~
~
កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោក ចែម ចាន់រ៉ា ហៅនាយ ពែកមី តារាកំប្លែងដ៏ល្បីក្នុងប្រទេសកម្ពុជា បានបង្ហោះនូវឃ្លីបវីដេអូមួយនៅលេីទំព័រហ្វេសប៊ុករបស់ខ្លួន និងបានបង្ហាញនូវការមិនពេញចិត្តជាខ្លាំងចំពោះអាជីវកម្មល្បែងសុីសងមួយប្រភេទលេីអនឡាញ(FAFA 212) ដោយបានភ្ជាប់រូបភាពរបស់ខ្លួនដែលធ្វើឱ្យមានការភាន់ច្រឡំពីមហាជនជាច្រើន។
~
~
~
~
ទន្ទឹមនឹងនេះដែរ នាយ ពែកមី ក៏បានទូរស័ព្ទទៅកាន់អាជីវកម្មល្បែងស៊ីសងខាងលេី និងបានចោទជាសំនួរទាក់ទងនឹងការយករូបរបស់ខ្លួនទៅភ្ជាប់ជាមួយដោយគ្មានការអនុញ្ញាតិ ដែលធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួនជាខ្លាំង តែបែរជាអ្នកទទួលបានត្រឹមឆ្លេីយថាចាំទាក់ទងសួរគ្នាសិនទៅវិញ។
~
~
ជាមួយគ្នានេះ នាយ ពែកមី ក៏បានសុំជាមតិយោបល់ពីមហាជនផងដែរថាតេីគួរទៅប្តឹងនៅខាងណា ខណៈដែលខ្លួនជាមនុស្សរបស់មហាជន បែរជាមករងនូវទង្វើមិនសាកសមពីម្ចាស់អាជីវកម្មខាងលេីនេះទៅវិញ។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
~
~
~
~
~
~