~
~
កាលពី ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ ជួបទុក្ខធំដោយសារតែម្តាយលោក បានលាចាកលោកនេះ បាត់ទៅហើយ។កាលនោះ លោកបានត្រឹមពោលពាក្យ ដ៏កំសត់មួយថា “ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាំពីថ្ងៃនេះទៅ ម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយម៉ាក់បានសុខហើយ
~
~
ម៉ាក់គេងអោយសុខស្រួលណា ម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ ខ្ញុំបាទសូមអភ័យទោសដល់ម្ចាស់កម្មវិធី ដែលខ្ញុំបានលុបចោលភ្លាមៗ ទាំងអស់ផង ដោយក្នុងពេលនេះ ម្តាយរបស់ខ្ញុំ បានទទួលមរណភាពហើយ ដោយរោគលើសឈាម និងគាំងបេះដូង សូមអភ័យទោស”។
~
~
ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ គេឃើញ លោក ឆន សុវណ្ណារាជ បានត្រឹមធ្វើរឿងមួយនេះជូនម្តាយជាទីស្រឡាញ់ រួចភ្ជាប់សារទំាងរំជួលអារម្មណ៍ថា
~
~
“រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់ អ្នកម្តាយរបស់កូនអើយ ទោះឆ្នាំនេះ មិនដូចឆ្នាំមុនៗ ក៏កូននៅតែធ្វើសំរាប់ម៉ាក់ដដែល ទោះម៉ាក់នៅឆ្ងាយទៅដល់ឋានសួគ៌ ក៏ដោយ តែម៉ាក់ ស្ថិតនៅក្នុងបេះដូងកូនប្រុសម្នាក់នេះ ជារៀងរហូត នៅលើលោកនេះ កូនស្រលាញ់ម៉ាក់ជាងគេ Love you mum”។
~
~
ក្រោយឃើញបែបនេះ ហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ បានចួល comment ថា៖ នេះហើយទឹកចិត្តរបស់កូនស្រឡាញ់អ្នកម៉ាក់, ពិតជាកូន កតញ្ញូណាស់, បងប្រុសពិតជាមនុស្សល្អខ្លាំងណាស់, ខ្ញុំយល់អារម្មណ៍មួយនេះ ព្រោះខ្ញុំក៏បាត់បង់ម្ដាយដែរ, ហេតុអីខ្ញុំឃើញ caption បងហើយខ្ញុំហូរទឹកភ្នែក។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖
~
~
~