Saturday, December 10, 2022
Google search engine
Homeព័ត៌មានសិល្បៈអ្នកចង់ល្បីកុំភ្លេចអានអត្ថបទនេះ! ផលិតករ​ម្នាក់​ទម្លាយ​មូលហេតុ​ធ្វើ​ឲ្យខ្លួនល្បី អាច​ឈរជើង​ក្នុង​សិល្បៈ​បាន

អ្នកចង់ល្បីកុំភ្លេចអានអត្ថបទនេះ! ផលិតករ​ម្នាក់​ទម្លាយ​មូលហេតុ​ធ្វើ​ឲ្យខ្លួនល្បី អាច​ឈរជើង​ក្នុង​សិល្បៈ​បាន

~

​ភ្នំពេញ ៖ ផលិតករ​អ្នក​នាង ប៊ុ​ន ច័ន្ទ​និមល បាន​លើក​ឡើង​នូវ​មូលហេតុ​ចម្បង​ចំនួន​២​នោះ គឺ​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​ការ​ប្រឹងប្រែង​ដែល​បាន​ធ្វើ​ឲ្យ​តារា​សម្តែង​នាង រចនា រ៉ា​វ៉ា​ឌី អាច​ឈរជើង​យ៉ាង​រឹង​មាំ​នៅ​ក្នុង​អាជីព​សិល្បៈ​របស់​នាង រហូត​មក​ទល់​នា​ពេល​បច្ចុប្បន្ន​នេះ​។

~

~

ផលិតករ​ខាងលើ​នេះ ក៏​បាន​រំលឹក​ឡើង​វិញ​នូវ​ប្រវត្តិ​ខ្លះ​ៗ​មុន​ពេល រចនា រ៉ា​វ៉ា​ឌី ចូល​សិល្បៈ​ថា ទោះជា​សម្ភាសន៍​សមត្ថភាព​ពីមុខ​កាមេរ៉ា​ធ្លាក់​រាប់​សិប​ដង ក៏​នៅ​តែ​មក​ឲ្យ​តែ​មានការ​ហៅ​តេស្ត​សមត្ថភាព​។ ទោះជា​ដឹង​មុន​ថា លទ្ធផល​មិន​ជាប់​ក៏​នៅ​តែ​មក​។ ទោះជា​សម្តែង​ក្នុង​តំណែង​អ្វី​ក៏​ត្រូវធ្វើ​ឲ្យ​បាន​ល្អ​បំផុត​។

~

~

អ្នក​នាង​បញ្ជាក់​ថា នេះ​ជា​មេរៀន​ដែល​ប្អូន រចនា​រ៉ា​វ៉ា​ឌី បាន​ឆ្លងកាត់​ក្នុង​អាជីព​សិល្បៈ​ទម្រាំ​ក្លាយជា​តារា​សម្តែង​ស្រី​ល្បី​ជួរ​មុខ​នា​ពេល​បច្ចុប្បន្ន​មួយ​រូប​។ ខ្ញុំ​ចាំ​បាន​ថា នៅ​ឆ្នាំ​២០១៦ ខ្ញុំ​បាន​ណាត់​នាង​មក​តេស្ត​សមត្ថភាព ហើយ​នាង​មក​ទាំង​ឈឺភ្នែក ទោះ​ដឹង​ថា មិន​ជាប់ តែ​នាង​ជឿ​ថា នាង​បាន​ឱកាស​ស្គាល់ សាស្ត្រា​។ បន្ទាប់​មក​នៅ​ចុងឆ្នាំ​២០១៦ សាស្ត្រា បាន​រៀបចំ​កម្មវិធី​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់ ដែល​កាល​ណោះ​នាង​មិនមែន​ជា​តួឯក​លើ​ឆាក តែ​យើង​មើលឃើញ​នាង​លេចធ្លោ​ជាមួយ​តម្លៃ​នៃ​ការ​ទទួលខុសត្រូវ​ការងារ​របស់​នាង ។

~

~

អ្នក​នាង​បញ្ជាក់​បន្ត​ថា រំលង​មក​នៅ​ឆ្នាំ​២០១៩ រចនា បាន​ក្លាយជា​តួឯក​របស់​ភាពយន្ត​ភាគ​ទូរទស្សន៍​ល្បី​មួយ​រួច​ទៅ​ហើយ ហើយ​នាង​បាន​ព្រម​ដាក់ចិត្ត​មក​រួមការ​ងារ​ជាមួយ សាស្ត្រា ក្នុង​ដំណែង តួរង​។ អ្នក​ដឹក​រឿង អ្នកគ្រប់គ្រង​ការ​ផលិត ពិតជា​កោតសរសើរ​សមត្ថភាព និង​ភាព​មាន​ទំនួល​ខុស​ត្រូវ​របស់​នាង​។ ពួក​យើង​បាន​ផ្តល់​តំណែង​តួឯក​ជា​បន្តបន្ទាប់ រហូត​សម្រេច​ថា ប្អូន រចនា ពិតជា​សិល្ប​ការិនី​មួយ​រូប ដែល​ស័ក្តិសម​នឹង​នៅ​វែង​ឆ្ងាយ​ជាមួយ​សាស្ត្រា ពួក​យើង​ក៏​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ប្អូន រចនា ជា​សិល្បៈ​ការិនី​ប្រចាំ សាស្ត្រា ក្នុង​រយៈពេល​វែង​។ រហូត​មក​ដល់​ពេល​នេះ​នាង​បាន​ធ្វើ​ដំណើរ​មក​ជាមួយ សាស្ត្រា ប្រកបដោយ​ក្តី​ស្រលាញ់ និង​ភាព​ជឿជាក់ ដែល​គ្រប់​គ្នា​នៅ​ទី​នេះ​ពិតជា​ស្រលាញ់​នាង និង​រីករាយ​ពេល​បាន​រួមការ​ងារ​ជាមួយ​នាង​។

~

~

អ្នក​នាង​ថា រឿងរ៉ាវ របស់​ប្អូន​រចនា ដែល​ខ្ញុំ​បាន​រៀន​ពី​នាង គឺ​ការ​ទទួលខុសត្រូវ ប្រឹងប្រែង​ដោយ​ស្នាមញញឹម​។ អ្នក​ណា​ក៏​ចង់​នៅ​ក្បែរ​មនុស្ស​ដែល​មាន​តែ​ស្នាមញញឹម មិន​ត្អូញត្អែរ ហើយ​និយាយ​តែ​ភាព​អាច​ទៅ​រួច​។ នាង​ពិតជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្អូនស្រី​ៗ ។ សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​រីករាយ ដែល​យើង​មាន​សិល្ប​ការិនី ដែល​មានចិត្ត​គំនិត​ពេញ​ដោយ​ភាព​វិជ្ជមាន​។

~

~

ជា​ការ​កត់សម្គាល់​តារា​សម្តែង​នាង រចនា រ៉ា​វ៉ា​ឌី កាន់តែ​មាន​ភាព​លេចធ្លោ និង​មាន​ប្រជាប្រិយ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​នាង​បាន​បង្ហាញ​វត្តមាន​សម្តែង​ក្នុង​ភាពយន្ត​ភាគ​ដែល​ចាក់​ប​ញ្ជាំ​ង​តាម​ទូរទស្សន៍​ជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​សូរ​។ តារា​រូប​នេះ​ត្រូវ​បាន​ទស្ស​និក​លើក​សរសើរ​នូវ​ទេព​កោសល្យ​សម្តែង​ដ៏​ល្អ បូក​រួម​ជាមួយនឹង​រូប​សម្រស់​កាន់តែ​ស្រស់​ស្អាត ដែល​នោះ​ជា​ហេតុ​នាំ​ឲ្យ​នាង​បាន​ឆក់​យក​តំណែង​ជា​តួឯក​ជា​បន្តបន្ទាប់ ខណៈ​ពេល​តារា​ស្រី​រូប​នេះ ក៏​ត្រូវ​បាន​ចាត់ទុកជា​តារា​ដែល​មាន​ទីផ្សារ​ការងារ​សិល្បៈ​ខ្ពស់​មួយ​ផង​ដែរ​។

~

~

~

~

យ៉ាងណា​ទម្រាំ​ឈាន​មក​ដល់​ចំណុច​នេះ រចនា រ៉ា​វ៉ា​ឌី ក៏​ធ្លាប់​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ជូរ​ចត់ និង​ទទួល​ការ​មើល​ងាយ​ពី​មនុស្ស​មួយ​ចំនួន រហូត​ធ្វើ​ឲ្យ​នាង​ធ្លាប់​បាក់ទឹកចិត្ត​ផង​ដែរ​។ កន្លង​មក រចនា រ៉ា​វ៉ា​ឌី ក៏​ធ្លាប់​ទម្លាយ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ខាងលើ​នេះ​ថា កន្លង​មក​មាន​គេ​និយាយ​ថា សម្លេង​ស្រាល​ដូច​ខ្មោច ហើយ​មាឌ​ធាត់​ឌាំ​ង​អ​ញ្ចឹ​ង តើយ​កមក​ធ្វើ​តួកុន​ដែរ? ហើយ​បើ​យក​មក​សម្តែង​ដូច​ជា​មិន​សម​ឡើយ​។

~

~

នាង​ថា ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ខ្លួន​ហាក់បីដូច​បាក់ទឹកចិត្ត​ខ្លាំង​។ នាង​បញ្ជាក់​ថា ក្រោយមក​ទៀត​ទើប​ដឹង​ថា អ្វី​ដែល​គេ​មើលងាយ​យើង​ជា​គន្លឹះ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ខ្លួនឯង​កាន់តែ​រឹង​មាំ​ឡើង ដោយ​ត្រូវ​ពង្រឹងសមត្ថ​ភាព​ខ្លួន​ធ្វើ​ឲ្យ​បាន ហើយ​ក៏​ដើម្បី​ឲ្យ​ទឹកភ្នែក​លាង​ភាព​ទន់ជ្រាយ​របស់ខ្ញុំ​ចេញ ហើយ​ដើរ​ឆ្ពោះទៅ​មុខជា​មួយ​ភាពរឹងមាំ​របស់ខ្ញុំ​បន្ត​ទៀត​៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments