Friday, June 2, 2023
Google search engine
Homeព័ត៌មានសិល្បៈខាត់ សុ​ឃី​ម គ្មាន​បំណង​ទៅ​នៅរ​ស់អា​មេ​រិ​ក​ទេ តែ​មានរឿង​មួយ​ដែល​ចង់បាន

ខាត់ សុ​ឃី​ម គ្មាន​បំណង​ទៅ​នៅរ​ស់អា​មេ​រិ​ក​ទេ តែ​មានរឿង​មួយ​ដែល​ចង់បាន

~

តារាចម្រៀង និង​សម្តែង​អ្នក​នាង ខាត់ សុ​ឃី​ម បាន​លើក​ឡើង​ថា សម្រាប់​នាង​គឺ​គ្មាន​បំណង​ចង់ទៅ​រស់នៅ​អា​មេ​រិ​ក​ឡើយ ប៉ុន្តែ​អ្នក​នាង​ចង់​ឲ្យ​កូន​របស់​នាង​ទៅ​រៀន​បន្ត​នៅ​លើ​ទឹកដី​មហាអំណាច​មួយ​នេះ​។ ការ​លើក​ឡើង​របស់​អ្នក​នាង បាន​ធ្វើ​ឡើង បន្ទាប់​ពី​ម្តាយ​របស់​នាង​បាន​ចេញដំណើរ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​ប្អូនស្រី​នាង ខាត់ ស្រី​វង កាលពី​ម្សិលមិញ​។

~

~

ក្នុង​ឱកាស​ជូន​ដំណើរ​ម្តាយ​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​នោះ អ្នក​នាង ខាត់ សុ​ឃី​ម បាន​លើក​ឡើង​ថា បើ​ទោះបីជា​ម្តាយ​របស់​នាង​បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​អ្នក​នាង​គ្មាន​បំណង​ចេញ​ទៅ​រស់នៅ​ដូច​គ្នា​នៅ​ទីនោះ​ឡើយ​។ នាង​បញ្ជាក់​ថា មាន​មនុស្ស​ច្រើន​ប៉ង​ចង់ទៅ​រស់នៅ​អា​មេ​រិ​ក ប៉ុន្តែ​សម្រាប់​នាង គឺ​មិន​មាន​បំណង​បែប​នេះ​ឡើយ ប៉ុន្តែ​បើ​អោយ​នាង​ទៅ​លេង​គឺ​អ្នក​នាង​ចង់ទៅ​។ នាង​បន្ថែម​ថា មិន​ចង់​រស់នៅ​អា​មេ​រិ​ក​ពិតមែន ប៉ុន្តែ​នាង​ចង់អោយ​កូន​ៗ​របស់​នាង​ចេញ​ទៅ​សិក្សា​បន្ត​នៅ​ទីនោះ​ណាស់ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​រង់ចាំ​មើល​សិន​។

~

~

~

អ្នក​នាង ខាត់ សុ​ឃី​ម ក៏​បាន​លើក​ឡើង​ពី​ម្តាយ​របស់​ខ្លួន​ដែល​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​នា​ពេល​នេះ​ដែរ​ថា ដំបូង​ពេល​ដែល​ម្តាយ​របស់​នាង​ជាប់​ឈ្មោះ​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​នោះ នាង​ពិតជា​សប្បាយចិត្ត ព្រោះ​ជា​បំណង​គាត់​។ ប៉ុន្តែ​ដល់​ពេល​ម្តាយ​នាង​ត្រូវ​ចេញដំណើរ​នោះ​នាង​ហាក់​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​មិន​ចង់អោយ​ម្តាយ​ចេញ​ទៅ​ឡើយ​។

~

~

នាង​បញ្ជាក់​ថា ម្តាយ​ធ្លាប់​រស់នៅ​ជាមួយ​នាង​រាល់ថ្ងៃ តែ​ពេល​គាត់​ត្រូវ​ចេញ​ទៅ​អា​មេ​រិ​ក​បាត់ ដូច្នេះ​អារម្មណ៍​ចេះ​តែ​នឹកគិត និង​បារម្ភ​ពី​សុខទុក្ខ​របស់​ម្តាយ​។ ទោះជា​យ៉ាង អ្វី​ៗ​គឺ​នាង​ត្រូវ​សម្រេច​តាម​ការ​ចង់បាន​របស់​ម្តាយ ព្រោះ​ការ​ប៉ង​ទៅ​អា​មេ​រិ​ក​នេះ គឺ​ម្តាយ​របស់​នាង​មាន​បំណង​ជា​យូរ​មក​ហើយ ហើយ​ពេល​នេះ​បំណង​នេះ​បាន​សម្រេច​ហើយ​។ អ្នក​នាង ខាត់ សុ​ឃី​ម បាន​លើក​ឡើង​បន្ថែម​ថា តាម​ពិត​ម្តាយ​របស់​នាង​ត្រូវ​ចេញ​ទៅ​អា​មេ​រិ​ក​អំឡុង​ខែ​៤ ឬ​ខែ​៥ ប៉ុន្តែ​យើង​សម្រេច​អោយ​គាត់​ចេញ​ទៅ​មុន​ខែ ព្រោះ​គាត់​អាច​ឆាប់​មានឱកាស​មក​លេង​ស្រុក​ខ្មែរ​វិញ​។

~

~

អ្នក​នាង​បន្ថែម​ថា សម្រាប់​ការ​រស់នៅ​ទឹកដី​អា​មេ​រិ​ក​នោះ នាង​មិនសូវ​ជា​បារម្ភ​ចំពោះ​ម្តាយ​របស់​នាង​ឡើយ ដោយសារ​នាង​មាន​ប្អូន​ដែល​រស់នៅ​ទីនោះ​ស្រាប់ ខណៈ​ពេល​ប្អូនស្រី​របស់​នាង​បាន​សន្យា​ធានា​មើល​ម្តាយ​អោយ​បាន​ល្អ​។

~

~

យ៉ាងណា​បើ​តាម​អ្នក​នាង ខាត់ សុ​ឃី​ម ថា ម្តាយ​របស់​នាង​អាច​ចេញចូល​អា​មេ​រិ​ក និង​ស្រុក​បាន​គ្រប់ពេល ប្រសិនបើ​ម្តាយ​របស់​នាង​ចង់ ហើយ​ករណី​ម្តាយ​របស់​នាង​មាន​ធុញទ្រាន់​ក្នុង​ការ​រស់នៅ​អា​មេ​រិ​ក គឺ​គាត់​អាច​ត្រឡប់​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ​គ្រប់ពេល​៕ ប្រភព៖ កោះសន្តិភាព

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments