នារាត្រី ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Beat The Best បានឈានដល់ វគ្គផ្ដាច់ព្រ័ត្រហើយ ក្នុងនោះគេឃើញនៅសល់តែ បេក្ខជនចំនួន៤រូប ប៉ុណ្ណោះមកធ្វើការប្រកួត មានដូចជា សួ វិចិត្រ, ពេជ្រ ម៉េងលី, ឈាន ជាលឿយ និង អ៊ឹម ថៃ សុទ្ធសឹងតែជើងខ្លាំង និងទទួលបានការគាំទ្រពីសំណាក់ហ្វេនៗ យ៉ាងច្រើនរបស់ខ្លួនផងដែរ។
កាន់តែកក្រើកដល់បេះដូងគ្រប់គ្នានោះ អ្នកដែលក្លាយជា ម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី១ នេះ គឺបានទៅលើ លោក សួ វិចិត្រ ហើយក៏ធ្វើឲ្យ អ្នកគាំទ្រ បេក្ខជនរូបនេះ អរស្ទើរហោះ ពិសេសបានធ្វើឲ្យ វិចិត្រ រំជួលចិត្ត ឡើងស្រក់ទឹកភ្នែក ភ្លាមៗ ពេលទទួលលទ្ធផលដ៏នឹកស្មានមិនដល់មួយនេះ។
កាន់តែកក្រើកដល់បេះដូងគ្រប់គ្នានោះ អ្នកដែលក្លាយជា ម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី១ នេះ គឺបានទៅលើ លោក សួ វិចិត្រ ហើយក៏ធ្វើឲ្យ អ្នកគាំទ្រ បេក្ខជនរូបនេះ អរស្ទើរហោះ ពិសេសបានធ្វើឲ្យ វិចិត្រ រំជួលចិត្ត ឡើងស្រក់ទឹកភ្នែក ភ្លាមៗ ពេលទទួលលទ្ធផលដ៏នឹកស្មានមិនដល់មួយនេះ។ មិនទាន់អស់ទេ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២២ គេឃើញ ថៅកែ រូបនេះ បានទិញរថយន្តមួយគ្រឿង មក surprise ដល់ សួ វិចិត្រ ថែមទៀត រួចប្រាប់យ៉ាងខ្លីថា “កាដូសម្រាប់ប្អូន”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ វិចិត្រ បានប្រកាសដំណឹងដ៏សែនរំភើបមួយទៀតហើយ ដោយបញ្ជាក់ថា “ជំរាបសួបាទ កម្មវិធីទទួលពាន ដែលមានការចូលរួមពី គណៈអភិបាលក្រុង និងខេត្តពោធិ៍សាត់ ធ្វើនៅម៉ោង4ល្ងាចនេះហើយ សូមបងប្អូន ចូលរួមអបអរ ទាំងអស់គ្នាណា ទាំង25ខេត្តក្រុង ក៏អាចចូលរួមបានដែរ ទីតាំង សួន14 មករា ខេត្តពោធិ៍សាត់”។