Wednesday, November 29, 2023
Google search engine
Homeព័ត៌មានសិល្បៈក្រោយពីឡើងជា ឩកញ៉ា ហើយ តើលោក ខេមរៈ សិរីមន្ត នៅបន្តអាជីពជាតារាចម្រៀងទៀតឬយ៉ាងណា?

ក្រោយពីឡើងជា ឩកញ៉ា ហើយ តើលោក ខេមរៈ សិរីមន្ត នៅបន្តអាជីពជាតារាចម្រៀងទៀតឬយ៉ាងណា?

~

~

មហាជន ជា​ពិសេស​ចង្កោម​អ្នកសិល្បៈ​ដូច​គ្នា​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​ងារ​ជា​ឧកញ៉ា បន្ទាប់​ពី​តារា​រូប​នេះ​បាន​ចូលរួម​ការងារ​ជួយ​ការងារ​សង្គម​ជា​បន្តបន្ទាប់ ក្រោយ​ចាប់​អាជីព​ជំនួញ​ខាង​ដីធ្លី​។ការ​ក្លាយជា​ឧកញ៉ា​របស់​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត នា​ពេល​នេះ ត្រូវ​បាន​ចាត់ទុកជា​ប្រវត្តិសាស្ត្រ ដែល​មាន​អ្នកសិល្បៈ​ទទួល​បាន​ងារ​នេះ ក្នុង​បរិប​ថ​នៃ​សិល្បករ​សម័យ​ថ្មី ។ ហើយ​កាលពី​ម្សិលមិញ​នេះ លោក ខេមរៈ សិរីមន្ត ដែល​មានឈ្មោះ​ពិត​ថា ខែ​ម ប៊ុ​ន​ថៃ បាន​បង្ហោះ​នូវ​ព្រះរាជ​ក្រឹ​តរបស់​ព្រះមហាក្សត្រ​ដែល​ត្រាស់​បង្គាប់​តែងតាំង​រូប​លោក​ជា​ឧកញ៉ា ដែល​ធ្វើ​ឲ្យ​មហាជន និង​ប្រិ​យ​មិត្ត​គាំទ្រ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

~

~

ជាមួយនឹង​ភាព​សប្បាយ​រីករាយ​នា​ពេល​នេះ លោក ខេមរៈ សិរីមន្ត ក៏​បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា «​ទូលព្រះបង្គំជាខ្ញុំ ខែ​ម ប៊ុ​ន​ថៃ ហៅ (​ខេមរៈ សិរីមន្ត​) មាន​សេចក្តី​រំភើប​ឥត​ឧប្បមា​ដែល​បាន​ព្រះមហាក្សត្រ​ជីវិត​តម្កល់​លើ​ត្បូង ទ្រង់​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជទាន​គោរមងារ​ជា ឧកញ៉ា ដល់​ទូលព្រះបង្គំ​» ។

~

~

ស្រប​ពេល​ដែល​តារាចម្រៀង​រូប​នេះ​បាន​ឡើង​ងារ​ជា​ឧកញ៉ា​នា​ពេល​នេះ ក៏​មាន​ប្រិ​យ​មិត្ត​មួយ​ចំនួន​បាន​ចោទ​ជា​សំណួរ​ថា តើ​លោក ខេមរៈ សិរីមន្ត នៅ​បន្ត​អាជីព​ចម្រៀង​ទៀត​ឬ​យ៉ាងណា? ខណៈ​ពេល​ដែល​ការ​ចោទសួរ​នេះ នៅ​មិន​ទាន់​មាន​ចម្លើយ​ជា​វិជ្ជមាន​ណាមួយ​នៅឡើយ​ទេ​។

~

~

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ពី​លោក ខេមរៈ សិរីមន្ត បាន​នៅឡើយ​ទេ ខណៈ​ពេល​ការ​សាកសួរ​ទៅ​កាន់​បងប្រុស​របស់​លោក គឺ​លោក ខេមរៈ ភា​រុណ ក៏​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ដែរ​។

~

~

យ៉ាងណា មានការ​សន្និដ្ឋាន​នានា​ថា តារាចម្រៀង​លោក ខេមរៈ សិរីមន្ត អាច​នឹង​មិន​បន្ត​អាជីព​ចម្រៀង​របស់​លោក​ទៀត​នោះ​ឡើយ ព្រោះ​ពេល​នេះ​លោក​បាន​ក្លាយជា​ឧកញ៉ា​ដែល​មានមុខមាត់​មួយ​ក្នុង​សង្គម ក្នុង​ពេល​ដែល​លោក​ក៏​បាន​ងាក​មក​ចាប់​អាជីព​ថ្មី គឺ​ការ​លក់​ដី​ឡូ​តិ៍​។

~

~

ជា​ការ​កត់សម្គាល់ មុន​ពេល​ទទួល​បាន​ងារ​ជា​ឧកញ៉ា​នា​ពេល​នេះ ខេមរៈ សិរីមន្ត ធ្លាប់​បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពោល​គឺ​រហូត​ដល់​ទៅ​២​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​កសាង​ផ្លូវ និង​ប្រឡាយ​ទឹក​ជួយ​សម្រួល​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។

~

~

ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​រួមចំណែក​ជួយ​ទិញ​ផ្លែ​មាន​របស់​កសិករ​ខ្មែរ​ដែល​ជាប់​គាំង​លក់​មិន​ចេញ ជាមួយ​ឧកញ៉ា​វ័យក្មេង​លោក ឡេ​ង ណា​វ៉ា​ត្រា ខណៈ​ពេល​ដែល​លោក​ក៏​បាន​ចូលរួម​ធ្វើ​ការងារ​សប្បុរសធម៌ ដោយ​បាន​ចែកទាន​ដល់​សិល្បករ​ចាស់​ៗ​ដែល​បាត់បង់​សមត្ថភាព​សម្តែង ជាមួយ​សមាគម​សិល្បករ​ខ្មែរ​ផង​ដែរ​៕ ប្រភព៖ កោះសន្តិភាព

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments