Wednesday, November 29, 2023
Google search engine
Homeព័ត៌មានសិល្បៈកញ្ញា ​សុខ ពិសី ​ក្លាយជា​ទូត​សុ​ឆន្ទៈ​របស់ ​តែ​បៃតង​អូ​អ៊ិ​ឈិ​ ជា​ផ្លូវការ​ហើយ

កញ្ញា ​សុខ ពិសី ​ក្លាយជា​ទូត​សុ​ឆន្ទៈ​របស់ ​តែ​បៃតង​អូ​អ៊ិ​ឈិ​ ជា​ផ្លូវការ​ហើយ

~

~

កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៩ ខែកុម្ភៈ ឆ្នាំ​ ២០២២ ក្រុមហ៊ុន ​អេ​ច អេស ស៊ី​បើ​វើ​រី​ច បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទូត​សុ​ឆន្ទៈ​រវាង​តែ​បៃតង​អូ​អ៊ិ​ឈិ និង​តារាចំរៀង​ដ៏​ល្បី គឺ​កញ្ញា សុខ ពិសី ។លោក សុខ ចេ​មមី អគ្គនាយក​ក្រុមហ៊ុន​អេ​ច អេស ស៊ី​បើ​វើ​រី​ច បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ វត្តមាន​របស់​កញ្ញា​សុខ ពិសី ក្នុង​នាម​ជា​ទូត​សុ​ឆន្ទៈ​របស់​ផលិតផល​តែ​បៃតង អូ​អ៊ិ​ឈិ ​ប្រចាំ​នៅ​កម្ពុជា ​។

~

~

~

~

លោក​បាន​មាន​ប្រសាសន៍​ថា​ តែ​បៃតង​អូ​អ៊ិ​ឈិ​ មាន​ដើម​កំណើត​ពី​ប្រទេស​ជប៉ុន និង​ជាប់​ចំណាត់ថ្នាក់​លេខ ​១ នៅ​កម្ពុជា​ដោយសារ​តែ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​គុណភាព​ល្អ​ផលិត​ឡើង​ដោយ​ប្រើ​នូវ​បច្ចេកវិទ្យា​ខ្ពស់ ឆ្លងកាត់​ការ​ត្រួតពិនិត្យ​គុណភាព​យ៉ាង​ម៉ត់ចត់​មុន​នឹង​ចរាចរ​នៅ​លើ​ទីផ្សារ​ដើម្បី​ធានា​បាន​នូវ​គុណភាព និង​រសជាតិ​ផលិតផល​ដែល​ផ្តល់​សុខភាព​ល្អ​ដល់​អ្នក​ប្រើប្រាស់​ ។ បច្ចុប្បន្ន អូ​អ៊ិ​ឈិ​ មាន​លក់​នៅ​គ្រប់​ទីកន្លែង ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ស្វែ​ករក​ផលិតផល​នេះ​មក​ពិសា ​។

~

~

កញ្ញា សុខ ពិសី បានអោយ​ដឹង​ថា​ កញ្ញា​ពិតជា​មាន​មោទនភាព និង​សេចក្តី​រីករាយ​ដែល​បាន​ក្លាយជា ទូត​សុ​ឆន្ទៈ​តំណាង​ផលិតផល​តែ​បៃតង​អូ​អ៊ិ​ឈិ​ពីព្រោះ​កញ្ញា​ក៏​ជា​អ្នកគាំទ្រ​ម្នាក់​របស់​តែ​បៃតង​អូ​អ៊ិ​ឈិ ​ដែរ​ ។ កញ្ញា​ជ្រើសរើស​ញ៉ាំ​តែ​បៃតង​អូ​អ៊ិ​ឈិ​ ដោ​ស​សារ​វា​មាន​រសជាតិ​ឆ្ងាញ់ គុណភាព​ល្អ និង​ផ្តល់​ប្រយោជន៍ សម្រាប់​សុខភាព ​។ ​ហើយ​អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ ​គឺ​ងាយស្រួល​ដាក់​តាម​ខ្លួន និង​អាច​ញ៉ាំ​បាន​គ្រប់ពេល និង​គ្រប់​កម្មវិធី​ ៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments