Wednesday, September 28, 2022
Google search engine
Homeព័ត៌មានសិល្បៈលទ្ធផលភាពហុឺហាឡូយឆាយវ័ន្ត.កបំណុលជុំទិស ពេលនេះ ខ្ញុង ចេញមុខជាថ្មីលើកដៃសំពះម្ចាស់បំណុល

លទ្ធផលភាពហុឺហាឡូយឆាយវ័ន្ត.កបំណុលជុំទិស ពេលនេះ ខ្ញុង ចេញមុខជាថ្មីលើកដៃសំពះម្ចាស់បំណុល

~

~

កាលពីប៉ុន្មានខែមុននេះ តារាកំប្លែងនាង ខ្ញុង បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ព្រោះថាខណៈឃើញសប្បាយក្អាកក្អាយសុខៗ ស្រាប់តែនាង ខ្ញុង លេចមុខនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ខ្លួនឲ្យម្ចាស់បំណុលចាត់តាមផ្លូវច្បាប់ ខណៈខ្លួនពេលនេះកំពុងជំពាក់បំណុលគេជុំវិញទិសរហូតជាង ៥៧ ម៉ឺនដុល្លារ ឯណោះ។

~

~

ប៉ុន្តែ អ្វីដែលមហាជនសម្តែងការហួសចិត្តខ្លាំងបំផុតនោះ គឺនៅពេលដឹងថា នាង ខ្ញុង ការចេញមករៀបរាប់យំយែកទឹកភ្នែកទឹកសំបោរ ដើម្បីទាក់ទាញក្តីអាណិតពីមហាជនឧបត្ថម្ភបាញ់លុយឲ្យតាមកុង ABA ម្នាក់ 1$, 2$ ឡើងភ្លូកទឹកភ្លូកដី គឺជាឆាកល្ខោនរៀបចំឡើងពីសំណាក់គ្រូជោគជ័យ សៀវ សុផល ជាអ្នកផ្តល់គំនិតឲ្យ ខ្ញុង ធ្វើបែបនេះ។

~

~

តែដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេលធំ ស្រាប់តែនៅថ្ងៃនេះ (ទី២១ ខែកុម្ភៈ ឆ្នាំ២០២២) នាង ខ្ញុង បានបង្ហោះជាមួយរូបភាពលើកដៃសំពះសុំការយោគយល់ពីម្ចាស់បំណុល ដោយបានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនរកដើម្បីចង់មានអត់ចង់បានទេសុំត្រឹមតែរកសងគេឲ្យអស់ប៉ុណ្ណោះ ម្ចាស់បំណុលព្រមយកតាមការសងគេបានខ្ញុំក៏នៅតែរកសង មិនបានគេចវេះរត់គេចខ្លួនទៅណាឡើយ តែបើឲ្យសងទាំងដុំទាំងដុំខ្ញុំរកអត់ទាន់ទេខ្ញុំមានលទ្ធភាពសងត្រឹមតែបន្តិចបន្តួចក្នុងមួយខែ សូមមេត្តាយោគយល់និងអធ្យាស្រ័យ»។

~

~

ជាការពិតណាស់ ក្រោយពីបានឃើញ ខ្ញុង ចេញមកយំទួញសោកនាគ្រានោះ មហាជនភាគច្រើន ពុំបានសម្តែងក្តីអាណិតទេ និងថែមទាំងដាក់ឲ្យកប់ៗថា នេះក៏ព្រោះតែភាពចង់ហុីហារ ឲ្យគេមើលមកលើខ្លួនថាអស្ចារ្យ ទើបនាង​ខ្ញុង ខំប្រឹងដើរខ្ចីលុយគេតពីមួយទៅមួយ ដើម្បីទិញឡានទំនើប និងផ្ទះ ដោយមិនគិតពីហានិភ័យការរកសុីថ្ងៃខាងមុខមានបញ្ហាសោះឡើយ ហើយពេលការរកសុីបរាជ័យ រហូតវ័ន្ត.កដោះបំណុលគេមិនរួច ចុងក្រោយ ទើបចេញមកសុំក្តីមេត្តាយោគយល់ពីម្ចាស់បំណុលម្តងហើយម្តងទៀតបែបនេះ។ នេះជាមេរៀនមួយសម្រាប់អ្នកដទៃ ត្រូវគិតពិចារណាឲ្យបានជ្រៅជ្រះ មុនដើរខ្ចីលុយគេ ដើម្បីភាពហុឺហារ ហើយលទ្ធផលចុងក្រោយ គឺបែបនេះ៕ ប្រភព៖ CEN

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments