ប្រិយមិត្តពុកម៉ែ បងប្អូនប្រហែលជាធ្លាប់បានស្គាល់នូវ លោក ជុំ ស៊ីថា ដែលលោកជាអតីតតារាសម្ដែង និងបង្ហាញម៉ូត ដ៏ល្បីឈ្មោះម្នាក់ផងដែរ។ រូបលោកហាក់ជាស្ងប់ស្ងាត់ពីសិល្បៈ ដោយរូបលោក និងភរិយា បានសាងគ្រួសារយ៉ាងមានសុភមង្គល ដោយទទួលបានកូនប្រុស ស្រី ដ៏គួរឲ្យស្រឡាញ់២នាក់ផងដែរ។
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ រូបលោកនិងភរិយាមានដំណឹងដ៍រីករាយមែនទែន ដោយបានសម្រាល កូនភ្លោះ ដល់ទៅ ៣ នាក់ឯណោះ កាន់តែពិសេសថែមទៀតនោះគឺសម្រាលដោយធម្មជាតិទៀតផង។កូនភ្លោះទំាង៣នាក់នោះគឺ ទី១ គឺកូនប្រុស ទី២ គឺកូនស្រី ហើយនិងទី៣ គឺ កូនប្រុស។ បើសរុបទៅលោក និងភរិយា មានកូនសរុបទំាងអស់ ៥នាក់ហើយ។
ដោយឡែក កាលពីពេលកន្លងទៅថ្មីៗនេះ លោកបានបង្ហោះរូបថតជាច្រើនសន្លឹកដែលបង្ហាញពី ផ្ទះវីឡា ដ៏ធំស្កឹមស្កៃរបស់ខ្លួនកំពុងសាងសង់ ដែលមើលទៅធំស្កឹមស្កៃ ដោយមានថែមទាំងម៉ូដរំលេចស្រស់ស្អាតមែនទែន។ ក្នុងនោះផងដែរ តារារូបនេះបានប្រាប់យ៉ាងខ្លី ថា “មកមើលផ្ទះអោយមេទាំងព្រឹក អរុណសួស្ដីបងប្អូន”។
កាន់តែពិសេសជាងនេះ ផ្ទះរបស់លោកមានតាំងពីសួនច្បារ សួនបន្លែ មានស្រះចិញ្ចឹមត្រី ដែលពោរពេញទៅដោយកំប្លោក និងមានទីធ្លាធំដែលជាកន្លែងគួរអោយចង់រស់នៅណាស់។ មិនទាន់អស់ទេ កាលពី ព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ លោក ជុំ ស៊ីថា បានបង្ហាញកន្លែងមួយទៀត រួចប្រាប់ថា “ផ្កាកំប្លោកស្អាតណាស់”។ ចង់ជ្រាបច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖