~
~
ការមិនទិញតារាចម្រៀងស្រីថ្មីចូលGalaxy ខណៈដែលផលិតកម្មនេះមានតែអ្នកចម្រៀងស្រីទោលតែម្នាក់គឺនាងតន់ ច័ន្ទសីម៉ា ព្រោះអ៊ុក សុវណ្ណារី នៅក្មេងពេកនោះមានន័យថាសីម៉ា ត្រូវបានថៅកែផ្ដល់ទំនុកចិត្តពេញទំហ៊ឹងដដែលនៅឆ្នាំ២០២២ នេះ បន្ទាប់ពីធ្លាប់មានព័តមានថាផលិតកម្មថ្មីចាយលុយធំនេះចង់ប្រម៉ាញ់ទិញពេជ្រ សោភា និងមាស សុខសោភា ឲ្យទៅធ្វើជាដៃគូតារាចម្រៀងព្រាប សុវត្ថិ តែរឿងនេះត្រូវបានស្ងប់ស្ងាត់ទៅវិញ។ប៉ុន្ដែអ្វីដែលពិបាកសន្និដ្ឋានថាតើកំពូលតារាចម្រៀងព្រាប សុវត្ថិ និងលោកខេម នៅតែឆា្លស់គ្នាច្រៀងជាមួយដៃគូស្រីតែម្នាក់នេះ តទៅទៀតឬយ៉ាងណា?ប្រសិនបើដូចច្នេះមែនមានន័យថាទាំងព្រាប សុវត្ថិ និងខេម នៅឆ្នាំថ្មីនេះតារាទាំង២នៅតែជួយជ្រោមជ្រែងនិងរុញឲ្យច័ន្ទសីម៉ា កាន់តែល្បីល្បាញថែមទៀតជាមិនខានឬអ្នកខ្លះហៅថាជាការគ្មានជម្រើសផ្សេងទើបត្រូវតែចាប់ដៃគូជាមួយស្រីស្រស់រូបនេះតទៅទៀតហើយបើនៅតែអីចឹងទៀតអ្នកគាំទ្រប្រាកដជាបារម្ភខ្លាចតែព្រាប សុវត្ថិ និងខេម គ្មានអ្វីប្លែកពីឆ្នាំចាស់។
~
~
~
~
តន់ ច័ន្ទសីម៉ា ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងវ័យក្មេងដ៍មានសក្ដានុពលនៅរយៈពេលចុងក្រោយនេះ តែគេមិនគូប្រៀបធៀបឬផ្គូផ្គងនាងជាមួយតារាចម្រៀងរៀមច្បងដូចជាមាស សុខសោភា,ពេជ្រ សោភា ឬឱក សុគន្ធកញ្ញា ឡើយ ព្រោះថាពួកគេបានសន្សំកេរ្តិ៍ឈ្មោះមុនជាច្រើនឆ្នាំតាំងពីមុនសីម៉ា ល្បីម្លេះ។តែច័ន្ទសីម៉ា មានប្រៀបជាងគេក្នុងចំណោមអ្នកចម្រៀងយុវវ័យនាពេលបច្ចុប្បន្នមានដូចជានាងរ៉ាប៊ី ,រ៉េត ស៊ូហ្សាណា និងយូរី ជាដើម។ចំណែកអ្នកគ្រប់គ្រងGalaxy លោកយឹម តាស្រង់ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាបច្ចុប្បន្នលោកយល់ថាច័ន្ទសីម៉ា ឈនៅលំដាប់Grade A ហើយការច្រៀងConcerts នៅតាមខេត្តទាល់តែ១កម្មវិធីស៊ីថ្លៃ៥ពាន់ដុល្លារទើបខាងលោកឲ្យចេញ។
~
~
តន់ ច័ន្ទសីម៉ា អាយុ២៥ឆ្នាំពេលនេះរូបសម្រស់និងកេរ្ដិ៍ឈ្មោះរបស់នាងឡើងព្រមគ្នាតែម្ដង ខណៈដែលនាងជាតារាដែលហ៊ានសារភាពថាបានកែច្រមុះឲ្យខ្ពស់ស្រួច និងចាក់ចង្ការឲ្យវែងជាងមុន តែកន្លែងផ្សេងៗទៀតនាងមិនបានកែកុនដូចគេសង្ស័យនោះទេ ។សីម៉ា ក៍ធ្លាប់វាចារថាបេះដូងនាងនៅទំនេរ មិនទាន់មានគូជីវិតឡើយក្រោយមានដំណឹងថានាងត្រូវពោះម៉ាយម្នាក់តាមស្នេហា និងតែងតែបង្ហាញភាពស្និតស្នាលជាមួយនាងដូចគូស្នេហ៍៕
~
~
~