~
~
នី មុនីនាថ ត្រូវបានគេសង្ស័យថានាងអាចនឹងចូលរោងការនៅចុងខែមីនាឆ្នាំ២០២២ ខាងមុខនេះហើយជាមួយប្រុសអូស្រា្ដលីដែលមុនីនាថ ធ្លាប់សារភាពកាលពីខែសីហាឆ្នាំ២០២០ ថាប្រុសអ្នកជំនួញវ័យក្មេងរូបនោះជាគូស្នេហ៍ថ្មីរបស់នាង។កាន់តែគូរឲ្យទុកចិត្តទៀតនោះមិត្តភក្ដិដ៍ជិតដិតបំផុតរបស់មុនីនាថ គឺអ្នកនាងសារ៉ាយ សក្ខណា និងស្វាមីបានពន្យាពេលចេញទៅអាមេរិកវិញព្រោះតែរងចាំចូលរួមមង្គលការពួកម៉ាកដែលជិតដិតដែលត្រូវគេសង្ស័យថាជាមុនីនាថ នេះឯង។
~
~
យ៉ាងណាសារ៉ាយ សក្ខណា បានឲ្យដឹងថានាងពិតជាលើកពេលទៅអាមេរិកវិញព្រោះតែរងចាំការពួកម៉ាកម្នាក់មែន តែមិនមែនមង្គលការមុនីនាថ នោះទេគឺម្នាក់នោះជាទឹម រដ្ឋា ។ដោយឡែកមុនីនាថ បានប្រាប់ថាបើគូព្រេងដល់ហើយរៀបការស្អែកក៍បានដែរ តែបើមិនទាន់ដល់ទេពិបាកបន្ដិចហើយព្រោះអាច៤ទៅ៥ឆ្នាំទៀតចាំការក៍មិនដឹងដែរ…។ការវាចាររបស់តារាទឹកភ្នែកបែបនេះបញ្ជាក់ថានាងមិនច្បាស់លាស់ថ្ងៃចូលរោងការនោះទេ ហើយរឹតតែមិនអាចនិយាយបានថាពេលណានាងនឹងអាចគ្រងឈុតកូនក្រមុំមែនទែនបានទៀតផង បើទោះជានាងធ្លាប់សារភាពថាមានម្ចាស់ចិត្តថ្មីក្ដី តែពេលនេះតាមមើលទៅនាងហាក់ដូចជានៅតែមិនច្បាស់លាស់១០០%ឡើយ។
~
~
គូររំលឹកថានី មុនីនាថ ធ្លាប់បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរមកពីអាមេរិកដែលជាអតីតតារាសម្ដែងពោះម៉ាយលោកកែវ កុសល តែបានប្រេះឆាវិញដោយសារតែលោកកុសល បានងាកទៅភ្ជាប់ពាក្យជាមួយថៅកែហាងកាត់ដេរជាអ្នកមេម៉ាយកូន១ម្នាក់។ដោយក្ដៅចិត្តពេកទើបមុនីនាថ ភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីអាមេរិកម្នាក់ទៀតគឺលោកអ៊ុង សូឡាំង តែចំណងសេហានេះផ្អែមល្ហែមត្រឹមរយៈពេលខ្លី ស្រាប់តែនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០១៧ លោកសូឡាំង បានដាក់ពាក្យប្ដឹងមុនីនាថ ទៅសាលាដំបូងរាជធានីភ្នំពេញពីបទរំលោភលើសេចក្ដីទុកចិត្តនិងឆបោក ដោយទាមទារប្រាក់សំណងជំងឺចិត្តដល់ទៅ១០ម៉ឺនដុល្លារ។រឿងរ៉ាវដ៍ចម្រូងចម្រាសនេះធ្វើឲ្យប៉ៈពាល់ដល់កេរ្ដិ៍ឈ្មោះមុនីនាថ ខ្លាំងក្នុងសិល្បៈ តែរយៈពេលជាងជាង៤ឆ្នាំមកនេះសំណុំរឿងនេះ ហាក់ជាប់គាំង ខណៈដែលកន្លងមកលោកសូឡាំង បង្ហាញអារម្មណ៍អស់សង្ឃឹម ក្រោយមានដំណឹងថាមានលោកធំម្នាក់អន្ដរាគមន៍មុនីនាថ នៅតុលាការ។
~
~
~
ដោយឡែកមុនីនាថ ក្រោយបានសារភាពមានស្នេហ៍ថ្មីជាង១ឆ្នាំមកនេះនាងមិនដែលបណ្ដើរសង្សារថ្មីជាសាធារណៈម្ដងណាឡើយ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះតារាទឹកភ្នែកបានទិញផ្ទះវីឡារស្កឹមស្កៃតម្លៃជាង៣០ម៉ឺនដុល្លារនៅបុរីជីពម៉ុងលែន ផ្លូវជា សុផារ៉ា ទើបធ្វើឲ្យគេនៅតែសង្ស័យថាតារាទឹកភ្នែកមានម្ចាស់ចិត្តថ្មីជាមន្រ្ដីធំ មិនមែនជាប្រុសអូស្រា្ដលី៕
~
~
~
~
~