ានិច នាពេលនេះ បានធ្វើឡើងស្របពេលដែលនាងក៏កំពុងផ្សព្វផ្សាយលក់ផលិតផលថែសម្រស់ និងសម្រករាងរបស់នាងផងដែរ៕
~
~
~
~
~
~