Tuesday, November 28, 2023
Google search engine
Homeព័ត៌មានសិល្បៈអាង សុជាតា ប្រកាស​បដិសេធ​បុរស​ម្នាក់​យក​លេខ​ទូរស័ព្ទ​ខ្លួន​ទៅ​ខ្ចី​លុយ​គេ

អាង សុជាតា ប្រកាស​បដិសេធ​បុរស​ម្នាក់​យក​លេខ​ទូរស័ព្ទ​ខ្លួន​ទៅ​ខ្ចី​លុយ​គេ

~

តារា​សម្តែង​វ័យក្មេង​នាង អាង សុជាតា បាន​ប្រញាប់​ចេញ​មក​ប្រកាស​បដិសេធ​ភ្លាម​ៗ បន្ទាប់​ពី​មាន​បុរស​ម្នាក់​បាន​យក​លេខ​ទូរស័ព្ទ​របស់​នាង​ទៅ​ប្រើប្រាស់​ក្នុ​យ​នាម​ជា​ភរិយា រួច​ដើរ​ខ្ចី​លុយ​គេ ក្នុង​ពេល​ដែល​នាង​មិន​បាន​ស្គាល់​បុរស​រូប​នេះ និង​ដឹង​រឿង​ឡើយ​។

~

យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា បុរស​រូប​នេះ​បាន​ប្រព្រឹត្ត​រឿងរ៉ាវ​ខាងលើ​នេះ ទៅ​លើ​បុគ្គល​ណា ឬ​ភាគី​ណាខ្លះ​នោះ​ឡើយ? ប៉ុន្តែ​បើ​តាម​អ្វី​ដែល​តារា​សម្តែង​វ័យក្មេង​ស្រស់​ស្អាត អាង សុជាតា បាន​សរសេរ​បង្ហោះ​សារ​នោះ​បាន​លើក​ឡើង​ថា «​ជម្រាបសួរ​បងប្អូន​ទាំងអស់​គ្នា​…!! មួយ​រយៈ​នេះ មាន​លេខ​ទូរស័ព្ទ​ជា​ច្រើន​ខ្សែ​បាន​ទាក់ទង​មក​ខ្ញុំ​សួរ​ថា តើ​ខ្ញុំ​ត្រូវជា​អ្វី​ជាមួយ​មនុស្ស​ប្រុស​ម្នាក់​នេះ?​?​? ខ្ញុំ​មិន​ដែល​ស្គាល់​គាត់ មិន​ដែល​ទាក់ទង ឬ​ពាក់ព័ន្ធ​អី​ជា​មួយនឹង​មនុស្ស​ប្រុស​ម្នាក់​នេះ​ឡើយ​» ។

~

នាង​បញ្ជាក់​ថា «​មនុស្ស​ម្នាក់​នេះ បាន​ដាក់​លេខ​ទូរស័ព្ទ​របស់ខ្ញុំ​ជា​លេខ​ទូរស័ព្ទ​ក្នុង​នាម​ជា​ប្រពន្ធ​របស់​គាត់ ហើយ​ទៅ​ខ្ចី​លុយ​គេ ដូច្នេះ​បើ​មាន​បញ្ហា​អី ខ្ញុំ​មិន​ទទួលខុសត្រូវ​នោះ​ទេ សុំ​បងប្អូន​ទាំងអស់​ទទួល​ដឹង​ឮ​ផង អរគុណ​»​។

~

~

ដោយឡែក ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ អ្នក​នាង សឿ​ន ផា​ន់ ផា​ភួង ដែល​ជា​ម្តាយ​របស់ អាង សុជាតា បាន​បញ្ជាក់​បន្ថែម​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃនេះ​ថា «​ករណី​នេះ​កន្លង​មក អ្នក​នាង​ក៏​ធ្លាប់​ឃើញ​បុរស​ម្នាក់​នេះ ធ្លាប់​ចូល​ទៅ​ខំ​មិន​លេង​ជាមួយ​នាង ដោយ​ហៅ​នាង​ថា ម្តាយក្មេក​ផង​ដែរ​»​។

~

អ្នក​នាង​បញ្ជាក់​ថា «​ដំបូង​នាង​គិត​រឿង​នេះ គ្រាន់​ជា​ការ​លេងសើច ឬ​ជា​ហ្វ្រេ​ន​កូនស្រី ទើប​នាង​មិន​ចាប់អារម្មណ៍ និង​មិន​មានការ​ចាប់អារម្មណ៍​អ្វី​ដែរ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ កូន​របស់​នាង (​អាង សុជាតា​) ធ្លាប់​ប្រាប់​ជា​រឿយ​ៗ​ដែរ ហើយ​នោះ​ក៏​នាង​គិត​ថា មិន​មានរឿង​អ្វី​ធំដុំ​ឡើយ​»​។

~

នាង​បន្ថែម​ថា «​លុះ​ក្រោយមក ក៏​មាន​ខាង​ធនាគារ​មួយ​បាន​ខ​លម​ក​លេខ​កូនស្រី​ខ្ញុំ ដោយ​អះអាង​ថា ប្តី​ជំពាក់​លុយ ដោយ​នាង និង​កូនស្រី​មិន​បានដឹង​រឿង​អ្វី​សោះ ខណៈ​ពេល​ដែល​នាង​ក៏​មានការ​ចាប់អារម្មណ៍​ចំពោះ​រឿង​នេះ ពិតជា​គេ​យក​លេខ​កូនស្រី​ខ្លួន​ទៅ​ប្រើប្រាស់​ខ្ចី​លុយ​គេ​»​។

~

ផា​ភួង លើក​ឡើង​ថា «​ឆ្ងល់​ជា​ធម្មតា ប្រសិនបើ​ឲ្យ​ខ្ចី​លុយ​មិនឃើញ​មុខ​ប្រពន្ធ​ច្បាស់ គ្រាន់តែ​ស្គាល់​លេខ​ទូរស័ព្ទ​ក៏​ខ​លម​ក​ទារ​លុយ​ចឹ​ង ហើយ​រឿង​នេះ អ្នក​នាង​ក៏​មិន​ទាន់​បានដឹង​រឿង​ច្បាស់លាស់​នោះ​ដែរ​»​។

~

អ្នក​នាង ផា​ន់ ផា​ភួង លើក​ឡើង​បញ្ជាក់​បន្ថែម​ថា «​ចំពោះ​រឿង​នេះ អ្នក​នាង​គិត​ថា មិន​អាច​ក្លាយជា​រឿង​ធំ​ឡើយ ព្រោះ​នេះ​គ្រាន់តែ​ជា​លេខ​ទូរស័ព្ទ ដោយ​មិន​មាន​ស្នាម​ផ្តិត​មេដាយ ឬ​ក៏​មាន​អត្តសញ្ញាណ​បណ្ណ​បញ្ជាក់​អ្វី​ឡើយ​»​។

~

ទោះជា​យ៉ាងណា បើ​តាម​អ្នក​នាង ផា​ន់ ផា​ភួង ថា រហូត​មក​ទល់​នា​ពេល​នេះ អ្នក​នាង និង​កូនស្រី នៅ​មិន​ទាន់​មាន​វិធានការ​ណាមួយ​ចំនួន​បុរស​រូប​នេះ​ឡើយ ដោយ​គ្រាន់តែ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​មហាជន​បានដឹង​ប៉ុណ្ណោះ ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ ប្រ​សិន​បុរស​នោះ​នៅ​តែ​ហ៊ាន​ធ្វើ​រឿង​ដដែល​នេះ​បន្ត​ទៀត នោះ​នាង​នឹង​មាន​វិធានការ​ដោយ​ចៀស​មិន​បាន​ឡើយ​៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments