~
ក្រោយពេលបានក្លាយទៅជាម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Beat The Best រដូវកាលទីមួយរួចមក សួរ វិចិត្រក៏បានទម្លាយមុខមាត់របស់នារីដ៏ស្រស់ស្អាតម្នាក់អោយហ្វេនៗរបស់គាត់បានស្គាល់។
~
~
មិនត្រឹមតែទម្លាយរូបភាពប៉ុណ្ណោះទេ សួរ វិចិត្រក៏បានបង្ហោះសារដ៏ផ្អែមល្ហែមភ្ជាប់ជាមួយរូបភាពរបស់នារីម្នាក់នោះដោយរៀបរាប់ថាក្មេងស្រីដែលនៅពីក្រោយសំលៀកបំពាក់ដែលខ្ញុំស្លៀកឡើងប្រលងចាប់ពីវគ្គ Beat The Live សប្តាហ៍ទី2 គាត់តែងតែឌុបខ្ញុំដើររកខោអាវស្ទើតែពេញទីក្រុងភ្នំពេញទាំងអាវកាត់ទាំងអាវទិញស្រាប់ជឿរថាគាត់ហត់ណាស់តែរាល់ពេលដែលខ្ញុំសួរគាត់ថាហត់រឺទេ?គាត់ថាអត់ហត់ទេ ម៉ូតូ Scopy មួយជិះពេញក្រុង ឡានបុកទាំងពីរនាក់ទៀត Meychinh Taing។
~
~
ក្រោយការទម្លាយរូបភាពនិងបង្ហោះសារខាងលើរួចមកហ្វេនៗរបស់វិចិត្រក៏ចូលទៅខមិនសួរសង្សាររបស់បងមែន ពេលនោះវិចិត្រក៏បានឆ្លើយបែបនេះថាគាត់អ្នកលេងខោអាវអោយតួ គិតដល់ណាហើយបងប្អូនអើយ?ឃើញបែបនេះមានអ្នកចូលទៅតបខមិនថា ម៉េចម៉ា យកធ្វើប្រពន្ធតាម៉ងទៅidol។
~
~
គួរបញ្ជាក់ដែរថាសម្រាប់ទំនាក់ទំនងរបស់នារីម្នាក់នេះជាមួយនិងម្ចាស់ពានរូបនេះ មិនទាន់ត្រូវបានទម្លាយអោយដឹងច្បាស់ថាពួកគាត់ទាំងពីរនាក់ត្រូវជាអ្វីនិងគ្នាអោយពិតប្រាកដនោះទេ ព្រោះតែសួ វិចិត្រមិនបានប្រាប់ត្រង់ៗថានាងជាអ្នកណានោះទេទុកអោយហ្វេនៗរបស់គាត់ឆ្ងល់តែប៉ុណ្ណោះ។ដូច្នេះបងប្អូនយល់យ៉ាងណាដែរចំពោះទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់នេះ?
~
~
~
~
~