Wednesday, October 4, 2023
Google search engine
Homeព័ត៌មានសិល្បៈពិតជាក្លាហាន! ដើម្បី​ការពារ​ទឹកដី តារា​សម្តែង​អ៊ុយ​ក្រែ​ន​ម្នាក់ ពលី​ជីវិត​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ទាហាន​រុ​ស្ស៊ី

ពិតជាក្លាហាន! ដើម្បី​ការពារ​ទឹកដី តារា​សម្តែង​អ៊ុយ​ក្រែ​ន​ម្នាក់ ពលី​ជីវិត​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ទាហាន​រុ​ស្ស៊ី

~

តារា​សម្តែង និង​ជា​ពិធីករ​ទូរទស្សន៍​ដ៏​មាន​ទេព​កោសល្យ​មួយ​រូប​របស់​អ៊ុយ​ក្រែ​ន លោក Pasha Lee បាន​ស្លា​.​ប់​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ដ៏​ក្តៅ​គគុក​។ ខណៈ​កងកម្លាំង​រុ​ស្ស៊ី​បាន​ទម្លាក់​គ្រាប់បែ.ក​លើ​ទីក្រុង Irpin នៅ​ខាងក្រៅ​រដ្ឋធានី​គៀវ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២២​។

~

~

លោក Pasha Lee អាយុ​៣៣​ឆ្នាំ បាន​ចូលរួម​ជាមួយ​កងកម្លាំង​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ថ្ងៃ​បើក​ប្រ​តិ​ប​តិ្ត​ការណ៍​វាយលុក​របស់​រុ​ស្ស៊ី​។ មរណៈភាព​តារា​ប្រុស​រូប​នេះ ត្រូវ​បាន​ប្រកាស​ដោយ លោក Sergiy Tomilenko ប្រធាន​សហភាព​ជាតិ​អ្នកកាសែត​អ៊ុយ​ក្រែ​ន រួម​និង​មហោស្រព​ភាពយន្ត​អន្តរជាតិ Odessa ។

~

~

~

~

មុន​បាត់​បង់​​ជីវិត ​តារា​ប្រុស​ដែល​បង្ហាញខ្លួន​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន​រូប​នេះ បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម Instagram របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា «​យើង​ញញឹម ព្រោះ​យើង​នឹង​គ្រប់គ្រង​វា​ទាំងអស់​។ អ្វី​ៗ​នឹង​មិន​អី​ទេ​។ យើង​កំពុង​ប្រយុទ្ធ​ដើម្បី​អ៊ុយ​ក្រែ​ន​»​។

~

តារា​ប្រុស​រូប​នេះ គឺជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​បុគ្គល​សាធារណៈ​មួយ​ចំនួន ដែល​ត្រូវ​បាន​ស​ម្លា​.​ប់​អំឡុង​ប្រតិបត្តិ​ការណ៍​វាយលុក​របស់​រុ​ស្ស៊ី​។ ខណៈ​របាយការណ៍​ពី​អ៊ុយ​ក្រែ​ន​បាន​អះអាង​ថា អ្នកកាសែត​ស៊ើបអង្កេត លោក Viktor Dudar ក៏​ត្រូវ​បាន​ស​​ម្លា​.​ប់​នៅ​ក្នុង​សមរភូមិ​ជួរ​មុខ​ផង​ដែរ អំឡុង​ការ​ប្រយុទ្ធ​តទល់​ជាមួយ​ទាហាន​រុ​ស្ស៊ី​នៅ​ភាគ​ខាងត្បូង​ទីក្រុង Mykolaiv៕ (​ដកស្រង់​ចេញពី BBC និង Marca)

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments