Wednesday, September 27, 2023
Google search engine
Homeព័ត៌មានសិល្បៈសួ​ស វី​ហ្សា ត្រឡប់​ឡើង​ឆាក​តន្ត្រី​ឡើង​វិញ ទាំង​អារម្មណ៍​ក្តុកក្តួលដោយសារតែ...

សួ​ស វី​ហ្សា ត្រឡប់​ឡើង​ឆាក​តន្ត្រី​ឡើង​វិញ ទាំង​អារម្មណ៍​ក្តុកក្តួលដោយសារតែ…

~

ភ្នំពេញ ៖ តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​វិល​មក​កាន់​ឆាក​តន្ត្រី​ជា​ថ្មី​ឡើង​វិញ​ហើយ បន្ទាប់​ពី​នាង​បាន​ផ្អាក​មួយ​រយៈ ក្រោយ​ពើបប្រទះ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ តារាចម្រៀង​រូប​នេះ បាន​ឡើង​ឆាក​បង្ហើរ​សំនៀង​ជា​ថ្មី​តាម​រយៈ​ការ​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​។

~

~

យ៉ាងណា កាល​វិល​ត្រឡប់​មក​កាន់​ក្បាល​មេក្រូ​បង្ហើរ​សំនៀង​ជា​ថ្មី​នា​ពេល​នេះ សួ​ស វី​ហ្សា ហាក់​មាន​អារម្មណ៍​ក្តុក​ក្រួ​ល​ហូរ​ទឹកភ្នែក ដោយសារ​រឿង​មួយ​។ រឿង​នោះ ត្រូវ​បាន សួ​ស វី​ហ្សា បញ្ជាក់​តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា រូបថត​កាលពី​ម្សិលមិញ ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ទូរទស្សន៍​ហង្ស​មាស​ម្សិលមិញ​។

~

~

នាង​បញ្ជាក់​ថា ច្រៀង​ផង ទឹកភ្នែក​នៅ​លើ​ឆាក​ផង ដោយសារ​តែ​នឹក​គ្រប់យ៉ាង ដោយសារ​តែ​រំភើប ជា​ពិសេស​ដោយសារ​តែ​នឹក​សំលេង​របស់​ខ្លួនឯង នឹក​សំលេង​ដែល​ធ្លាប់តែ​ស្រែក​ខ្លាំង​ៗ នឹក​កម្លាំង​សំលេង​ដែល​ស្រែក​បាន​តុង​ខ្ពស់​ៗ តែ​ពេល​នេះ តែ​មិន​អី​ទេ សង្ឃឹមថា ខ្ញុំ​ទទួលទោស​នេះ​មិនយូរ​ទេ​។ ខ្ញុំ​សង្ឃឹមថា បន្តិចទៀត​បំពង់​សំលេង​ខ្ញុំ​នឹង​វិល​មក​សភាព​ដើម​វិញ​ផង​ចុះ​។

~

~

~

~

ជា​ការ​កត់សម្គាល់​តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​សម្រេច​ផ្អាក​ការងារ​សិល្បៈ​ចម្រៀង​មួយ​រយៈ បន្ទាប់​ពី​នាង​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ បើ​ទោះបីជា​នាង​បានជា​សះស្បើយ​ក៏​ដោយ ប៉ុន្តែ​អារម្មណ៍​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​ជំងឺ​នេះ នៅ​តែ​លង​បន្លាច​នោះ ទើប​ធ្វើ​អោយ សួ​ស វី​ហ្សា នៅ​តែ​មិន​អាច​វិល​រក​ការ​ច្រៀង​ភ្ផា​ម​ៗ​បាន​ឡើយ​។

~

យ៉ាងណា ជា​រឿយ​ៗ​តារា​រូប​នេះ នៅ​តែ​ថ្លែង​ការ​នឹករលឹក​ដល់​ទស្សនិកជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ ក្នុង​ពេល​ដែល​នៅ​តែ​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា នាង​នឹង​មិន​បោះបង់​ចោលការ​ងារ​សិល្បៈ​ចម្រៀង​របស់​នាង​ត្រឹមនេះ​ឡើយ​៕ ប្រភព៖ កោះសន្តិភាព

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments