Tuesday, September 26, 2023
Google search engine
Homeព័ត៌មានសិល្បៈអីយ៉ា ខានឃើញមួយរយៈ ពេលនេះ អូនចាស្មីន កូនស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មកវិញហើយ ដោយបញ្ចេញស្តាយ៍រំាមួយឈុតនេះ ឡើងប្លែកភ្នែកហ្មង,

អីយ៉ា ខានឃើញមួយរយៈ ពេលនេះ អូនចាស្មីន កូនស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មកវិញហើយ ដោយបញ្ចេញស្តាយ៍រំាមួយឈុតនេះ ឡើងប្លែកភ្នែកហ្មង,

~

~

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាអ្នកជំនួញវ័យក្មេងម្នាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ មិនតិចនាក់ទេ នាពេលបច្ចុប្បន្ននេះ ហើយលោក ក៏កំពុជោគជ័យខ្លាំងផងដែរ ក្នុងមុខជំនួញជាច្រើនរបស់ខ្លួន។ងាកមកមើលពីជីវិតផ្ទាល់ខ្លួន របស់អ្នកឧកញ៉ា ម្នាក់នេះវិញ ក៏មិនណយប៉ុន្មានដែរ។

~

~

ក្នុងនោះ បើទោះជារវល់ក្នុងការងារខ្លាំងប៉ុណ្ណាក៏ដោយ ក៏លោក និងភរិយា មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅ ជូនកូនប្រុសស្រី ទំាង៣ របស់ខ្លួន មើលទៅពោរពេញដោយក្តីសុខខ្លាំងណាស់។ក្នុងចំណោម កូនៗទំាង 3 របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មហាជនមានការចាប់អារម្មណ៍ខ្លាំង ទៅលើ អូន ចាស្មីន ( Jasmine) ជាងគេ ដោយកន្លងទៅ ចាស្មីន តែងតែធ្វើឲ្យ ពុកម៉ែបងប្អូន ដែលប្រើប្រាស់ នៅក្នុងបណ្តាញសង្គម មានការពេញចិត្ត តាមរយៈ ការធ្វើកាយវិការតាមបទចម្រៀង និង ថតលេងកម្សាន្ត ជាហូរហែ នៅក្នុងហ្វេសប៊ុករបស់ខ្លួន អមជាមួយ ទឹកមុខ លេងពាក្យសំដី មើលហើយ ពិតជាគួរឲ្យគ្រឺតណាស់។

~

~

មិនទាន់អស់ទេ ស្រាប់តែ ម្សិលម៉ិញនេះ នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ អូនចាស្មីន បញ្ចេញស្តាយ៍រាំមួយឈុតទៀតហើយ មើលទៅសមខ្លាំងណាស់ ដល់ថ្នាក់ គ្រប់គ្នា ទប់ចិត្តលែងជាប់ ក៏បានចូល comment ព្រាតថា ៖ ឡូយណាស់កូនស្រី, ពិតជាមានដុងខ្លាំងណាស់ក្មួយ, ឆ្លាតណាស់ក្មួយស្រី ហើយស្អាតទៀត, រាំបានល្អណាស់កូនស្រី, គួរស្រលាញ់ណាស់ រាំសា្អត, ពិតជាមានដុងខ្លាំងណាស់ក្មួយ, គួរឲ្យក្នាញ់ណាស់ នាងតូច, កូនណាគេមើលដូចកូរ៉េម៉្លេះ ឪអត់ចេះរាំទេ កាត់តាមម៉ែ, ឡូយម៉្លេះ, ពូកែរាំណាស់ក្មួយ​ ហើយឡើងខ្យូត, ខោគេ ឡើងឡូយ, រាំឡូយម្ល៉េះ។

~

~

~

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments