~
(ភ្នំពេញ)៖ គូរស្នេហ៍ថ្មីថ្មោងដែលទើបតែបើកបង្ហាញជាទីសារធាណៈទៅកាន់មហាជន កាលពីថ្ងៃទី ១៤ ខែកុម្ភ ឆ្នាំ ២០២២ កន្លងទៅនេះ កញ្ញា ប៉ាច់ គីមមួយ នឹងលោក ស៊យ រតន តាមរយៈការសំភាសន៍របស់ប៊ុស្ភ៍ហង្សមាស។ ដូចដែលប្រិយមិត្តបានដឹងហើយថាកន្លងមកនៅក្នុងរង្វង់សិល្បៈ តារាម្នាក់ៗតែងតែព្យាយាមលាក់ប្រវត្តិស្នេហារបស់ខ្លួន ព្រោះខ្លាចតែទស្សនិកជនដឹងពីទំនាក់ទំនងធ្វើឲ្យខ្លួនធ្លាក់ប្រជាប្រិយភាព។
~
~
ដោយឡែកមួយរយៈចុងក្រោយនេះយើងសង្កេតឃើញថាមានតារាមួយចំនួនបានលាតត្រដាងពីជីវិតស្នេហារបស់ខ្លួនទៅកាន់ទស្សនិកជនឬអ្នកគាំទ្ររបស់ខ្លន ដោយមិនមានការលាក់បាំងដូចពេលមុនៗនោះឡើយ។
~
កញ្ញា បាច់ គីមមួយ ក្រោយពីបង្ហាញមុខគូរស្នេហ៍របស់ខ្លួនជាសារធារណៈជាមួយលោក ស៊យ រតនៈ រួចមក ពេលនេះនាងបានបង្ហោះសារមួយសួរទៅកាន់គូរស្នេហ៍របស់ខ្លួនបែបនេះថា៖ គេថាមនុស្សប្រុសស្រលាញ់រកតែស្រីស្អាត ត្រូវអត់? Soy Ratana?
~
ក្នុងអត្ថន័យសារខាងលើដែលបានបង្ហោះចេញទៅនោះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនបានចូលខមមិនលេង ហើយក៏ជាសារមួយក្នុងន័យដាស់តឿន កុំឲ្យនារីៗបណ្តោយខ្លួន ហើយក៏កុំបោះបង់ភាពស្អាតរបស់ខ្លួនឲ្យសោះ។ ព្រោះភាពស្រស់ស្អាតជាការទាក់ទាញចិត្តខ្លាំងសម្រាប់មនុស្សនៅជុំវិញខ្លួនយើងគ្រប់គ្នា។
~
~
~
~
~