~
រយៈពេលជាង៣ឆ្នាំមកហើយដែលតារាចម្រៀងរូបស្រស់របស់ថោននាងផាន វីរ៉ាទី ហៅរ៉ាប៊ី បានជ្រើសផ្លូវលាក់មុខគូស្នេហ៍ជិតឈឹង ខណៈដែលរូបនាងផ្ទាល់នៅតែថ្ងូរថាអត់សង្សារ បើទោះជាការវាចារបែបនោះគ្មានគេជឿរជាក់ក្ដី។រឿងដែលគេម៉ៃថារ៉ាបី មិនមែនបេះដូងទំនេរ ឬការអះអាងថាគ្មានសង្សាររបស់នាងគ្រាន់តែនិយាយឲ្យគេទាក់ទាញនោះដោយសារតែស្រីស្អាតរូបនេះត្រូវបានគេចាត់ទុកជាតារាដែលមានទ្រព្យច្រើនព្រោះក្នុងវ័យ២៨ឆ្នាំនេះអតីតពិធីការិនីហង្សមាសរូបនេះសល់លុយមិនក្រោមកន្លះលានដុល្លារនោះទេ។រ៉ាប៊ី ថាលុយទាំងនោះស្ទើតែទាំងស្រុងគឺកើតចេញពីការសន្សំរបស់នាងពីការច្រៀងសម្ដែងមុនផ្ទុះកូវីដ និងការធ្វើBA ឲ្យផលិតផលទាំងឡាយ។ប៉ុន្ដែគេនៅតែសង្ស័យថារ៉ាបី មានប្រុសជួយនៅក្រោយខ្នងដដែលក្រោយគេបានដឹងថានាងទើបចាប់អាជីពចម្រៀងត្រឹមរយៈពេលខ្លីសោះតែពេលនេះរ៉ាប៊ីមានផ្ទះវីឡារ១តម្លៃ១៥ម៉ឺនដុល្លារ,ផ្ទះ២ល្វែងតម្លៃជាង២០ម៉ឺនដុល្លារ។
~
បន្ទប់ខុនដូ១តម្លៃជិត១០ម៉ឺនដុល្លារ និងជិះរថយន្ដ៣គ្រឿងឆ្លាស់គ្នាគឺLexus Nx200t ,Starex និងLexus Rx300 រួមទាំងមានដីធ្លីមួយចំនួនទៀត។គេថាទោះជារ៉ាប៊ី ឡើងកូដមួយប្រាវនោះត្រូវប៉ាន់យ៉ាងណាក៍មិនគូរឲ្យជឿរថានាងអាចសន្សំលុយបានដល់ទៅជាងកន្លះលានដុល្លារត្រឹមរយៈពេលខ្លីនេះដែរ ហេតុនេះហើយបានជាគេសង្ស័យថានាងមានប្រុសចាស់នៅក្រោយខ្នង។តែរ៉ាប៊ី ថានាងស្រលាញ់តែប្រុសក្មេង បើប្រុសចាស់ទោះជាមានលុយយ៉ាងណាក៍នាងមិនបេតីដែរអីចឹងតើ អីចឹងតើប្រុសក្មេងឯណាទៅមានលុយចិញ្ចឹមស្រីទៅ?
~
~
~
ផាន វីរ៉ាទី បានឡើងកូដនិងធ្វើឲ្យនាងផ្លាស់ប្ដូរមុខមាត់ថ្មីក្រោយល្បីបទ”មាន់ស្រែ” ប៉ុន្ដែរយៈពេលចុងក្រោយនេះរ៉ាប៊ី ហាក់ពិបាកទប់ទល់ជាមួយស្រីស្រស់តន់ ច័ន្ទសីម៉ា ដែលកំពុងតែបោះពួយទៅមុខព្រោះបទចម្រៀងនាងចេញញឹកជាងគេ។តែរ៉ាប៊ី ថានាងសុខចិត្តចេញបទចម្រៀងមួយៗតាមគោលការណ៍ផ្ទាល់ខ្លួន ហើយទោះជាពេលនេះថោន ត្រូវបានមាស សុខសោភា និងខេម ចេញព្រមគ្នាក្ដី តែនាងគ្មានគម្រោងផ្លាស់ប្ដូរផលិតកម្មនោះទេ ព្រោះយល់ថាទៅដល់ទីណាក៍មានការកាច់កុងគ្នា ហេតុនេះហើយនាងសុខចិត្តនៅទ្រនុំនេះជាបន្ដទៀត។
~
ក្រៅពីរ៉ាប៊ី តារាចម្រៀងដែលប្រជែងទីផ្សារយុវវ័យនៅឆ្នាំ២០២២ នេះមានដូចជានាងរ៉េត ស៊ូហ្សាណា ,តន់ ច័ន្ទសីម៉ា និងយូរី ជាដើម។គេចាំមើលថារ៉ាប៊ី ដែលថ្ងូរអត់សង្សារនោះនាងអាចលាក់ប្រុសស្នេហ៍បានដល់ពេលណាទៅ? ប្រភព៖ កោះសន្តិភាព
~
~
~
~
~
~