Wednesday, November 29, 2023
Google search engine
Homeព័ត៌មានសិល្បៈអុញនោះ! លាន អាហ្វ្រីលគីនីន ត្រូវបុរសម្នាក់ឲ្យចូលខ្លួនដោះ​ស្រាយ​បំណុល

អុញនោះ! លាន អាហ្វ្រីលគីនីន ត្រូវបុរសម្នាក់ឲ្យចូលខ្លួនដោះ​ស្រាយ​បំណុល

~

អតីតពិធីករនិងតារាចម្រៀងលោកលាន អាហ្វ្រីលគីនីន ដែលបានឡើងងារ​ជា​”ឧក​ញ៉ា​”​កាល​ពីចុងឆ្នាំ​២០១៩ នោះស្រាប់តែកាលពីថ្ងៃទី១ខែមីនា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ២០២២ ត្រូវបានបុរសម្នាក់​មាន​ហ្វេសបុកឈ្មោះថាSekharith Be បានបង្ហោះរូបភាពលោកគីនីន នៅលើបណ្ដាញសង្គម​ដោយផ្ដាំលោកឧកញ៉ារូប​នេះឲ្យចូលខ្លួនមកដោះ​ស្រាយ​បំណុលថែមទៀតផងទើបធ្វើឲ្យទាំងក្នុងនិងក្រៅសិល្បៈមានការភ្ញាក់ផ្អើលនិងចោទជាសំណួរថាហេតុអីបានជាលោកឧកញ៉ាអាហ្វ្រី​លគីនីន ជំពាក់លុយគេរហូតដល់ត្រូវម្ចាស់បំណុល​លាតត្រដាងជាសាធារណៈបែប​នេះ​ទៅ​វិញ?

~

~

អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកឧកញ៉ាលាន អាហ្រ្វីលគីនីន កាលពី​ថ្ងៃទី​២មីនា តែទូរស័ព្ទចូល​លោ​ក​មិនលើកឡើយ ទើបមិនទាន់អាចសុំការបំភ្លឺពីស្វាមី​របស់អ្នក​នាង​កែវ វលក្ខណ៍ បាននោះទេ។គេកត់​សម្គាល់​ថា​មានសារខមិន​ជាច្រើនបានចូលទៅ​បញ្ចេញ​យោ​បល់ជុំវិញម្ចាស់ហ្វេសបុកដែលទារលុយលោកគីនីន នោះដូច​ជា​ឈ្មោះReach Robin សរសេរ​ថា”ឭថាឡើងឧកញ៉ា ឡូវម៉េចចឹងទៅវិញ?”,ហ្វេសហុកឈ្មោះស រាជសិទ្ធ សរសេរ​ថា”សង​លុយ​គេទៅអាក្បាលខូច”,ហ្វេសបុកឈ្មោះគីវ គីមណាង សរសេរថា”ខូច ឈ្មោះល្អៗគេអស់​ហើយ” ,ហ្វេ​សបុកឈ្មោះVannak Sen សរសេរថា”លុយខ្ញុំ៣០០០ដុល្លារ​ដែរអត់ឲ្យ”…។

~

~

ទោះជាយ៉ាងណាជុំវិញការចោទប្រកាន់ពីលោកSekharith Be និងការខមិនទាំងឡាយ​ទម្លាក់បន្ទុកលើ​លោក​ឧកញ៉ាលាន អាហ្រ្វីលគីនីន នោះយើងរងចាំការបំភ្លឺពីអតីតតារា​ល្បី​ឈ្មោះ​​​រូបនេះជានិច្ច។ដោយឡែក​នៅលើ​ហ្វេសបុករបស់លោកអាហ្រ្វីលគីនីន វិញហាក់​គ្មាន​ការ​បារម្ភរឿងគេតាមទារលុយនោះទេ​គឺលោកច្រើនតែ​បង្ហា​ញពីដំណើរកម្សាន្ដជួបជុំគ្រួសារ និងមុខជំនួញរបស់លោកជាបន្ដបន្ទាប់។

~

~

គូរបញ្ជាក់ថាលោកលាន អាហ្រ្វីលគីនីន បានផ្អាកពីអាជីពសិល្បៈទាំងស្រុងក្រោយ​ក្លាយ​ខ្លួនជាឧកញ៉ាហើយ​ស្វាមីរបស់អ្នកនាងកែវ វរលក្ខណ៍ រូបនេះបានងាកទៅរកស៊ីផ្នែក​អចលនទ្រព្យទិញលក់ដីធ្លី និងដឹកថ្មលក់​ជា​ដើម។លោកគីនីន ដែលធ្លាប់លេចឭថាមាន​ទាក់​ទងជាមួយស្រីញីរហូតមានតារាខ្លះយំសោក​បោកខ្លួន​ដោយ​សារតែមន្ដស្នេហ៍របស់លោកនោះក៍ក្លាយទៅជាប្អូនថ្លៃរបស់លោកឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួង​ការពារ​ជាតិ​កម្ពុ​ជា និងជាស្វាមីរបស់អ្នកនាងកែវ ពិសី ។ប៉ុន្ដែគេមិននឹក​ស្មាន​​ថាលោកឧកញ៉ាគីនីន ដែលធ្លាប់​ឃើញ​តែជិះរថយន្ដទំនើបៗជាច្រើនគ្រឿងនោះត្រូវគេ​តាម​ទារលុយបែបនេះសោះ៕ ប្រភព៖ កោះសន្តិភាព

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments