Wednesday, October 4, 2023
Google search engine
Homeព័ត៌មានសិល្បៈអីយ៉ាស់! រក​ឃើញ​ហើយ តួអង្គ​ទេវតា​បុត្រី​កបិល​មហាព្រហ្ម​ឆ្នាំ​២០២២

អីយ៉ាស់! រក​ឃើញ​ហើយ តួអង្គ​ទេវតា​បុត្រី​កបិល​មហាព្រហ្ម​ឆ្នាំ​២០២២

~

~

ការ​ប្រឡង​កម្មវិធី​ប្រកួត​សម្រស់​ធីតា​ឯក​សង្ក្រាន្ត​រដូវ​កាល​ទី​៣ វគ្គ​ផ្តាច់ព្រ័ត្រ​បាន​បញ្ចប់​ហើយ កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយនៅ​ក្នុង​នោះ​ម្ចាស់​ជ័យ​លា​ភី​បាន​ទៅ​លើ​បេ​ក្ខ​នារី​តំណាង​ឲ្យ​ខេត្តកំពង់ឆ្នាំង ដែល​មានឈ្មោះ​ថា ហេង រិ​ន​សុ​ម៉ា​លី​តា ដែល​នាង​នឹង​ក្លាយទៅជា​តួអង្គ​ទេវតា​បុត្រី​កបិល​មហាព្រហ្ម នៅ​ក្នុង​ពិធី​ផ្ទេរតំណែង​នា​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​។

~

តាម​រយៈ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ និង​ប្រកបដោយ​ភាព​រលូន​អស់​ជា​ច្រើន​ស​ប្តា​ហ៍​មក កម្មវិធី​ទាំងមូល​បាន​ចម្រាញ់ និង​ជម្រុះ​បេ​ក្ខ​នារី​ជា​ច្រើន​រូប ចាប់តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២១ រហូត​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រាត្រី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​មានការ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា​។

កញ្ញា ហេង រិ​ន​សុ​ម៉ា​លី​តា ត្រូវ​បាន​គណៈកម្មការ​វាយតម្លៃ​យ៉ាង​សុ​ក្រិត​បំផុត ដោយ​សម្រេច​ឲ្យ​កញ្ញា​គ្រង​ម្កុដ​ធីតា​ឯក​សង្ក្រាន្ត​រដូវ​កាល​ទី​៣​នេះ ក្នុង​ពេល​ដែល​បេ​ក្ខ​នារី​រូប​នេះ មាន​ទាំង​រូប​សម្រស់ និង​ចំណេះដឹង​ទូទៅ​ពេញ​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ទទួល​ជ័យ​លា​ភី​។

~

~

តាម​រយៈ​ជ័យ​លា​ភី​នេះ ហេង រិ​ន​សុ​ម៉ា​លី​តា ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​បង្ហោះ​សារ​តាម​រយៈ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ជាដំបូង​នាង​ខ្ញុំ​សូម​អរគុណ​បងប្អូន​ទាំងអស់​គ្នា​ដែល​ស្រលាញ់​គាំទ្រ​រូប​នាង​ខ្ញុំ​តាំងពី​ដើម​មក​។ នាង​ខ្ញុំ ហេង រិ​ន​សុ​ម៉ា​លី​តា ជា​បេ​ក្ខ​នារី​តំណាង​ឲ្យ​ខេត្តកំពង់ឆ្នាំង មាន​លេខ​សម្គាល់​ខ្លួន​១០២ បាន​ក្លាយជា​ជ័យ​លា​ភី​ធីតា​ឯក​សង្ក្រាន្ត​រដូវ​កាល​ទី​៣ និង​ក្លាយជា​តួអង្គ​ទេវតា​ឈ្មោះ កិ​រិ​ណី​ទេវី​ផង​ដែរ​។ ជា​ចុង​ក្រោយ នាង​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​កម្មវិធី ធីតា​ឯក​សង្ក្រាន្ត និង​ក្រុមការងារ​ទាំងអស់​ដែល​ផ្តល់​ឱកាស​ឲ្យ​នាង​ខ្ញុំ​បាន​បញ្ចេញ​សម​ត្ថិ​ភាព​។

~

~

ដោយឡែក​សម្រាប់​ទស្សនិកជន​ដែល​បាន​តាមដាន​កម្មវិធី​ខាងលើ​នេះ ក៏​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ និង​គាំទ្រ​នូវ​ការ​គ្រង​ម្កុដ​របស់ ហេង រិ​ន​សុ​ម៉ា​លី​តា នា​ពេល​នេះ​ដែរ ខណៈ​ពេល​ដែល​តាម​រយ់ៈ​រូប​សម្រស់ និង​សមត្ថភាព​របស់​នាង​ពិតជា​សាក​សម​សម្រាប់​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី ដែល​នឹង​ចុះ​យាង​មក​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ​។

ជា​ការ​កត់សម្គាល់ សម្រាប់​កញ្ញាឯក​សង្ក្រាន្ត​រដូវ​កាល​ទី​២ ឆ្នាំ​២០២០ គឺ​គ្រោង​ដោយ​កញ្ញា​ដ៏​ស្រស់​សោភា សាន កុស​មៈ ដោយនៅ​ក្នុង​នោះ​នាង​បាន​ប្រកួត​យកឈ្នះ​បេ​ក្ខ​នារី​ចំនួន​១៤​រូប​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​បាន​គ្រង​ម្កុដ​ជាមួយ​រង្វាន់​ទឹកប្រាក់​ចំនួន​១២​លាន​រៀល​។

~

ក្រោយ​ពី​បញ្ចប់​បេសកកម្ម​នៃ​ការ​ប្រកួតប្រជែង​ខាងលើ​នេះ សាន កុស​មៈ កំពុង​តែ​មាន​ហាងឆេង​ទីផ្សារ​ការងារ​សិល្បៈ​ខ្ពស់ ដោយនៅ​ក្នុង​នោះ​នាង​បាន​បង្ហាញខ្លួន​សម្តែង​នៅ​ក្នុង​ភាពយន្ត​ភាគ​ទូរទស្សន៍​ជា​បន្តបន្ទាប់ និង​ការ​ថត​ម៉ូត​សម្អាងការ និង​ថត​ស្ព​ត​ពាណិជ​កម្ម​នានា​ផង​ដែរ​។

~

~

ដោយឡែក​សម្រាប់​ម្ចាស់​ម្កុដ​ទេពធីតា​សង្ក្រាន្ត​ឆ្នាំ​ថ្មី កញ្ញា ហេង រិ​ន​សុ​ម៉ា​លី​តា ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នាង​ក៏​នឹង​អាច​ចាប់​ឈោង​ភាព​ល្បីល្បាញ​នៅ​ក្នុង​ពិភព​សិល្បៈ​ដូច​គ្នា​នេះ​ផង​ដែរ ព្រោះ​នាង​ក៏​មាន​សម្រស់​ស្រស់​ស្អាត រួម​ផ្សំ​ជាមួយនឹង​បទ​ពិសោធន៍​ទទួល​ការ​បង្ហាត់បង្ហាញ​នូវ​ជំនាញ​សិល្បៈ​មួយ​ចំនួន​អំឡុង​ពេល​ប្រឡង​ផង នោះ​នាង​អាច​មាន​សមត្ថភាព​សម្រាប់​អាជីព​សម្តែង​នា​ពេល​អនាគត​៕ ប្រភព៖ កោះសន្តិភាព

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments