~
~
ការបែកបាក់របស់គូស្នេហ៍នីមួយៗមានទំហ៊ុំមិនដូចគ្នានោះទេព្រោះអ្នកខ្លះចែកផ្លូវគ្នាហើយក្លាយទៅជាសត្រូវ ខ្លះទៀតបែជាមករាប់អានគ្នាជាធម្មតា គឺអាស្រ័យទៅលើមូលហេតុនៃការប្រេះឆា។ដោយឡែកសម្រាប់សុខ សោម៉ាវត្តី ដែលលែងលះប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ ជាង៥ឆ្នាំមកនេះពួកគេនៅតែរាប់អានគ្នាជាធម្មតានិងតែងតែញាំអាហារជុំគ្នាជាញឹកញាប់ជាមួយកូនស្រីរបស់ពួកគេឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។សោម៉ាវត្តី ជាញឹកញាប់ក៍ធ្លាប់ឆ្លៀតទៅសួរសុខទុក្ខប្ដីដែលពេលនេះមានឋានៈជាស្នងការរងខេត្តរនគិរី នោះផងដែរ នៅពេលដែលនាងមានការងារសិល្បៈនៅខេត្តជិតទីនោះ។នាងធ្លាប់វាចារថាលោកពេជ្រ មិនដែលសួរនាំនាងរឿងមានទំនាក់ទំនងជាមួយលោកលី វ៉ាហេទ នោះឡើយ ខណៈដែលនាងនៅរាប់អានគ្នាជាមួយប្ដីត្រឹមជាមិត្ត។
~
~
អ្វីដែលគូរឲ្យកត់សម្គាល់នោះសុខ សោម៉ាវត្តី ត្រូវបានលោកវ៉ាហេទ បើកដៃឲ្យទៅជួបប្ដីនិងញាំអាហារជាមួយគ្នាបានគ្រប់ពេលវេលាទាំងអស់ឲ្យតែនាងមានចិត្តចង់ដែលការមិនចេះប្រចណ្ឌហួងហែងបែបនេះហើយធ្វើឲ្យវត្តី កាន់តែលង់ស្នេហ៍ប្រុសក្មេងដោយលែងក្វល់រឿងមន្រ្ដីធំៗតាមស្នេហា និងអាណិកជនមួយចំនួនចង់ធានាឲ្យនាងនិងកូនស្រីទៅរស់នៅឯបរទេសនោះទៀតហើយ ព្រោះថាពេលនេះនាងបានជួប”ស្នេហ៍ពិត”ស្គាល់នូវអ្វីដែលជាការស្រលាញ់ចេញពីបេះដូង។
~
~
~
~
គូរបញ្ជាក់ថាសុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០១២ តែបានចែកផ្លូវគ្នាឆ្នាំ២០១៤ បន្សល់ចំណងដៃកូនស្រី១។ការលែងប្ដីកណ្ដាលផ្លូវរបស់សោម៉ាវត្តី នោះធ្វើឲ្យនាងរបូតតំណែងជំទាវព្រោះថាពេលនេះលោកពេជ្រ ក្លាយទៅជាមន្រ្ដីធំ។តែវត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាបើនាងចង់ធ្វើជំទាវ ម្លេះចាំបាច់នាងលែងប្ដីធ្វើអីទៅ?នាងថាធ្លាប់ស្រលាញ់គ្នាជាមួយអតីតប្ដី៥ឆ្នាំទើបរៀបការ ហើយទីបំផុតនៅតែបែកគ្នាដដែលអីចឹងគ្មានអ្វីថិតថេរ ឬទៀងទាត់ឡើយ។គេចាប់អារម្មណ៍ថាក្រោយក្លាយទៅជាគូស្នេហ៍របស់កីឡាករបាល់ទាត់លោកវ៉ាហេទ មកវត្តី បង្ហាញអារម្មណ៍មានក្ដីសុខទាំងផ្លូវកាយ និងចិត្តហើយជាញឹញាប់នាងតែងតែបង្ហោះរូបភាពផ្អែមល្ហែម ទោះជាប្រុសក្មេងរូបនេះមិនសូវមានទ្រព្យ បើប្រៀបធៀបក្នុងចំណោមប្រុសដែលតាមស្រលាញ់នាងក្ដី។តែវត្ដី ហាក់មិនក្វល់ពីមិត្តភក្ដិឲ្យយោបល់នាងថាគូរតែស្រវ៉ាយកលុយ ឡាន និងវីឡារ ទាន់ពេលនៅមានសម្រស់នេះឡើយ ទើបធ្វើឲ្យតារារួមអាជីពជាច្រើនសម្ដែងការកោតសរសើរនាងថាវត្តី ពិតជាដើតាមផ្លូវដូចគ្នាទៅនិងនាងប៉ាច គីមមួយ ដែលជ្រើសយកប្រុសស្អាតលោកសយ រតនៈ ចោលលុយធំនោះដែរ៕
~
~
~
~
~
~
~