~
~
ការរស់នៅជាមួយគ្នាជាប្តីប្រពន្ឋតែងតែមានរឿងប៉ះទង្គិចគ្នាតិចតួចមិនខាន រឿងខ្លះអត់អោនឲ្យបាន តែរឿងខ្លះ មិនអាចអត់អោនឲ្យបាន ហើយក៏មិនអាចរស់នៅក្រោមដំបូលផ្ទះជាមួយគ្នាបន្តទៀតបាន ទើបដល់ថ្នាក់លែងលះឬចែកផ្លូវគ្នាដើររៀងៗខ្លួន។
~
~
ជាក់ស្តែង អ្នកនាង លី ម៉ារីណា ប្រកាសលែង.គ្នាជាមួយស្វាមី ហើយ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា។ គេចាំបានថា លី ម៉ារីណា បានបង្ហាញអារម្មណ៍ស្រងេះស្រងោចក្រោយពីស្វាមីបានអវត្តមានក្នុងពិធីខួបកំណើតកូនប្រុសកាលពីចុងខែកញ្ញាកន្លងមក តែដើម្បីលួងចិត្តភរិយា លោក សាត ចាន់ថន បានសម្រេចចិត្តចុះមកស្រុកខ្មែរកាលពីអំឡុងខែវិច្ឆិកាកន្លងទៅ ដើម្បីជួបជុំគ្នានៅក្នុងឱកាសដាច់ឆ្នាំសកលនេះផងដែរ ។
~
~
សម្រាប់ការមកស្រុកខ្មែរលើកនេះលោកមិនទាន់កំណត់ថានឹងមករយៈពេលប៉ុន្មានឡើយ ។ ស្វាមីមកដល់ស្រុកខ្មែរភ្លាម លី ម៉ារីណា បានបង្ហាញនូវ អារម្មណ៍ស្រស់ស្រាយ និង បានបណ្តើរស្វាមីចូលរួមនៅក្នុងកម្មវិធីរៀបការប្អូនស្រី នី មុន្នីនាថ និង ធ្វើដំណើរកម្សាន្តនៅតាមបណ្តារខេត្ត ដោយបង្ហាញនូវរូបភាពយ៉ាងស្រស់ស្អាត និង ផ្អែមល្ហែមជាមួយស្វាមី ។
~
~
ចង់ដឹងកាន់តែច្បាស់សូមមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា!
~
~
~
~